ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​ស្រាវជ្រាវ៖ យុត្តិធម៌​សង្គម​ជា​គន្លឹះ​សម្រាប់​សន្តិសុខ​ពិត​ប្រាកដ​នៅ​កម្ពុជា


ទោះ​បី​កិច្ច​ព្រម​ព្រៀង​សន្តិភាព​​ទី​ក្រុង​ប៉ារីស​បាន​ត្រូវ​ចុះ​ហត្ថលេខា​​តាំង​ពី​២៤​ឆ្នាំ​​​​​មុន​ម៉្លេះ ក៏​ អ្នក​ជំនាញ​ខាង​ការ​សិក្សាអំពី​សន្តិភាព​អះអាង​ថា ​សន្តិភាព​ពិត​ប្រាកដ​និង​ជា​វិជ្ជមាន​​ឬ​ជា​​ភាសា​អង់គ្លេស​ថា positive peace ​ដែល​ជា​គោលដៅ​​របស់​កិច្ចព្រមព្រៀង​ទី​ក្រុង​ប៉ារីស​ មិន​ទាន់​កើត​មាន​នៅ​ក​ម្ពុជា​នៅ​ឡើយ។ អ្នក​នាង ​ស៊ីរិ សាវីណា និស្សិត​បណ្ឌិត​ផ្នែក​ភូមិសាស្ត្រ​នៃ​សាកលវិទ្យាល័យ​ Kent State សហរដ្ឋ​​អាមេរិក និង​ជា​នាយិកា​​សារមន្ទីរ​នៃ​ការ​ចង​ចាំ​របស់​វិទ្យាស្ថាន​ស្លឹករឹត ទើប​បាន​សរសេរ​អត្ថបទ​​ទស្សនៈ​ផ្ទាល់​ខ្លួន​មួយ​អំពី​​​កេរដំណែល​សង្គ្រាម​​នៅ​កម្ពុជា ដោយ​អ្នក​នាង​ថា ការ​កសាង​សន្តិភាព​ពិតប្រាកដ​នៅ​កម្ពុជា​ទាមទារ​រយៈ​ពេល​ច្រើន​ជំនាន់​​​និង​ការ​ដោះស្រាយ​បញ្ហា​អយុត្តិធម៌​សង្គម។ សូម​ប្រិយមិត្ត​ស្តាប់​បទ​សម្ភាសន៍​រវាង​លោក សឹង សុផាត នៃ VOA ជាមួយ​អ្នក​​នាង ស៊ីរិ សាវីណា អំពី​ខ្លឹមសារ​សំខាន់ៗ​នៃ​អត្ថបទ​នេះ​។

XS
SM
MD
LG