ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ចិន​ព្រមាន​សហរដ្ឋ​អាមេរិក​អំពី​ករណី​ដែល​ប្រធានាធិបតី​តៃវ៉ាន់​គ្រោង​ឈប់​សំចត​លើ​ទឹកដី​សហរដ្ឋ​អាមេរិក


លោក Lu Kang អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន បាន​បញ្ជាក់​សារ​ជា​ថ្មី​ថា កោះ​តៃវ៉ាន់​ស្ថិត​នៅ​ក្នុង​អធិបតេយ្យ​ភាព​របស់​ដែនដី​ប្រទេស​ចិន និង​បាន​ចោទ​ប្រកាន់​លោកស្រី Tsai ពី​គំនិត​អាក្រក់​របស់​លោកស្រី។

រដ្ឋាភិបាល​ចិន​នៅ​ថ្ងៃ​ពុធ​នេះ បាន​ចោទ​ប្រកាន់​លោកស្រី​ប្រធានាធិបតី​តៃវ៉ាន់ Tsai Ing Wen ថា ​កំពុង​ប្រើ​ប្រាស់​ការ​ឈប់​សំចត​នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក មុន​ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​នីការ៉ាហ្គា (Nigaragua) នា​ដើម​ខែ​ក្រោយ​នេះ ដើម្បី​ទទួល​បាន​ផល​ប្រយោជន៍​ផ្នែក​ការទូត ស្រប​ពេល​ដែល​រដ្ឋាភិបាល​ចិន​កំពុង​ខឹង​សម្បារ​ជាមួយ​នឹង​ការ​សន្ទនា​តាម​ទូរស័ព្ទ​ដែល​មិន​ដែល​មាន​ពី​មុន​មក​រវាង​លោកស្រី ជាមួយ​នឹង​លោក​ប្រធានាធិបតី​ជាប់​ឆ្នោត​សហរដ្ឋ​អាមេរិក Donald Trump។

លោក Lu Kang អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន បាន​បញ្ជាក់​សារ​ជា​ថ្មី​ថា កោះ​តៃវ៉ាន់​ស្ថិត​នៅ​ក្នុង​អធិបតេយ្យ​ភាព​របស់​ដែនដី​ប្រទេស​ចិន និង​បាន​ចោទ​ប្រកាន់​លោកស្រី Tsai ពី​គំនិត​អាក្រក់​របស់​លោកស្រី។

លោកស្រី Tsai មាន​បំណង​ឈប់​សំចត​នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក ក្នុង​ដំណើរ​របស់​លោកស្រី​ទៅ​កាន់​ប្រទេស​នីការ៉ាហ្គា​ កា្វតេម៉ាឡា និង​ប្រទេស​អែលសាល់វ៉ាឌ័រ ដែល​ប្រទេស​ទាំង​នេះ​ជា​ប្រទេស​សម្ព័ន្ធ​មិត្ត​របស់​តៃវ៉ាន់។

រដ្ឋាភិបាល​ចិន ដែល​បាន​អះអាង​ថា តៃវ៉ាន់​ជា​ខេត្ត​បំបែក​ខ្លួន​របស់​ចិន​នោះ ប្រឆាំង​ជាមួយ​នឹង​ប្រទេស​ណា​ដែល​មាន​គោល​បំណង​ចង់​ចង​ទំនាក់ទំនង​ការទូត​ផ្លូវការ​ជាមួយ​តៃវ៉ាន់។ កោះ​តៃវ៉ាន់​មាន​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​តែ ២២ ប៉ុណ្ណោះ នៅ​លើ​ពិភពលោក ដែល​ក្នុង​ចំណោម​នោះ ប្រទេស​ចំនួន ១២ ស្ថិត​នៅ​ក្នុង​តំបន់​អាមេរិក​កណ្ដាល និង​តំបន់​ការ៉ាអ៊ីព។

ប្រទេស​ចិន ដែល​បាន​បែកបាក់​ពី​កោះ​តៃវ៉ាន់​នៅ​ក្នុង​អំឡុង​សង្គ្រាម​ស៊ីវិល ក្នុង​ឆ្នាំ ១៩៤៩ នៅ​តែ​បន្ត​គំរាមកំហែង​ប្រើ​កម្លាំង​ដើម្បី​បង្រួប​បង្រួម​ជាមួយ​តៃវ៉ាន់ ប្រសិន​បើ​ចាំបាច់៕

XS
SM
MD
LG