ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ប៉ុនប៉ង​របស់​រដ្ឋាភិបាល​អាមេរិក​ក្នុង​ការ​បង្ខំ​ឲ្យ​ក្រុម​ហ៊ុន​ Apple ដោះ​លេខ​កូត​ទូរស័ព្ទiPhone បាន​វិល​ទៅ​តុលាការ​វិញ​


ផ្លាកសញ្ញាក្រុមហ៊ុន Apple នៅ​ Grand Central Terminal បូរីញូវយ៉ក។ ការ​ប៉ុនប៉ង​របស់​រដ្ឋាភិបាល​អាមេរិក​ក្នុង​ការ​បង្ខំ​ឲ្យ​ក្រុម​ហ៊ុន​ Apple ដោះ​លេខ​កូត ទូរស័ព្ទiPhone បាន​វិល​ទៅ​តុលាការ​វិញ​។
ផ្លាកសញ្ញាក្រុមហ៊ុន Apple នៅ​ Grand Central Terminal បូរីញូវយ៉ក។ ការ​ប៉ុនប៉ង​របស់​រដ្ឋាភិបាល​អាមេរិក​ក្នុង​ការ​បង្ខំ​ឲ្យ​ក្រុម​ហ៊ុន​ Apple ដោះ​លេខ​កូត ទូរស័ព្ទiPhone បាន​វិល​ទៅ​តុលាការ​វិញ​។

ការ​តតាំង​រវាងក្រសួង​យុត្តិធម៌​អាមេរិក​និង​ក្រុមហ៊ុន​ Apple បាន​វិល​ត្រឡប់​ទៅ​បន្ទប់​សវនាការ​តុលាការ​សហព័ន្ធ​វិញ​ហើយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ នៅ​ពេល​ដែល​រដ្ឋាភិបាល ព្យាយាម​ឲ្យ​ក្រុម​ហ៊ុន ផលិត​ទូរស័ព្ទ​ iPhone នេះ អនុលោម​តាម​បទ​បញ្ជា​មួយ ដើម្បី​ជួយ​ឲ្យ​ខ្លួន អាច​ដោះ​លេខ​កូត​ទូរស័ព្ទ​ដៃ​របស់​ជនល្មើស ​ដែល​បាន​បាញ់​ប្រហារ​សម្លាប់​មនុស្ស​អស់​ជាច្រើន​នាក់​នោះ។

ចៅ​ក្រម​ម្នាក់​និយាយ​កាល​ពី​សប្ដាហ៍​មុន​ថា ក្រុមហ៊ុន Apple ត្រូវ​តែ​ផ្ដល់​កម្មវិធី software ដើម្បី​អនុញ្ញាត​ឲ្យ​ការិយាល័យ​ស៊ើប​អង្កេត​សហព័ន្ធ ឬFBI អាច​រាវរក​លេខ​កូដ​សម្ងាត់ ទូរស័ព្ទ iPhone មួយ​គ្រឿង ដែល​និយោជក​មួយ​បាន​ឲ្យ​ទៅ​បុគ្គលិក​របស់​ខ្លួន​ឈ្មោះ Syed Rizwan Farook មុន​ពេល​ដែលជន​នេះ និង​ប្រពន្ធ​របស់​គាត់​ឈ្មោះ Tafsheen Malik បាន​សម្លាប់​មនុស្ស​អស់​១៤​នាក់ នៅ​ក្រុង San Bernardino រដ្ឋ​កាលីហ្វ័រញ៉ា កាល​ពី​ឆ្នាំ​មុន។

ប៉ុន្តែ ក្រុមហ៊ុន Apple បាន​ប្រកែក​ មិន​ធ្វើ​តាម អ្វី​ដែល​ខ្លួន​ហៅ​ថា ជា​បទបញ្ជា​ ដែល​គេ​មិន​នឹង​ស្មាន​ដល់ ដោយ​សារ​ក្រុមហ៊ុន​ និយាយ​ថា ការ​ធ្វើ​បែប​នេះ អាច​បង្ក​ហានិភ័យ​ដល់​អតិថិជន​របស់​ខ្លួន​ ដែល​ប្រើប្រាស់​ទូរស័ព្ទiPhone៕

XS
SM
MD
LG