ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ត្រាំ​ព្រមាន​កូរ៉េ​ខាង​ជើង​អំពី​ការសាកល្បង ICBM


បុរស​ជន​ជាតិ​កូរ៉េ​ខាងត្បូង​ម្នាក់​កំពុង​មើល​មេដឹក​នាំ​ប្រទេស​កូរ៉េ​ខាង​ជើង​លោក​គិម ជុងអ៊ុន​ថ្លែង​សុន្ទរកថាអំពី​ឆ្នាំ​ថ្មី​នៅ​ក្នុង​កម្មវិធី​ទូរទស្សន៍​មួយដែល​ត្រូវ​បាន​ចាក់​ផ្សាយ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​នៅ​ឯស្ថានីយ​រថភ្លើង​សេអ៊ូល​ កាល​ពី​ថ្ងៃទី​០២ មករា ២០១៧។
បុរស​ជន​ជាតិ​កូរ៉េ​ខាងត្បូង​ម្នាក់​កំពុង​មើល​មេដឹក​នាំ​ប្រទេស​កូរ៉េ​ខាង​ជើង​លោក​គិម ជុងអ៊ុន​ថ្លែង​សុន្ទរកថាអំពី​ឆ្នាំ​ថ្មី​នៅ​ក្នុង​កម្មវិធី​ទូរទស្សន៍​មួយដែល​ត្រូវ​បាន​ចាក់​ផ្សាយ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​នៅ​ឯស្ថានីយ​រថភ្លើង​សេអ៊ូល​ កាល​ពី​ថ្ងៃទី​០២ មករា ២០១៧។

​ប្រធានា​ធិបតី​ជាប់​ឆ្នោតសហរដ្ឋអាមេរិក លោកដូណាល់ ​ត្រាំ​ ​បាន​ឆ្លើយបដិ​សេធ​ទៅ​នឹង​សារបង្កប់​ន័យ​របស់ Kim Jong Un ថា យោធា​របស់​ជន​នេះ ​អាច​ធ្វើ​ការ​សាក​ល្បង​កាំ​ជ្រួច​មីស៊ីល Ballistic​ អន្តរទ្វីប (ICBM)​នៅពេល​ឆាប់​ៗ​នេះដែល​អាច​មាន​លទ្ធភាព​បាញ់​ដល់ដីគោក​សហរដ្ឋ​អាមេរិក​ដែល​មេដឹកនាំ​កូរ៉េខាង​ជើង​រូបនេះបាន​ធ្វើ​សុន្ទរកថា​ក្នុង​អំឡុងនៃ​បុណ្យ​ចូល​ឆ្នាំ​សាកល។

​កាល​ពី​ថ្ងៃ​ចន្ទ ​លោក​ត្រាំ​បាន​បញ្ជូន​សារ​តាម​ប្រព័ន្ធ Twitter ​ដោយ​និយាយ​ថា ​«ការ​ណ៍​នេះនឹង​មិន​កើត​មាន​ឡើង​ទេ‍»។

លោកប្រធានា​ធិបតី​ជាប់​ឆ្នោត​សហរដ្ឋ​អាមេរិក ​ដូណាល់ ​ត្រាំ​ ​និយាយ​ថា​ «កូរ៉េខាង​ជើង ទើប​តែថ្លែងថា ខ្លួន​បាន​ស្ថិត​នៅ​ក្នុង​ដំណាក់​ការ​ចុងក្រោយ​នៃ​ការ​អភិវឌ្ឍន៍​អាវុធ​នុយក្លែអ៊ែ​ដែល​មាន​លទ្ធភាព​បាញ់​ដល់ផ្នែក​នានា​របស់​សហរដ្ឋ​អាមេ រិក។ ​ការណ៍​នេះ​នឹង​មិន​កើត​មាន​ឡើងទេ‍»។

​ប្រធានា​ធិបតី​ជាប់​ឆ្នោត​ក៏​បាន​និយាយ​ឡើង​វិញ​តាម​ប្រព័ន្ធ Twitter ​ដោយលោកបានរិះគន់កាល​ពីអតីតកាលប្រឆាំង​នឹង​ប្រទេស​ចិន​ចំពោះ​ការ​ខកខាន​មិន​បាន​បញ្ឈប់​សម្ព័ន្ធ​មិត្ត​ដែល​ពឹងផ្អែក​ខាង​សេដ្ឋ​កិច្ច​លើ​ប្រទេសចិន​កុំឲ្យ​អភិវឌ្ឍ​អាវុធ​នុយក្លែអ៊ែ​និងកម្មវិធី​កាំជ្រួចមីស៊ីល Ballistic ។

​ប្រទេស​កូរ៉េខាង​ត្បូង ​បាន​សរសើរសារ​តាម​ប្រព័ន្ធ Twitter របស់​លោក​ត្រាំ​ចំពោះ​ការ​បង្ហាញពីការ​យល់​យ៉ាង​ច្បាស់​អំពី​ភាព​ធ្ងន់​ធ្ងរ​ជាបន្ទាន់​ពីការគំរាម​គំរាម​កំហែង​នុយក្លែ​អ៊ែ​របស់​កូរ៉េខាង​ជើង​នេះ។

លោក Cho June–hyuck អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​កូរ៉េខាង​ត្បូង ​បាន​និយាយ​ថា «ការណ៍នេះ​ជាការ​ព្រមាន​យ៉ាង​ច្បាស់​ក្រឡែត​ប្រឆាំង​នឹង​អត្ថាធិប្បាយ​ការអភិវឌ្ឍន៍​អាវុធ​នុយក្លែអ៊ែ​និងកម្មវិធី​កាំជ្រួចមីស៊ីល Ballisticរបស់ Kim Jong Un នៅ​ក្នុង​សុន្ទរក​ថាបុណ្យចូល​ឆ្នាំ​សាកលអំពី​ការ​បង្ករហេតុ​នេះ‍»៕

XS
SM
MD
LG