ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុម​ឧទ្ទាម​ផ្អាក​ផែនការ​ចូល​រួម​ការ​ចរចា​សន្តិភាព


ទាហា​ន​ស៊ីរី​បាញ់​កាំ​ភ្លើងពួកគេ​ក្នុង​ពេល​ប្រយុទ្ធ​គ្នា​ជាមួយ​ក្រុម​ឧទ្ទាម​នៅ​ Ramouseh ភាគ​ខាង​កើត​ទីក្រុង Aleppo ប្រទេស​ស៊ីរីកាល​ពី​ថ្ងៃទី​០៥ ធ្នូ​​ ២០១៧។

ទាហា​ន​ស៊ីរី​បាញ់​កាំ​ភ្លើងពួកគេ​ក្នុង​ពេល​ប្រយុទ្ធ​គ្នា​ជាមួយ​ក្រុម​ឧទ្ទាម​នៅ​ Ramouseh ភាគ​ខាង​កើត​ទីក្រុង Aleppo ប្រទេស​ស៊ីរីកាល​ពី​ថ្ងៃទី​០៥ ធ្នូ​​ ២០១៧។

ក្រុម​ឧទ្ទាម​ស៊ីរី​និយាយ​ថា ​ពួកគេ​នឹងផ្អាក​ការចរចា​ដើម្បី​ចូល​រួមការ​ពិភាក្សា​សន្តិភាព​នៅប្រទេស​កាហ្សាក់​ស្ថាន​នៅ​ចុង​ខែ​នេះ​ពីព្រោះ​តែ​អ្វី​ដែល​ពួកគេ​និ​យាយ​ថា​កងទ័ព​រដ្ឋាភិបាលស៊ី​រី​បាន​រំលោភបទ​ឈប់​បាញ់​គ្នា​ម្តងហើយ​ម្តងទៀត។

ក្រុម​ឧទ្ទាម​និយម​ផ្លូវកណ្តាល​ចម្រុះ​ភាគ​ច្រើនគឺ​ក្រុមកងទ័ព​ស៊ីរី​សេរី ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ​ចន្ទ​ដោយ​និយាយ​ថា «ពួកគេ​គោរព​បទ​ឈប់​បាញ់​គ្នា​នៅទូទាំង​ប្រទេស​ស៊ីរី ក៏ប៉ុន្តែរបប​អាសាដ​និង​សម្ព័ន្ធមិត្ត​របស់​គេ ​មិន​បាន​បញ្ឈប់​ការ​បាញ់​គ្នា​ហើយ​បាន​ចាប់ផ្តើម​រំលោភ​បទឈប់​បាញ់​គ្នា​យ៉ាង​ខ្លាំង​និង​ជា​រឿយៗ។

​ក្រុម​ឧទ្ទាម​និយាយ​ថា ​ការរុល​ទៅ​មុខ​ដោយ​កងទ័ព​ស៊ី​រីជា​ការរំលោភ​បទ​ឈប់​បាញ់​គ្នា​ហើយ​ថា​ពួកគេ​នឹង​ចាត់​ទុក​ការ​ឈប់​បាញ់​គ្នា​នេះ​ជាមោឃៈ​។

ប្រទេស​រុស្ស៊ី​និង​តួកគី​ដែល​កំពុង​រៀប​ចំ​ការ​ចរចា​សន្តិភាព​នៅ​ក្នុង​ទីក្រុង Astana នៃ​ប្រ​ទេស​កាហ្សាក់​ស្ថាន ​មិន​ទាន់​ធ្វើ​សេចក្តី​អត្ថាធិប្បាយអំពី​សេចក្តី​ថ្លែងការណ៍​របស់​ពួក​ឧទ្ទាម​ទេ។

បទ​ឈប់​បាញ់​គ្នា​បាន​ចូល​ជាធរមាន​កាល​ពី​ចុងសប្តាហ៍​មុន។​ក៏ប៉ុន្តែ ​ពួក​ឧទ្ទាម​បាន​និយាយ​ថា ពួក​អ្នក​ប្រយុទ្ធ​កងទ័ពរដ្ឋាភិបាលស៊ីរី​ហើយ​នឹង​ក្រុមសម្ព័ន្ធមិត្ត Hezbollah ​កំពុង​ខិតខំដណ្តើម​យក​តំបន់ដែល​កាន់​កាប់​ដោយ​ពួក​ឧទ្ទាម​នៅ​ជិត​រដ្ឋធានី​ដាម៉ាស​ដែល​ជា​តំបន់​ផ្គត់ផ្គង់ទឹក​ទៅ​ឲ្យ​រដ្ឋ​ធានី។

​ប្រទេស​រុស្ស៊ី​ដែល​គាំទ្រ​រដ្ឋាភិបាល​អាសាដ ​ហើយ​ប្រទេស​តួកគី​ដែលគាំទ្រ​ពួក​ឧទ្ទាម​បាន​រៀប​ចំ​ការ​ចរចា​នេះ​ហើយ​បាន​ធ្វើឲ្យ​មានការ​ឈប់​បាញ់​គ្នា​នៅ​ពេលបច្ចុប្បន្ននេះ៕

XS
SM
MD
LG