ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កង​នាវា​​ចម្បាំង​ទី​៣​​របស់​អាមេរិក​នឹង​ត្រូវ​ដាក់​ពង្រាយ​ដើម្បី​កំញ៉ើញ​ប្រ​ទេស​កូរ៉េខាង​​ជើង


រូប​​ឯកសារ៖ នាវា​ផ្ទុក​យន្តហោះ​​ឈ្មោះ USS Carl Vinson ដឹក​នាំ​ការ​ធ្វើ​សមយុទ្ធ​ជាមួយ​ប្រទេស​ជប៉ុនកាល​ពី​ខែ​មេសា។
រូប​​ឯកសារ៖ នាវា​ផ្ទុក​យន្តហោះ​​ឈ្មោះ USS Carl Vinson ដឹក​នាំ​ការ​ធ្វើ​សមយុទ្ធ​ជាមួយ​ប្រទេស​ជប៉ុនកាល​ពី​ខែ​មេសា។

សហរដ្ឋ​អាមេរិក​កំពុង​បញ្ជូន​កង​កម្លាំង​នាវា​ផ្ទុក​យន្ត​ហោះ​ទី៣​ទៅ​កាន់​តំបន់​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ភាគ​ខាង​លិច​ ដែល​ទំនង​ធ្វើ​ការ​ព្រមានដល់​ប្រទេស​កូរ៉េខាង​ជើង​ឲ្យ​បញ្ឈប់​កម្មវិធី​កាំជ្រួច​មីស៊ីលឆ្លង​ទ្វីប​ និង​អាវុធ​នុយក្លេអ៊ែ។ នេះបើ​តាម​ប្រ​ភព​ពីរ​ដែល​បាន​ប្រាប់​ VOA។

ប្រភព​ទាំង​នោះ​ប្រាប់​លោក​ Steve Herman ​អ្នក​យក​ព័ត៌មាន ​VOAថា នាវា​ផ្ទុក​យន្ត ហោះ ​USS Nimitz ​ដែល​ជា​នាវា​ចំបាំង​ដ៏​ធំ​បង្អស់​មួយ​របស់​ពិភពលោក ​នឹង​ចូល​រួម​ជាមួយ​មហា​នាវា​ផ្ទុក​យន្ត​ហោះ​២​ទៀត​គឺ​នាវា​ផ្ទុក​យន្តហោះ​ USS Carl Vinson ​និងនាវា​ផ្ទុក​យន្តហោះ ​USS Ronald Reagan ​នៅ​ក្នុង​តំបន់​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ភាគ​ខាង​លិច។

យោធា​សហរដ្ឋ​អាមេរិក​កម្រ​ដាក់​ពង្រាយ​នាវាផ្ទុក​យន្តហោះ​៣គ្រឿងក្នុង​តំបន់​តែ​មួយ​ណាស់។

ក៏ប៉ុន្តែ ការគំរាម​កំហែង​អាវុធ​នុយក្លេអ៊ែ​ និង​កំជ្រួច​មីស៊ីល​កាន់តែ​កើន​ឡើង​របស់កូរ៉េខា​ង​ជើង​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​បញ្ហា​សន្តិសុខ​ដ៏សំខាន់​មួយ​សម្រាប់​លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ ដូណាល់ ​ត្រាំ ​ដែល​បាន​សន្យា​រារាំងកូរ៉េខាង​ជើង​មិន​ឲ្យ​ធ្វើ​ការ​វាយ​ប្រហារ​សហរដ្ឋ​អាមេរិក​ដោយ​កាំជ្រួច​មីស៊ីល ​និង​អាវុធ​នុយក្លេអ៊ែ​បាន ​ដែល​ពួក​អ្នក​ជំនាញ​និយាយ​ថា ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​អាចមានលទ្ធ​ភាព​បាញ់​មក​ដល់​សហរដ្ឋ​អាមេរិកក្រោយ​ឆ្នាំ​២០២០។

អង្គុយ​ជិតលោក​នាយករដ្ឋ​មន្រ្តី ​Shinzo Abe ​លោក​ប្រធានា​ធិបតី​អាមេរិក ដូណាល់ ​ត្រាំ ​បាន​និយាយកាល​ពី​ថ្ងៃ​សុក្រ មុន​ពេល​ចាប់​ផ្តើម​សន្និសីទ​កំពូល​របស់ប្រទេស​៧​ដែល​មាន​ឧស្សា​ហកម្ម​ជឿន​លឿន​ជាង​គេ​នៅ​លើ​ផែនដី​ហៅ​កាត់​ថា G7 ​នៅលើ​កោះ​ស៊ីស៊ីលី​នៃ​ប្រទេស​អ៊ីតាលី។ លោក​ ត្រាំ និយាយ​ថថា ​មេដឹកនាំ​ G-7 ​បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​ប្រទេស​កូរ៉េខាង​ជើង៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG