ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.​អនុម័ត​ការ​បញ្ឈប់​ការ​ផ្តល់​អាវុធ​នៅ​យេម៉ែន


ក្រុម​ឧទ្ទាម​ Shiite ឬ​ត្រូវ​បាន​គេ​ស្គាល់​ថា Houthis ប្រមូល​ផ្តុំ​គ្នា​កំឡុង​ការ​តវ៉ា​ប្រឆាំង​ការ​វាយ​ប្រហារ​តាម​អាកាស​ដែល​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអូឌីត​​ក្នុង​ក្រុង​សាណា (Sanna) ប្រទេស​យេម៉ែន​ កាលពី​ថ្ងៃសុក្រ​ ទី១០ ខែមេសា ឆ្នាំ២០១៥។
ក្រុម​ឧទ្ទាម​ Shiite ឬ​ត្រូវ​បាន​គេ​ស្គាល់​ថា Houthis ប្រមូល​ផ្តុំ​គ្នា​កំឡុង​ការ​តវ៉ា​ប្រឆាំង​ការ​វាយ​ប្រហារ​តាម​អាកាស​ដែល​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអូឌីត​​ក្នុង​ក្រុង​សាណា (Sanna) ប្រទេស​យេម៉ែន​ កាលពី​ថ្ងៃសុក្រ​ ទី១០ ខែមេសា ឆ្នាំ២០១៥។

ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.​បាន​អនុម័តការ​បញ្ឈប់​មិន​ឲ្យ​មាន​ការ​ផ្តល់​អាវុធ​ជា​បណ្ណោះ​អាសន្ន​ទៅ​ឲ្យ​ក្រុម​មេដឹកនាំ​ឧទ្ទាម​ Shi'ite Houthi នៃ​ប្រទេស​យេម៉ែន​ហើយ​បាន​ទាមទារ​ឱ្យ​ក្រុម​នេះ​ដក​ថយ​ចេញ​ពី​រដ្ឋធានី​សាណា (Sana'a) និង​ដែនដី​ទាំង​អស់​ដែល​ពួក​គេ​បាន​វាយ​យក​បាន។

កាល​ពី​ថ្ងៃ​អង្គារ ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.​បាន​បោះឆ្នោត​គាំទ្រ​សេចក្តី​សម្រេច​ចិត្ត​នេះ​ដោយ​មាន​១៤សំទ្បេង​ទល់​នឹង​សូន្យ​ ហើយ​ប្រទេស​រុស្សី​បាន​បោះឆ្នោត​អនុប្បវាទ។​

លោក​ Vitaly Churkin ឯក​អគ្គ​រដ្ឋទូត​រុស្សី​ប្រចាំ​អ.ស.ប.​បាន​និយាយ​ថា​សេចក្តី​សម្រេច​ចិត្ត​នេះ​មិន​បាន​អំពាវនាវ​ឱ្យ​មាន​ការ​បញ្ឈប់​ការ​វាយ​ប្រហារ​តាម​អាកាស​ដែល​បាន​ធ្វើ​ដោយ​ក្រុម​ចម្រុះ​ដឹកនាំ​ដោយ​ប្រទេស​អារ៉ាប៊ីសាអូឌីត​ប្រឆាំង​នឹង​ក្រុម​ឧទ្ទាម​ទេ។ ក្រុម​ឧទ្ទាម​ Houthis បាន​ប្រយុទ្ធ​ប្រឆាំង​នឹង​កងកម្លាំង​គាំទ្រ​ប្រធានាធិបតី​ Abd-Rabbu Mansour Hadi នៃ​ប្រទេស​យេម៉េន​ដែល​មាន​ការ​គាំទ្រ​អន្តរជាតិ។

លោក​ Khaled Hussein Alyemany ឯក​អគ្គ​រដ្ឋទូត​នៃ​ប្រទេសយេម៉ែន​ប្រចាំ​អ.ស.ប.​បាន​អំពាវនាវ​ដល់​ក្រុម​ឧទ្ទាម​ឱ្យ «បញ្ឈប់​រដ្ឋ​ប្រហារ​របស់​ពួក​គេ» និង «ប្រគល់​រដ្ឋ​ដែល​ទទួល​បាន​ដោយ​បង្ខំ​នេះ​ទៅ​ឱ្យ​រដ្ឋាភិបាល​ត្រឹមត្រូវ​តាម​ច្បាប់​នៃ​ប្រទេស​យេម៉ែន​វិញ»។

វិធានការ​នេះ​ដែល​បាន​ត្រូវ​ព្រាង​ដោយ​ប្រទេស​ហ្ស៊កដានី​និង​ក្រុម​ប្រទេស​ក្នុង​តំបន់​ឈូង​សមុទ្រ​ Perse ក៏​បាន​ដាក់​កំហិត​ការ​ធ្វើ​ដំណើរ​និង​ការ​ផ្អិប​ធនធាន​របស់​មេដឹកនាំ​ឧទ្ទាម​ឈ្មោះ​ Abdul-Malik al-Houthi និងឈ្មោះ Ahmed Ali Abdullah Saleh ដែល​ជា​កូន​ប្រុស​អតីត​ប្រធានាធិបតី​យេម៉ែន​ដែល​គាំទ្រ​ក្រុម Houthis៕

XS
SM
MD
LG