ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ ​SEECP៖ ភេរវកម្ម​មិន​ភ្ជាប់​ជា​មួយ​សញ្ជាតិ​ សាសនា​ ឬ​អំបូរ​ណាមួយ​ទេ


រូបថតឯកសារ៖ លោក​ Ditmir Bushati រដ្ឋមន្រ្តី​ការបរទេស​នៃ​ប្រទេស​អាល់បានី​​ ក្នុង​កិច្ច​ប្រជុំ​មួយ​នៃ​អង្គការ​​ដំណើរ​ការ​កិច្ច​សហប្រតិបត្តិការ​​ផ្នែក​អាគ្នេយ៍​នៃ​ទ្វីប​អឺរ៉ុប (​SEECP) នៅទីក្រុង​ទីណារ៉ា​ កាលពី​ថ្ងៃទី​៣ ខែ​មិថុនា ឆ្នាំ២០១៤។
រូបថតឯកសារ៖ លោក​ Ditmir Bushati រដ្ឋមន្រ្តី​ការបរទេស​នៃ​ប្រទេស​អាល់បានី​​ ក្នុង​កិច្ច​ប្រជុំ​មួយ​នៃ​អង្គការ​​ដំណើរ​ការ​កិច្ច​សហប្រតិបត្តិការ​​ផ្នែក​អាគ្នេយ៍​នៃ​ទ្វីប​អឺរ៉ុប (​SEECP) នៅទីក្រុង​ទីណារ៉ា​ កាលពី​ថ្ងៃទី​៣ ខែ​មិថុនា ឆ្នាំ២០១៤។

ប្រទេស​នៅ​ផ្នែក​អាគ្នេយ៍​ក្នុង​ទ្វីប​អឺរ៉ុប​នៃ​អង្គការ ​SEECP​ បាន​ប្តេជ្ញា​ថា​នឹង​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្មក្នុង​តំបន់​ ក្នុង​ទ្វីប​អឺរ៉ុប​និង​ទូទាំង​ពិភព​លោក។

ក្នុង​កិច្ច​ប្រជុំ​មួយ​នៅ​ក្នុង​ក្រុង​ទីរ៉ាណា​ (Tirana) នៃ​ប្រទេស​អាល់បានី (Albania) កាល​ពី​ថ្ងៃ​អង្គារ​ រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​១៣​ជា​សមាជិក​នៃ​អង្គការ​ដំណើរ​ការ​កិច្ច​សហប្រតិបត្តិការផ្នែក​អាគ្នេយ៍​នៃ​ទ្វីប​អឺរ៉ុប​ហៅ​កាត់​ថា SEECP ​បាន​ចេញ​ផ្សាយ​សេចក្តី​ថ្លែង​ការណ៍​មួយ​មាន​១០​ចំណុច​ ថ្កោលទោស​«បាតុភូតនៃ​ពួក​យុទ្ធជន​ភេរវជនបរទេស​និង​ពួក​ភេរវជន​ក្រុមតូចៗ​នៅ​ក្នុង​ទ្វីបអឺរ៉ុប»​និង​នៅ​តំបន់​ផ្សេង​ពី​នេះ​ទៀត។

រដ្ឋមន្ត្រី​ទាំង​នេះ​បាន​សម្តែង​ការ​ប្តេជ្ញា​គាំទ្រដល់​«យន្តការ​សមស្រប»​ទាំង​អស់​របស់​ក្រុម​ចម្រុះប្រឆាំង​នឹង​ភេរវកម្ម។​

រដ្ឋមន្ត្រី​ទាំង​នេះ​បាន​និយាយ​យោង​ជា​ពិសេស​ដល់​ពួក​ជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​និង​ប្រទេស​ស៊ីរី​ដែលហៅ​កាត់​ថា​ ISIS​ចំពោះ «សកម្មភាព​ភេរវកម្ម​និង​អំពើ​ឃោរឃៅ​ដ៏​សែន​អាក្រក់»​របស់​ពួក​គេ។

រដ្ឋមន្ត្រី​ការបរទេស​ទាំង​នេះ​បាន​គូស​បញ្ជាក់​ថា ​ភេរវកម្ម​មិន​អាច​ត្រូវ​បញ្ជាក់​ថា​ជា​ការត្រឹម​ត្រូវ​បាន​ទេ​ ដោយ​ឥត​គិត​អំពី​«ហេតុផល​នាំ​ឲ្យ​មាន​សកម្មភាព​ទាំង​នេះ​ឬ​ប្រភព​របស់​សកម្មភាព​ទាំងនេះ​ ហើយ​មិន​អាច​និង​មិ​នគួរ​ភ្ជាប់​ជាមួយ​សញ្ជាតិ ​សាសនា​ឬ​ពូជអំបូរ"»​ជា​ពិសេស​ណា​មួយទ្បើយ។

រដ្ឋមន្ត្រី​ទាំង​នេះ​បាន​និយាយ​ថា​ «ការគំរាម​កំហែង​និង​ឧបសគ្គ​ដូច​គ្នា​តម្រូវ​ឲ្យ​មាន​ការ​ឆ្លើយ​តប​និង​សកម្មភាព​រូម​គ្នា»​ដោយ​មាន​រួម​បញ្ចូល​ការ​ពង្រឹង​វិធាន​នៃ​ច្បាប់​និង​ការ​អនុវត្តន៍គោលនយោបាយ​សម្រាប់​ឧបត្ថម្ភ​ផ្ចុង​ផ្តើម​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ​វិស័យ​យុវជន​ ការ​សិក្សាអប់រំ ​ការ​ផ្តល់​ឱកាស​ស្មើគ្នា ​ការ​មាន​ការ​ថែរក្សា​សុខភាព​និង​ការងារ​ស្មើគ្នា៕

ប្រទេសអាល់បានី​ (Albania) បូស្ន៊ី​ហែហ្សេកូវីណា (Bosnia-Herzegovina) ប៊ុលហ្គារី (Bulgaria) ក្រូអាស៊ី (​Croatia)​ ក្រិក(Greece) ​ម៉ាសេដូនី (Macedonia) ម៉ុងតែនេហ្រ្កូ ​(Montenegro) ​រូម៉ានី​ (Roumania) ​ ​ស៊ែប៊ី ​(Serbia) ​ស្លូវេនី​ (Slovenia) ​តួកគី​និង​ប្រទេសកូសូវ៉ូ ​(Kosovo) ​ជា​សមាជិក​នៃ​អង្គការ​ SEECP។

XS
SM
MD
LG