ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​អូបាម៉ា​និយាយថា​លោក​បាន​ប្រមាថ​ឥទ្ធិពល​នៃ​ការ​ជ្រៀតជ្រែក​របស់​រុស្ស៊ី​លើការបោះឆ្នោត


លោក​ប្រធានាធិបតី​បារ៉ាក់​ អូបាម៉ា​ថ្លែង​សុន្ទរកថា​មុន​នឹង​ចុះ​ហត្ថាលេខាលើ​ច្បាប់​ព្យាបាល​សតវត្សរ៍ទី២១កាល​ពី​ថ្ងៃទី ២៣ ធ្នូ​ ២០១៦ នៅ​សាល​ប្រជុំ​ South Court ក្នុង​អគារ​ Eisenhower នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។

លោក​ប្រធានាធិបតី​បារ៉ាក់​ អូបាម៉ា​ថ្លែង​សុន្ទរកថា​មុន​នឹង​ចុះ​ហត្ថាលេខាលើ​ច្បាប់​ព្យាបាល​សតវត្សរ៍ទី២១កាល​ពី​ថ្ងៃទី ២៣ ធ្នូ​ ២០១៦ នៅ​សាល​ប្រជុំ​ South Court ក្នុង​អគារ​ Eisenhower នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។

លោកប្រធានាធិបតី​ស.រ.អា.បារ៉ាក់ អូបាម៉ា​បានមាន​ប្រសាសន៍​បន្ទាប់​ពី​ការ​សន្និដ្ឋាន​មួយ​ដោយ​ក្រុម​ស៊ើបការសម្ងាត់​ស.រ.អា.ថា​ប្រទេស​រុស្សី​ជ្រៀតជ្រែក​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​កាល​ពី​ខែ​វិច្ឆិកា​នឹង​អាច​មាន​ការណ៍​ស្រដៀងគ្នា​នេះទៀត ​ហើយ​ថា​វាមាន​សារៈសំខាន់​សម្រាប់សភា​ស.រ.អា.និង​ប្រធានាធិបតី​ជាប់ឆ្នោត Donald Trump គួរ​តែ​ធ្វើឱ្យ​ប្រាកដ​ប្រជាថា​ឥទ្ធិពល​បែបនេះមាននឹង «ត្រូវ​បាន​កាត់​បន្ថយ»។

របាយការណ៍​មួយនៃ​ការ​ស៊ើបការសម្ងាត់​ដែល​បានចេញ​ផ្សព្វផ្សាយ​កាល​ពីថ្ងៃ​សុក្រ​បាន​និយាយ​ថា​ប្រធានាធិបតី​រុស្សី Vladimir Putin «បានបញ្ជា​ឱ្យមាន​យុទ្ធនាការបំផុសឥទ្ធិពល» លើ​ការបោះឆ្នោតនេះ​ដោយមាន​ការ​លម្អៀង​ចំពោះ​លោក Trump ជា​ជាង​គូ​ប្រជែង​របស់​លោកគឺលោកស្រី​ Hillary Clinton។

លោក​អូបាម៉ា​បាន​មាន​ប្រសាសន៍​ប្រាប់កម្មវិធី​ទូរទស្សន៍​ ABC News នៅ​ក្នុងសម្ភាសន៍​មួយ​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​លោក​បាន​បញ្ជា​ឱ្យមាន​ការ​ស្ទង់ប៉ាន់មើល «ដើម្បី​ធ្វើឱ្យ​ប្រាកដប្រជាថា​យើង​យល់​ថា​នេះ​ជា​អ្វី​ដែល​លោក Putin បានធ្វើ​មួយ​រយៈពេល​មក​ហើយ​នៅ​ក្នុង​ទ្វីបអឺរ៉ុប​ ដំបូង​គេនៅ​ក្នុង​អតីត​រដ្ឋ​រណប​ដែល​នៅ​ទីនោះ​មានមនុស្សច្រើននាក់និយាយ​ភាសារុស្សី ក៏ប៉ុន្តែ​ការ​ធ្វើដូច្នេះ​បាន​កើន​ច្រើនឡើង​ក្នុង​ប្រទេស​កាន់លទ្ធិប្រជាធិបតេយ្យក្នុង​ក្រុមបស្ចឹម​ប្រទេស»។

លោកប្រធានាធិបតី​អូបាម៉ា​ដែល​អាណត្តិ​ទី​ពីរ​របស់លោកនឹង​ចប់នៅ​ថ្ងៃ​ទី​២០មករា​ខាងមុខនេះបានមានប្រសាសន៍​បន្ថែម​ថា​លោក​បាន​ប្រមាថ​ការ​បំភ្លៃ​ព័ត៌មាន​និង​ការ​លបលួចចូល​មើលទិន្នន័យ​កុំព្យូទ័រ​ មានផលប៉ះពាល់បែបណា​ដល់សង្គម​សេរីនិង «សសៀរ​ចូលក្នុង​ការ​អនុវត្តន៍​បែបប្រជាធិបតេយ្យ​របស់​យើង​ដែល​ខ្ញុំយល់ថាវាកំពុង​តែ​កើន​ឡើង​»៕

XS
SM
MD
LG