ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ ដូណាល់​ ត្រាំ ​មិន​ទាន់​ប្រាកដ​ចំពោះ​ជំនួប​ជា​មួយ​ប្រធានាធិបតី​តៃវ៉ាន់​


លោក​ ដូណាល់ ត្រាំ និង​ភរិយា​ និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​មុន​ពេល​បុណ្យ​ចូល​ឆ្នាំថ្មី នៅ​គេហដ្ឋាន Mar-a-Lago របស់​លោកកាល​ពី​ថ្ងៃទី​៣១ ធ្នូ។

ប្រធានា​ធិបតី​ជាប់​ឆ្នោត​សហរដ្ឋ​អាមេរិក ​ដូណាល់ ត្រាំ ​មិន​បាន​ច្រាន​ចោល​ការ​ជួប​ជាមួយ​លោក​ស្រី​ប្រធានា​ធិបតី​កោះ​តៃវ៉ាន​ទេ ប្រសិន​បើ​លោកស្រី​ប្រធា​នាធិបតី​បំពេញ​ទស្សន​កិច្ច​នៅ​សហរដ្ឋ​អាមេរិក​ក្រោយ​ពី​លោក​ស្បថ​ចូល​កាន់​ដំណែងជា​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​នៅថ្ងៃ​ទី​២០ ​ខែ​មករា​ខាង​មុខ​នេះ។

លោក​ ត្រាំ ​បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​នៅ​ឯ​ពិធី​ប្រារព្ធ​ចូល​ឆ្នាំ​ថ្មីនៅ​ឯ​គេហដ្ឋាន​របស់​លោក​នៅ​ក្រុង ​Mar-a-Lago ​ថា ​ជំនួប​ជាមួយ​លោកស្រី ​Tasi Ing-wen ​ប្រធានា​ធិបតី​កោះ​តៃវ៉ាន់​មានការ​មិន​សមរម្យ​ដោយ​សារ​បញ្ហា​ពិធីការ ​ក៏ប៉ុន្តែយើងចាំមើល‍​សិន»។

​លោក​ប្រធានា​ធិបតី​ជាប់​ឆ្នោត​បាន​ទទួល​ការរិះ​គន់​ចំពោះ​ការ​សន្ទនា​តាម​ទូរស័ព្ទ​ដែល​លោក​បាន​ធ្វើ​ឡើង​ជាមួយ​លោក​ស្រីប្រ​ធានាធិបតី​កោះ​តៃវ៉ាន់​ បន្ទាប់​ពី​លោកបាន​ឈ្នះ​ការ​បោះ​ឆ្នោត​ប្រធានា​ធិបតី​កាល​ពី​ខែ​វិច្ឆិកា​កន្លង​ទៅ។

គ្មាន​ប្រ​ធានា​ធិបតី​ ឬប្រធានា​ធិបតី​ជាប់​ឆ្នោត​ណា​របស់​សហរដ្ឋ​អាមេរិកមានការ​ទាក់​ទង​ជាមួយ​មេដឹកនាំ​កោះ​តៃវ៉ាន់​ចាប់​តាំង​ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីន​តុន​បាន​ផ្តាច់​ចំណង​ទាក់​ទង​ជាមួយ​កោះ​តៃវ៉ាន់​នៅ​ឆ្នាំ​១៩៧៩​មក ​ប៉ុន្តែ​បាន​ផ្តូរ​ទៅ​មាន​ទំនាក់​ទំនង​ប្រទស​ចិន​ដែល​ធំ​ជាង​ និង​មាន​ការរីក​លូត​លាស់ខ្លាំង​ជាង។ ​ក៏​ប៉ុន្តែ ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នៅ​តែ​ជា​អ្នក​គាំទ្រ​ក្រៅ​ផ្លូវការ​ដ៏​ខ្លាំង​ដល់​កោះ​តៃ​វ៉ាន់​ចាប​តាំង​ពី​ពេល​នោះ​មក។

សេចក្តី​ប្រកាស​រួម​រវាង​សហរដ្ឋ​អាមេរិក ​និង​ចិន​នៅ​ឆ្នាំ​១៩៧៩​ ថ្លែង​ថា ​សហរដ្ឋ​អាមេរិក​បាន​ទទួល​ស្គាល់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ជា​រដ្ឋាភិបាល​ស្រប​ច្បាប់​តែ​មួយ​គត់​របស់​ចិន ​ការទទួល​ស្គាល់តួនាទីចិន​មាន​ន័យ​ថា​មាន​ចិន​តែ​មួយ​ហើយ​កោះ​តៃវ៉ាន់​ជា​ផ្នែក​មួយ​របស់​ចិន។

​បណ្តាញ​ផ្សាយ​ព័ត៌មាន​រដ្ឋ​ចិន​បាន​រាយការណ៍​ថា ​ការ​គ្មាន​បទ​ពិសោធន៍​របស់​លោក​ត្រាំ​បាន​នាំ​ឲ្យ​លោក​សុខ​ចិត្ត​ទទួល​ការ​ហៅ​ទូរស័ព្ទ​របស់​លោកស្រី​ប្រ​ធានាធិបតី​កោះ​តៃវ៉ាន់ ​ក៏ប៉ុន្តែ​បាន​ព្រមាន​ថា ​ការ​រំលោភ​គោល​នយោបាយ​ចិន​តែ​មួយ​នឹង​បំផ្លាញ​ទំនាក់​ទំនង​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ និង​រដ្ឋាភិបាល​ក្រុងប៉េកាំង៕

XS
SM
MD
LG