ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​មើល​ឃើញ​ថា ក្រុម​រដ្ឋ​ឥស្លាម​កំពុង​ពង្រីក​សាខា​របស់​ខ្លួន​កាន់​តែ​ច្រើន


រូបភាព​មួយ​ដែល​បង្ហោះ​ដោយ​សារព័ត៌មាន Welayat Tarablos ​ដែល​គាំទ្រ​រដ្ឋ​ឥស្លាម កាលពី​ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥ ដោយ​បង្ហាញ​ថា​ ក្រុម​យុទ្ធជន​រដ្ឋ​ឥស្លាម​កំពុង​ដើរ​ក្បួន​នៅ​លើ​ផ្លូវ​មួយ​នៅ​ក្នុង​ក្រុង Sirte របស់​លីប៊ី។
រូបភាព​មួយ​ដែល​បង្ហោះ​ដោយ​សារព័ត៌មាន Welayat Tarablos ​ដែល​គាំទ្រ​រដ្ឋ​ឥស្លាម កាលពី​ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥ ដោយ​បង្ហាញ​ថា​ ក្រុម​យុទ្ធជន​រដ្ឋ​ឥស្លាម​កំពុង​ដើរ​ក្បួន​នៅ​លើ​ផ្លូវ​មួយ​នៅ​ក្នុង​ក្រុង Sirte របស់​លីប៊ី។

ការ​គំរាម​កំហែង​ភេរវកម្ម​សាកល ​កំពុង​ក្លាយ​ជា​ការ​បែក​សាខា​កាន់​តែ​កើន​ឡើង​ដោយ​មាន​ក្រុម​នានា​ដូចជា ក្រុម​រដ្ឋ​ឥស្លាម​ដែល​បាន​រាលដាល​នៅ​ក្នុង​តំបន់​នានា​រួមមាន​តំបន់​ភូមិភាគ​អាស៊ី​អាគ្នេយ៍ ​តំបន់ Caucasus ​ភាគ​ខាង​ជើង​នៃ​ប្រទេស​រុស្ស៊ី​និង​តំបន់​អាហ្វ្រិក នេះ​តាម​របាយការណ៍​ប្រចាំ​ឆ្នាំរបស់​ក្រសួងការ​បរទេស​សហរដ្ឋ​អាមេរិកស្តី​ពី​ភេរវកម្ម។

ខណៈ​ដែល​ក្រុម al-Qaida ក្រុម Boko Haram ​និង​ក្រុម Al-Shabab ​បន្ត​ចាប់ផ្តើម​វាយ​ប្រហារ​ធ្វើ​ឲ្យ​មាន​ចលាចល ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រុម​រដ្ឋ​ឥស្លាម ​នៅតែ​ជាការ​គំរាម​កំហែង​ដ៏​ធំបំផុតនៅទូទាំងសាកលលោក​កាល​ពី​ឆ្នាំ​ទៅ ​ដោយ​មាន​កម្លាំង​ដ៏​គួរ​ឲ្យ​ខ្លាច​នៅ​ក្នុង​ប្រទេស​ស៊ីរី​និង​ប្រ​ទេស​អ៊ីរ៉ាក់។

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ​ខណៈ​ដែល​កម្លាំង​ខ្លះ​របស់​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ក្នុង​ប្រទេស​ទាំង២​នោះ ​បានចុះ​ខ្សោយ​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០១៥ ​ពួក​អ្នក​ប្រយុទ្ធ​របស់​ក្រុម​ជន​សកម្ម​ប្រយុទ្ធ​នោះ ​អាច​ធ្វើ​ការ​វាយ​ប្រហារ​ជាបន្ត​បន្ទាប់នៅ​ទី​កន្លែង​ផ្សេង​ទៀត ​នៅ​ក្នុង​ប្រទេស​នានា​រួមមាន​ប្រទេស​បារាំង​និង​ប្រទេស​តួកគី។

ក្រុម​រដ្ឋ​ឥស្លាម ​ក៏​បាន​ធ្វើ​ឲ្យមានការ​ជឿនលឿន​នៅ​ក្នុង​ប្រទេស​លីប៊ី ​ហើយ​បាន​បង្កើត​សាខា​នៅ​ក្នុង​ប្រទេស​នានា​រួមមាន​ប្រទេស​អាហ្វហ្គានីស្ថាន ប៉ាគីស្ថាន​និង​ប្រទេស​នីហ្សេរីយ៉ា។

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ​បាន​រាយ​ឈ្មោះ​ក្រុម​ភេរវកម្ម​បរទេស​ជិត​៦០​នៅ​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ខ្លួន ​ហើយ​ក្រសួង​ការបរទេស ​ក៏​បាន​ចុច​ឈ្មោះ​ប្រទេស​ជា​ច្រើន​ថា​ជា​តួឯក​អាក្រក់​នៅ​ក្នុង​ការ​ប្រយុទ្ធ​ភេរវកម្មសាកលលោក​ប្រឆាំង​នឹង​លទ្ធិ​ជ្រុល​និយម៕

XS
SM
MD
LG