ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សហប្រជាជាតិ​ព្យាករ​ថា​មាន​កុមារខ្វះ​អាហារូបត្ថម្ភ​រាប់​សែន​នាក់​ក្នុង​ឆ្នាំ​នេះ


រូបភាព​ឯកសារ៖ ស្រ្តី​ជនជាតិសូម៉ាលី​និងកុមារ​អង្គុយ​នៅ​ក្រោម​ដើមឈើ​មួយ​នៅ​ក្នុង​ជំរំជនភៀសខ្លួនទីក្រុង Dolo ប្រទេស​សូម៉ាលនៅពេល​ដែល​ពួកគេ​កំពុង​រង់​ចាំរបប​អាហារ។
រូបភាព​ឯកសារ៖ ស្រ្តី​ជនជាតិសូម៉ាលី​និងកុមារ​អង្គុយ​នៅ​ក្រោម​ដើមឈើ​មួយ​នៅ​ក្នុង​ជំរំជនភៀសខ្លួនទីក្រុង Dolo ប្រទេស​សូម៉ាលនៅពេល​ដែល​ពួកគេ​កំពុង​រង់​ចាំរបប​អាហារ។

អង្គការ​សហ​ប្រជាជាតិបាន​ព្រមាន​ថា កុមារ​រាប់​សែន​នាក់​នឹង​ខ្វះ​អាហារូបត្ថម្ភ​ក្នុង​ឆ្នាំ​នេះ​រួម​មាន ១៨ម៉ឺន ៥ពាន់​នាក់​ដែល​ត្រូវ​ការសង្គ្រោះ​ជីវិត​ជា​ចាំបាច់។ ដើម្បី​បញ្ចៀសគ្រោះ​មហន្តរាយ អង្គការ​សហប្រជាជាតិ​អំពាវ​នាវ​ឲ្យ​មាន ការ​បង្កើន​សកម្មភាព​ និង​ជំនួយ​មនុស្ស​ធម៌​ទៅ​ដល់​ប្រទេស​សូម៉ាលី។

តំបន់​ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​បំផុត​នៅ​ក្នុង​ប្រទេស​សូម៉ាលី គឺតំបន់ Bay និង Bakool នៅ​ភាគ​ខាង​ត្បូង បន្ទាប់​មក​គឺ​តំបន់​ Sool និង​ Sanaag នៅ​ភាគ​ខាង​ជើង នេះ​បើ​តាម​ក្រុម​ការងារ​មនុស្ស​ធម៌។ ស្ថាន​ភាព​នៅ​ក្នុង​តំបន់​ទាំងនោះ ត្រូវ​បាន​គេ​ឲ្យ​ដឹង​ថា ជា​ស្ថាន​ភាព​ «មុន​ពេល​ទុរ្ភិក្ស»។​

អ្នកតំណាង​អង្គ​ការ UNICEF ប្រចាំ​ទេស​នេះគឺ​លោក Steven Lauwerier ទើប​តែ​បាន​ចុះ ទៅ​មើល​តំបន់​ដែល​រង​ការ​ពាល់​ខ្លាំង ហើយ​បាន​និយាយ​ថា​ លោក​បាន​ឃើញសាក​សពសត្វ​រាប់​រយក្បាល​។ លោក​និយាយ​ថា​នៅ​តំបន់ Bay ប្រជាជន​បាត់​បង់​ខូត​ខាត​ផល​ដំណាំ​ស្ទើរតែ ៩០ ភាគរយ​ដោយ​សារ​តែ​គ្មាន​ភ្លៀងធ្លាក់​ពី​ឆ្នាំ​ជាប់ៗ​គ្នា៕

XS
SM
MD
LG