ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​និង​តួកគី​និយាយ​ថា ឃាតកម្ម​លើ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​​មិន​ប៉ះ​ពាល់​ដល់​ចំណង​ទាក់​ទង​រវាង​ប្រទេស​ទាំង​ពីរ​ទេ​


​ប្រធានាធិបតី​តួកគី Tayyip Erdogan ធ្វើ​​បទ​សម្ភាស​ន៍​ជាមួយ​អ្នក​សារព័ត៌មាន​កាល​ពីថ្ងៃទី​១៩ ខែ​ធ្នូ។
​ប្រធានាធិបតី​តួកគី Tayyip Erdogan ធ្វើ​​បទ​សម្ភាស​ន៍​ជាមួយ​អ្នក​សារព័ត៌មាន​កាល​ពីថ្ងៃទី​១៩ ខែ​ធ្នូ។

ប្រធានាធិបតី​រុស្ស៊ី​និង​តួកគី​និយាយ​ថា​ ឃាតកម្ម​លើ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​នៅ​ប្រទេស​តួកគី​នឹង​មិន​ប៉ះ​ពាល់​ដល់​ចំណង​ទាក់​ទង​រវាង​ប្រទេស​ទាំង​ពីរ​នោះ​ទេ។

ប្រធានាធិបតី​តួកគី ​លោក​ Recep Tayyip Erdogan ​បាន​និយាយ​នៅ​ក្នុង​រដ្ឋធានី អ៊ីស្តង់ប៊ុល ​បន្ទាប់​ពី​មេដឹកនាំ​ទាំង​ពីរ​និយាយ​គ្នា​តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា៖ «យើង​យល់​ដូច​គ្នា​នឹង​លោក Putin ​ថា ការពង្រីក​សហប្រតិបត្តិការ​របស់​យើង​ជាមួយ​នឹង​រុស្ស៊ី ជាពិសេស​ទៅ​លើ​បញ្ហា​ក្នុង​ប្រទេស​ស៊ីរី នឹង​មិន​ប៉ះពាល់​ដោយ​សារ​ការ​វាយប្រហារ​នេះ​នោះ​ទេ»។ នេះ​បើ​យោង​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង។​

រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ​បាន​ដាក់​កម្រង​ផ្កា​កាល​ពី​ថ្ងៃ​អង្គារ នៅ​លើ​រូបថត​របស់​លោក​ឯកអគ្គរដ្ឋទូត ​Andrei Karlov ​នៅ​ក្នុង​ទីក្រុង​មូស្គូ។ លោក​ Karlov ត្រូវ​បាន​ប៉ូលិស​មិន​ស្ថិត​ក្នុង​ភារកិច្ច​ម្នាក់​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ចន្ទ ខណៈ​មាន​ហេតុការណ៍​បាតុកម្ម​មួយ​ដែល​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​ប្រទេស​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​ស៊ីរី។​

សាកសព​របស់​លោក ​Karlov ​ត្រូវ​បាន​បញ្ជូន​ទៅ​ដល់​ទីក្រុង​មូស្គូ​ហើយ ​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ ដោយ​ភរិយា​របស់​លោក​បាន​អម​ដំណើរ​ជាមួយ។

រដ្ឋមន្ត្រី​ការ​បរទេស​តួកគី ​លោក​ Mevlut Cavusoglu បាន​មាន​ប្រសាសន៍​ថា៖ «ប្រជាពលរដ្ឋ​ទួកគី​កំពុង​កាន់​ទុក្ខ​ចំពោះ​ការបាត់បង់​នេះ ដូច​ជា​ប្រទេស​រុស្ស៊ី​និង​ប្រជាពលរដ្ឋ​រុស្ស៊ី​ដែរ»។ លោក Cavusoglu ​កំពុង​ស្ថិត​នៅ​ក្នុង​ទីក្រុងមូស្គូ ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់​ដើម្បី​ពិភាក្សា​អំពី​វិបត្តិ​នៅ​ក្នុង​ប្រទេស​ស៊ីរី៕

XS
SM
MD
LG