ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុម​ហ៊ុន​ Spotify ​ផ្តល់​តំណែង​មួយ​ដល់​លោក​​ប្រធានាធិបតី​ អូបាម៉ា


ឡូហ្គោ​ក្រុម​ហ៊ុន Spotify។

បន្ទាប់​ពី​និយាយ​លេងសើច​អំពី​ការ​បម្រើ​ការ​ឲ្យ​ក្រុមហ៊ុន​ផលិត​កម្មវិធី​ចាក់​ចម្រៀង​ក្រោយ​ពេល​ចប់​តំណែង​ជា​ប្រធានាធិបតី លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា​ អាច​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​មាន​លក្ខខណ្ឌ​ការងារ​គ្រប់គ្រាន់​សម្រាប់​តំណែង​ថ្មី​បំផុត​មួយ​នៅ​ក្នុង​ក្រុមហ៊ុន ​Spotify។

លក្ខខណ្ឌ​ការងារ​មួយ​ចំនួន​ក្នុង​ចំណោម​លក្ខខណ្ឌ​ការងារ​ដទៃ​ទៀត​សម្រាប់​តំណែង​ជា​ប្រធាន​រៀបចំ​បញ្ជី​បទចម្រៀង ​ឬ​ហៅថា President of Playlists​ របស់​ក្រុមហ៊ុន Spotify គឺ​ថា​ «យ៉ាង​ហោច​ណាស់​ត្រូវ​មាន​បទពិសោធន៍​កាន់​តំណែង​ខ្ពស់​មួយ​នៅ​ក្នុង​ប្រទេសណា​មួយ​អស់​រយៈ​ពេល​៨​ឆ្នាំ» ហើយ​និង​ជា​ជ័យលាភី​ពាន​រង្វាន់ណូបែល​សន្តិភាព​ គឺ​ជា។ តំណែង​នេះ​ត្រូវ​គ្រប់​គ្រង​បញ្ជី​បទ​ចម្រៀង​ និង​ក្រុម​ការងារ​របស់​ក្រុមហ៊ុន​នេះ​នៅ​ទូទាំង​ពិភពលោក។

លក្ខខណ្ឌ​ការងារ​ដែល​ក្រុមហ៊ុន ​Spotify តម្រូវ​ឲ្យ​មាន​សម្រាប់​តំណែង​នេះ​ដែល​ត្រូវ​បានផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ មាន​ដូចជា ​«ត្រូវ​យល់​ដឹង​អំពី ​Spotify​ និង​មាន​បទ​ពិសោធន៍​រៀប​ចំ​បញ្ជី​បទ​ចម្រៀង​នៅ​កម្រិត​សហព័ន្ធ​ជាដើម»។

លោក Daniel Ek ប្រធាន​ក្រុមហ៊ុន​ Spotify បាន​សរសេរ​នៅ​លើ​ Twitter ទៅកាន់​លោក​ អូបាម៉ា​ ថា៖ «ហេ អូបាម៉ា ខ្ញុំឮថា​លោក​ចាប់​អារម្មណ៍​ការងារ​នៅ​ Spotify។ លោក​បាន​ឃើញ​ ទ្វីត​មួយ​នេះ​ហើយ​ឬ​នៅ?»

យោង​តាម​អ្នកស្រី Natalia Brzezinski អ្នក​បង្កើត​កម្មវិធី​ស្តាប់​ចម្រៀង ​podcast​ និង​ជា​ភរិយា​របស់​អតីត​ឯកអគ្គ​រដ្ឋទូត​ស៊ុយអែត​ប្រចាំ​នៅ​សហរដ្ឋអាមេរិក​ លោក អូបាម៉ា​ បាន​ប្រាប់​ដល់​ស្វាមី​របស់​លោកស្រី​នៅ​ឯ​សេតវិមាន​កាល​ពី​សប្តាហ៍​មុន​ថា «ខ្ញុំ​នៅ​កំពុង​រង់ចាំ​ការងារ​ពី​ក្រុមហ៊ុន Spotify ព្រោះ​ខ្ញុំ​ដឹង​ថា អ្នក​ទាំង​អស់​គ្នា​ស្រឡាញ់​បញ្ជី​បទ​ចម្រៀង​របស់​ខ្ញុំ»៕

XS
SM
MD
LG