\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

​រដ្ឋបាល​លោក​អូបាម៉ា​និងរដ្ឋបាល​លោក​ត្រាំ​ប្រឆាំង​គ្នា​អំពី​កម្មវិធី​ថែរក្សា​សុខភាព


វិមាន​ Capitol មើល​ពីចម្ងាយ​ខណ​ដែល​សភា​ទី​១១៥​ត្រូវ​បាន​រៀប​ចំ​នៅ​ទីក្រុង​រដ្ឋធានីកាល​ពី​ថ្ងៃទី​០៣ មករា ២០១៧។

វិមាន​ Capitol មើល​ពីចម្ងាយ​ខណ​ដែល​សភា​ទី​១១៥​ត្រូវ​បាន​រៀប​ចំ​នៅ​ទីក្រុង​រដ្ឋធានីកាល​ពី​ថ្ងៃទី​០៣ មករា ២០១៧។

លោកប្រធានាធិបតី​ស.រ.អា.បារ៉ាក់ អូបាម៉ា​ អញ្ជើញទៅ​កាន់វិមាន Capitol នៅ​ថ្ងៃ​ពុធនេះដើម្បី​ប្រមែប្រមូល​ពួក​សមាជិកសភា​ស.រ.អា.ខាងគណបក្ស​ប្រជាធិបតេយ្យ​ឱ្យការពារ​សេចក្តី​ព្រាង​ច្បាប់​របស់​លោកស្តី​ពី​ការ​ថែរក្សា​សុខភាព​ដែល​គួរកត់​សម្គាល់​ក្នុង​ប្រវត្តិសាស្ត្រ។​ លោកអនុប្រធានាធិបតី​ជាប់ឆ្នោត Mike Pence ក៏​នឹង​អញ្ជើញ​ទៅ​កាន់សភា​ដែរ​ដើម្បី​និយាយ​ជាមួយពួក​សាធារណរដ្ឋ​អំពី​របៀបវារៈរបស់ពួកគេ​ដែលមាន​រួម​បញ្ចូល​ការ​លប់ចោលកម្មវិធី​នេះដែល​បានត្រូវនិយាយ​យោង​ជាញឹកញយ​ថា «Obamacare»។

ការ​ប្រជុំ​ទាំង​ពីរ​នេះ​ធ្វើឱ្យ​លេចឡើង​នូ​វការ​តស៊ូមតិធំមួយ​ក្នុង​បណ្តា​ការ​តស៊ូ​មតិ​ធំៗ​នៅ​ពេល​ដែល​តំណែង​កំពូលក្នុង​សេតវិមាន​បានត្រូវផ្ទេរពី​លោក​ប្រធានាធិបតី​អូបាម៉ា​ទៅឱ្យ​ប្រធានាធិបតី​ជាប់ឆ្នោត Donald Trump។

សភា​ស.រ.អា.បានអនុម័តច្បាប់ស្តី​ពី​ការ​ថែរក្សាសុខភាព​មានឈ្មោះថា​ Affordable Care Act កាលពី​ឆ្នាំ២០១០នៅ​ពេល​ដែលក្រុមប្រជាធិបតេយ្យត្រួត​ត្រា​សភាតំណាង​រាស្ត្រអាមេរិកាំង​និង​ព្រឹទ្ធសភាស.រ.អា.ហើយ​លោក​អូបាម៉ា​ក៏បាន​ឋិត​នៅ​ក្នុង​តំណែង​ប្រធានាធិបតី​ដែរ។ នៅ​ថ្ងៃ​ទី​២០ខែ​មករា​ ការ​ប្រមូល​ផ្តុំអំណាច​នេះបានធ្លាក់ក្នុង​កណ្តាប់ដៃពួក​សាធារណរដ្ឋវិ​ញ។​

លោក Trump បានហៅ​ Obamacare ថា​ជា​កម្មវិធីមួយ «មិនល្អ» អស់សោហ៊ុយ​ច្រើន​ណាស់ ហើយ​នៅ​ពេល​លោក​និយាយថា​លោក​ចង់​លប់​កម្មវិធី​នេះ​ចោល​ លោកមិន​បាន​បង្ហាញ​គោល​សំខាន់ៗនៃ​ផែនការដែល​នឹងជំនួស​ Obamacare ទេ។

លោក Josh Earnest អ្នកនាំពាក្យ​សេតវិមាន​បាននិយាយ​ប្រាប់​ក្រុម​អ្នកកាសែត​កាលពីថ្ងៃ​អង្គារ​ថា​លោកអូបាម៉ា​នឹង​ពិភាក្សា​ជាមួយ​ក្រុម​ប្រជាធិបតេយ្យ​ថា​ធ្វើបែបណា​ដើម្បី​ទប់ទល់​នឹង​គោល​បំណង​របស់​ពួក​សាធារណរដ្ឋ​ក្នុង​ការ​លប់កម្មវិធី​ថែរក្សា​សុខភាពនេះ៕

XS
SM
MD
LG