ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​បារ៉ាក់​ អូបាម៉ា​ធានា​មិន​ស៊ើបការណ៍​លើ​លោកស្រី​អធិការបតី​អាល្លឺម៉ង់


Para seniman tampil di Santo Petersburg untuk menandai April Fools' Day.
Para seniman tampil di Santo Petersburg untuk menandai April Fools' Day.
លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បារ៉ាក់ អូបាម៉ា​បាន​ធានា​ថា ​នឹង​មិន​មាន​ការ​លប ស្តាប់​ទូរស័ព្ទ​របស់​លោក​ស្រី​ Angela Merkel ​អធិការបតី​នៃ​ប្រទេស​អាល្លឺម៉ង់​ទៀត​ទេ។ នេះ​គឺ​ជា​ការ​ធានា​មួយ​ដែល​ធ្វើ​ឡើង​ដើម្បី ​ស្តារ​ទំនុក​ចិត្ត​ជាមួយ​នឹង​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក​បន្ទាប់​ពី​បែក​ធ្លាយ​ព័ត៌មាន​ថា​ទីភ្នាក់​ងារ​ស៊ីបការណ៍​ NSA ​របស់​សហរដ្ឋ​អាមេរិក​បាន​លួច​ស្តាប់​ទូរស័ព្ទ​របស់​លោក​ស្រី​ Merkel។

នៅ​ក្នុង​បទសម្ភានសន៍​ជាមួយ​នឹង​បណ្តាញ​ទូរទស្សន៍​ ZDF របស់​អាល្លឺម៉ង់ ​កាល​ពី​ថ្ងៃ​សៅរ៍​ លោក​ប្រធានាធិបតី​បាន​បញ្ជាក់​ថា៖ «ខ្ញុំ​មិន​ត្រូវ​ការ​និង​មិន​ចង់​ធ្វើ​ឱ្យ​ខូច​ដល់​ទំនាក់​ទំនង​ដោយសារ​តែ​យន្ត​ការ​នៃ​ការ​ស៊ើប​ការណ៍​ដែល​អាច​នឹង​រាំងស្ទះ​ដល់​ការទំនាក់​ទំនង​និង​ការជឿជាក់​ដែល​យើង​មាន​ទេ»។

លោក​ប្រធានាធិបតី​បាន​បញ្ជាក់​បន្ថែម​ថា​ ដរាប​ណា​លោក​នៅ​កាន់​តំណែង​គឺ​លោក​ស្រី​អធិការបតី​មិន​ត្រូវ​ព្រួយ​បារម្ភ​ឡើយ។

ព័ត៌មាន​នៃ​ការលួច​ស្តាប់​ទូរស័ព្ទ​របស់​លោក​ស្រី​ Merkel ​ត្រូវ​បាន​ទម្លាយ​ឱ្យ​ដឹង​តាម​រយៈ​អតីត​បុគ្គលិក​ជាប់​កិច្ច​សន្យា​ Edward Snowden ​ហើយ​បាន​ធ្វើ​ឱ្យ​ប្រទេស​អាល្លឺម៉ង់​មាន​ការ​ខឹង​សម្បារ​ថា​នេះ​ជាការ​រំលោភ​លើ​សេចក្តី​ទុកចិត្ត​គ្នា​រវាង​ប្រទេស​សម្ព័ន្ធ​មិត្ត។ ចាប់​តាំង​ពី​ពេល​នោះ​មក​ប្រទេស​អាល្លឺម៉ង់​បាន​ខិតខំ​បញ្ចុះ​បញ្ចូល​សហរដ្ឋ​អាមេរិក​ឱ្យ​យល់​ព្រម​លើ​កិច្ច​ព្រមព្រៀង​មិន​ស៊ើបការ​ណ៍​លើ​គ្នា​ឯង។

លោក​ប្រធានាធិបតី​អូបាម៉ា​ក៏បាន​ចេញ​នូវ​សារាចរ​ណែនាំ​មួយកាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុនទាក់​ទង​នឹង​វិធី​នៃ​ការ​ប្រមូល​ទិន្នន័យ​ស៊ើបការណ៍​របស់​សហរដ្ឋ​អាមេរិក។​ ផែនការ​របស់​លោក​អូបាម៉ា​ក៏​រួម​មាន​ការបញ្ឈប់​ការប្រមូល​ទិន្នន័យ​យ៉ាង​សន្ធឹកសន្ធាប់​ពី​ទូរស័ព្ទ​របស់​អាមេរិកាំង​និង​ផ្តល់​ការ​ការពារ​ដល់​អ្នក​ដែល​មិនមែន​ជា​ជន​ជាតិ​អាមេរិកាំង។ សារាចរ​នោះ​ក៏​រួម​មាន​ការហាម​ឃាត់​ការ​ស៊ើបការណ៍​ពី​មេដឹកនាំ​ពិភពលោក​ដែល​ជា​សម្ព័ន្ធ​មិត្ត​ជិតស្និទ្ធ​នឹង​សហរដ្ឋ​អាមេរិក​ដែរ។

យ៉ាង​ណា​ក៏​ដោយ​ ក៏​នៅ​មិន​ទាន់​ស្តារ​ទំនុក​ចិត្ត​ជាមួយ​នឹង​ប្រទេស​អាល្លឺម៉ង់​នៅ​ឡើយ​ទេ។
រដ្ឋ​មន្ត្រី​យុត្តិធម៌​អាល្លឺម៉ង់ Heiko Maas បាន​និយាយ​ថា៖ «រហូត​ទាល់​តែ​យើង​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ដែល​តម្រូវ​ឱ្យ​អនុវត្ត​តាម​បាន​ដែល​ការពារ​ពលរដ្ឋ​ទាំង​អស់​ទើ​បយើង​អាច​ស្តារទំនុក​ចិត្ត​ដែល​បាត់​បង់​មក​វិញ»។
XS
SM
MD
LG