ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បាតុករ​កូរ៉េខាងត្បូង​ដង្ហែ​ក្បួន​តាម​ដង​ផ្លូវ​​​ប្រាំមួយសប្តាហ៍ជាប់ៗគ្នា


ក្រុម​បាតុករ​កូរ៉េ​ខាងត្បូង​រាប់ពាន់​នាក់​បាន​ប្រមូលផ្តុំ​គ្នា​ក្នុងក្រុង​សេអ៊ូល​កាលពី​ថ្ងៃសៅរ៍​ ដើម្បី​តវ៉ា​ឲ្យមាន​ការបណ្តេញ​លោកស្រី​ប្រធានាធិបតី ​Park Geun-hye ​ចេញ​ពី មុខ​តំណែង។​
ក្រុម​បាតុករ​កូរ៉េ​ខាងត្បូង​រាប់ពាន់​នាក់​បាន​ប្រមូលផ្តុំ​គ្នា​ក្នុងក្រុង​សេអ៊ូល​កាលពី​ថ្ងៃសៅរ៍​ ដើម្បី​តវ៉ា​ឲ្យមាន​ការបណ្តេញ​លោកស្រី​ប្រធានាធិបតី ​Park Geun-hye ​ចេញ​ពី មុខ​តំណែង។​

ក្រុម​បាតុករ​កូរ៉េ​ខាងត្បូង​រាប់ពាន់​នាក់​បាន​ប្រមូលផ្តុំ​គ្នា​ក្នុងក្រុង​សេអ៊ូល​កាលពី​ថ្ងៃ សៅរ៍​ ដើម្បី​តវ៉ា​ឲ្យមាន​ការបណ្តេញ​លោកស្រី​ប្រធានាធិបតី ​Park Geun-hye ​ចេញ​ពី មុខ​តំណែង។​ ការតវ៉ា​នេះ​កើតឡើង​នៅចុង​សប្តាហ៍​ជាប់ៗគ្នា​ ចំនួន​៦លើក​មកហើយ ក្នុង​ទីក្រុង​នេះ។

ការតវ៉ា​នេះបាន​ចាប់ផ្តើម​ភ្លាមៗ​ បន្ទាប់​ពី​រដ្ឋសភា​កូរ៉េខាង​ត្បូង​បាន​ប្រកាស​កាលពី​ថ្ងៃ សុក្រ​ថា​ ការ​បោះឆ្នោត​ទម្លាក់​ប្រធានាធិបតី ​Park ​ត្រូវលើក​ពេលរហូត​ដល់ថ្ងៃ​ទី៩ ​ខែធ្នូ​ខាងមុខ។

លោកស្រី​ប្រធានាធិបតី​ត្រូវបាន​ចោទ​ប្រកាន់ថា​បានជាប់​ទាក់ទិន​នឹងរឿង​អាស្រូវ រំលោភ​អំណាច ​ដែលមាន​ទឹកប្រាក់​រាប់លាន​ដុល្លារ។ ​រឿងនេះ​បានធ្វើឲ្យ​ខូចខាត​កិត្តិយស​លោកស្រី ​ដែលធ្លាប់​ត្រូវគេ​ស្គាល់​ថាជា​ មេដឹកនាំ​រឹងមាំ​និងគ្មាន​អំពើពុក​រលួយ។

​អាជ្ញាធរ​បានប៉ាន់​ប្រមាណ​ថា ក្រុម​បាតុករ​មានចំនួន​ប្រមាណ​៣២​ម៉ឺននាក់ ទោះបី​ជាក្រុម​អ្នករៀបចំ​បាតុកម្ម​បានអះអាង​ពីតួលេខ​នៃក្រុម​បាតុករ​ខ្ពស់ខ្លាំង​ជាង​នេះ គឺ​ដល់​ទៅចំនួន ​១លាន ​៧សែន​ក្តី៕

XS
SM
MD
LG