\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុម​ស្រាវជ្រាវ​រក​ឃើញម៉ាស៊ីន​រក្សាទិន្នន័យពី​យន្តហោះ រុស្ស៊ី​ដែល​បាន​ធ្លាក់​


កាល​ពី​ថ្ងៃអង្គារ​ទី២៧​ ធ្នូ​ ២០១៦ ស្ថានីយ​ទូរទស្សន៍​ Russian Rossiya One TV បាន​បង្ហាញរូប​ភាព​ដែល​ទាហាន​នៃ​ក្រសួង​កិច្ចការ​អាសន្នកំពុងច្រក​ម៉ាស៊ីន​រក្សា​ទិន្នន័យ​យន្តហោះ​ដែល​បាន​ធ្លាក់នៅ​ក្រៅ​ក្រុង​ Sochi ប្រទេស​រុស្ស៊ី។

កាល​ពី​ថ្ងៃអង្គារ​ទី២៧​ ធ្នូ​ ២០១៦ ស្ថានីយ​ទូរទស្សន៍​ Russian Rossiya One TV បាន​បង្ហាញរូប​ភាព​ដែល​ទាហាន​នៃ​ក្រសួង​កិច្ចការ​អាសន្នកំពុងច្រក​ម៉ាស៊ីន​រក្សា​ទិន្នន័យ​យន្តហោះ​ដែល​បាន​ធ្លាក់នៅ​ក្រៅ​ក្រុង​ Sochi ប្រទេស​រុស្ស៊ី។

នៅ​ថ្ងៃ​អង្គារ​នេះ​ ក្រសួង​ការពារ​ប្រទេស​រុស្សី​បាន​និយាយ​ថា​ពួក​អ្នករាវ​រក​បាន​រក​ឃើញ​ប្រដាប់ថត​ទិន្នន័យ​នៃ​ការ​ហោះហើរ​ពី​យន្តហោះ​យោធាមួយ​គ្រឿង​ដែល​បាន​ធ្លាក់កាល​ពី​សប្តាហ៍​មុននៅ​ក្នុង​សមុទ្រ​ខ្មៅ។​

ទី​ភ្នាក់ងារ​ព័ត៌មាន​រុស្សី​បាននិយាយ​ថា​ប្រដាប់ថត​ទិន្នន័យ​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់ក្រុង​ម៉ូស្គូ​ដើម្បី​វិភាគ នៅ​ពេល​ដែល​ពួក​អ្នកស៊ើបអង្កេតខិតខំព្យយាម​រក​ឱ្យ​ឃើញ​អ្វី​ដែល​បាន​បណ្តាល​ឱ្យ​យន្តហោះ​នេះធ្លាក់។​

ក្រុម​មន្រ្តីបាននិយាយ​ថា​គេ​មិនបាន​បដិសេធថា​ភេរវកម្ម​ថា​ជា​បុព្វហេតុ​នៃ​ការ​ធ្លាក់យន្តហោះ​នេះ​កាល​ពី​ថ្ងៃ​អាទិត្យទេ ក៏​ប៉ុន្តែ​ថា​វាមិន​ជា​ទំនង​ទេ។​

មនុស្ស​ទាំង​អស់៩២​នាក់ដែល​បានជិះ​ក្នុង​យន្តហោះ​នេះ​បាន​ស្លាប់ទាំង​អស់គ្នា។​

ក្រសួង​ការពារ​ប្រទេស​បាន​និយាយ​ថា​រហូត​ដល់ព្រឹក​ថ្ងៃ​អង្គារ​ពួក​អ្នករាវ​រក​បានរក​ឃើញ​សាកសព​មនុស្ស១២នាក់​និង​ផ្នែក​ច្រើនទៀត​នៃ​សាកសព​មនុស្ស​។​

កាល​ពី​ថ្ងៃ​ចន្ទ​ ក្រសួង​ទទួល​បន្ទុក​ស្ថានការណ៍​អាសន្នបាន​រាយ​ការណ៍​ថា​នាវា​៤៥គ្រឿង​និង​អ្នក​មុជ​ទឹក១៣៥​នាក់​មក​ពី​ទូទាំង​ប្រទេស​រុស្សី​បាន​រក​ឃើញ​បំណែក​នៃ​យន្តហោះ​ប្រតិកម្មនេះ​នៅ​ចម្ងាយ​ប្រមាណ​១.៥គ.ម.​ពី​ឆ្នេរ​សមុទ្រ​និង​ក្នុង​សមុទ្រ​ជម្រៅ​២៥ម៉ែត្រ។

របាយ​ការណ៍នៃ​បណ្តាញ​ផ្សាយ​ព័ត៌មាន​រុស្សី​បាន​និយាយ​ស្មាន​ៗ​អំពី​បុព្វហេតុ​នៃ​គ្រោះ​ថ្នាក់នេះ​ដូច​ជា​បញ្ហា​បច្ចេកទេស កំហុស​របស់មនុស្សឬ​ថា​យន្តហោះ​នេះផ្ទុក​ហួស​កម្រិត៕

XS
SM
MD
LG