ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីក្រុង​រីយ៉ាដ​ប្រកាស​ដំណាក់កាល​ថ្មី​នៃ​អន្តរាគមន៍​អន្តរជាតិ​ក្នុង​ប្រទេស​យេម៉ែន


ផ្សែង​កើត​ចេញ​ពី​ការ​វាយប្រហា​រ​តាម​អាកាស​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអូឌីត​ ដែលបាន​វាយចំ​ទីតាំង​ដែល​គេ​ជឿថា​មាន​ស្តុកទុក​អាវុធធុន​ធ្ងន់​ នៅ​ក្នុង​ទីក្រុង​​សាណាអា​ រដ្ឋធានី​ប្រទេស​យេម៉ែន​ កាលពី​ថ្ងៃទី​២១ ខែ​មេសា ឆ្នាំ២០១៥។
ផ្សែង​កើត​ចេញ​ពី​ការ​វាយប្រហា​រ​តាម​អាកាស​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអូឌីត​ ដែលបាន​វាយចំ​ទីតាំង​ដែល​គេ​ជឿថា​មាន​ស្តុកទុក​អាវុធធុន​ធ្ងន់​ នៅ​ក្នុង​ទីក្រុង​​សាណាអា​ រដ្ឋធានី​ប្រទេស​យេម៉ែន​ កាលពី​ថ្ងៃទី​២១ ខែ​មេសា ឆ្នាំ២០១៥។

កាល​ពី​ថ្ងៃអង្គារ​ ប្រទេស​អារ៉ាប៊ីសាអូឌីត​បាន​ប្រកាសអំពី​ដំណាក់​កាល​ថ្មីមួយ​នៅ​ក្នុង​យុទ្ធនាការ​របស់​ខ្លួន​ប្រឆាំង​នឹង​ពួក​ឧទ្ទាម​ Houthi នៅ​ក្នុង​ប្រទេស​យេម៉ែន​ដោយបាន​និយាយ​សម្រាល​ដល់​ការ​វាយ​លុក​យោធា​ជិត​មួយ​ខែ​របស់​ខ្លួន​ដែល​បាន​ធ្វើ​ឱ្យ​ពួក​សមាជិក​កង​ជីវពល​និងជនស៊ីវិល​បាត់បង់​ជីវិត​នៅ​ទូទាំង​ប្រទេសយេម៉ែន។

លោក​ឧត្តមសេនីយ៍ត្រី​ Ahmed al-Assiri ​បាន​និយាយ​ប្រាប់​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​ក្រុង​រីយ៉ាដ (Riyadh) ​ថា​កិច្ច​ប្រតិបត្តិការ​ឈ្មោះ​ថា​ ព្យុះប្រល័យ (Decisive Storm) នឹង​ប្រែ​ក្លាយ​ទៅ​ជា​កិច្ចប្រតិបត្តិការ​ឈ្មោះ ​ស្តារ​ក្តី​សង្ឃឹម (Restoring Hope) វិញ​ហើយ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការផ្លាស់ប្តូរ​ខាង​នយោបាយ​នៅ​ក្នុង​ប្រទេស​មាន​វិបត្តិ​នេះ។ ​លោក​បាននិយាយ​បន្ថែម​ថា​ ដំណាក់​កាល​ថ្មី​នេះ​មិន​ធ្វើ​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​ពួកជន​ស៊ីវិល​ទេ។

ក៏​ប៉ុន្តែ​ ការ​ដាក់​ឈ្មោះ​ថ្មី​ឱ្យ​កិច្ច​ប្រតិបត្តិការ​យោធា​នេះ​បាន​នាំ​ឱ្យមាន​សំណួរ​អំពី អនាគត​នៃការ​វាយ​ប្រហារ​តា​មអាកាស​នោះ។ ​ការ​ទម្លាក់​គ្រាប់​បែក​ដោយ​កង​យន្តហោះ​ចម្បាំង​របស់​ក្រុម​ចម្រុះ​ដឹកនាំ​ដោយ​ប្រទេស​អារ៉ាប៊ីសាអូឌីត​បាន​បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​តិច​ណាស់​២០​នាក់​ស្លាប់​នៅ​ក្នុង​ខេត្ត​ Ibb​ កាល​ពី​ថ្ងៃ​អង្គារ។

អ្នក​នាំពាក្យ​យោធា​ម្នាក់​នៃ​កង​យោធា​អារ៉ាប៊ីសាអូឌីត​ បាន​និយាយ​ថា ​កង​កម្លាំង​យោធា​ពហុភាគី​នឹង​«បន្ត​រារាំង​ពួក​ជីវពល​ Houthi ​មិន​ឱ្យ​ធ្វើ​ចលនា»​នៅ​ទូទាំង​ប្រទេស៕

XS
SM
MD
LG