ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាវា​​ឆ្មាំ​សមុទ្រ​​​ហ្វីលីពីន​និង​ចិន​​​​ប្រឈម​មុខ​ដាក់គ្នា​​​ជាថ្មី​ក្នុង​​សមុទ្រ​ចិន​ខាងត្បូង


កងល្បាត​ឆ្នេរ​ចិន​បាញ់ទឹក​ទៅ​លើ​នាវា​ហ្វីលីពីននាវា​ហ្វីលីពីននៅ​សមុទ្រ​ចិន​ខាងត្បូង​កាលពីថ្ងៃទី​៣០ មេសា ឆ្នាំ២០២៤។(Philippine Coast Guard via AP)
កងល្បាត​ឆ្នេរ​ចិន​បាញ់ទឹក​ទៅ​លើ​នាវា​ហ្វីលីពីននាវា​ហ្វីលីពីននៅ​សមុទ្រ​ចិន​ខាងត្បូង​កាលពីថ្ងៃទី​៣០ មេសា ឆ្នាំ២០២៤។(Philippine Coast Guard via AP)

ប្រទេសហ្វីលីពីននិយាយ​ថានាវា​មួយ​របស់​ខ្លួន​មាន​ការខូចខាត​នៅ​ក្នុង​ការ​ប៉ះទង្គិច​មួយជាមួយនាវាឆ្មាំ​សមុទ្រ​ចិននៅ​ក្នុងតំបន់​មាន​ជម្លោះ​មួយនា​សមុទ្រចិន​ខាងត្បូងនៅ​ថ្ងៃ​អង្គារ​នេះ។

កងឆ្នាំសមុទ្រ​ហ្វីលីពីន​បាន​ចេញផ្សាយ​សេចក្តី​ថ្លែងការណ៍​មួយ​និយាយ​ថា​នាវា​ខ្លួនពីរគ្រឿងបាន​ដឹកជញ្ជូនស្បៀង​អាហារ​និង​ប្រេង​ឥន្ធនៈទៅ​ឱ្យ​ក្រុម​អ្នក​នេសាទ​ធ្វើការនៅ​ជិតតំបន់​ខ្ពង់រាប​ក្រោម​បាត​សមុទ្រ​ Scarborough Shoal ដែលជា​តំបន់មានថ្មប៉ប្រះទឹកសំបូរ​ត្រី​ ដែលត្រូវ​រឹប​អូស​ដោយ​ប្រទេស​ចិនកាលពី​ឆ្នាំ២០១២ទោះជា​តំបន់​នោះ​ឋិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេសចម្ងាយជាង​៣៧០​គីឡូម៉ែត្រ​នៃ​ប្រទេសហ្វីលីពីន​ក៏​ដោយ។ វីដេអូថត​ដោយ​ក្រុម​អ្នកកាសែតនៃ​ទូរទស្សន៍​អង់គ្លេស​ BBC​ នៅលើនាវា​មួយ​ក្នុង​បណ្តា​នាវាទាំង​នេះ​បង្ហាញ​ថានាវា​មួយ​គ្រឿងទៀតបានរងការ​បាញ់​កាណុង​ទឹកពី​នាវា​ចិនពីរគ្រឿង។ នាវា​ហ្វីលីពីន​នេះ​មានការ​ខូចខាត​នៅ​របាំង​ការពារនិង​របាំងទប់ទល់​នឹង​ចំណាំង​ថ្ងៃ។

កងឆ្មាំ​សមុទ្រហ្វីលីពីន​និយាយ​ថាចិនបាន​ដាក់​របាំងបណ្តែ​តទឹកមួយនៅកន្លែងចូលទៅ​ក្នុង​តំបន់​មាន​ថ្មប៉ប្រះទឹក​នេះ។

កង​ឆ្មាំ​សមុទ្រ​ចិនថ្លែង​ថាពួកគេ​បាន​បណ្តេញ​នាវាហ្វីលីពីន​ពីរគ្រឿង​ដែលរដ្ឋាភិបាល​ក្រុងម៉ានីល បាន​បដិសេធ។

ឧប្បត្តិហេតុ​នៅ​ថ្ងៃអង្គារនេះ​ជា​ការ​ប្រឈម​មុខ​ដាក់​គ្នា​ថ្មីបំផុត​រវាងនាវាឆ្នាំ​ឆ្នេរ​សមុទ្រ​ចិន​និង​ហ្វីលីពីន​នៅ​ជិត​តំបន់​ថ្ម​ប៉ប្រះ​ទឹក​មាន​ជម្លោះក្នុង​សមុទ្រ​ចិន​ខាងត្បូងកាលពីប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្តី​រាយការណ៍​នេះ​ដកស្រង់​មក​ពី​ទីភ្នាក់ងារ​សារព័ត៌មានReuters​ និង​ Agence France-Presse

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG