\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ផ្កាយរណប​អាកាស​ធាតុ​បន្ទាប់​អាច​បង្កើន​ភាព​ច្បាស់លាស់​​នៃ​ការ​ព្យាករណ៍


ផ្កាយ​រណប​ព្យាករណ៍​អាកាស​ធាតុ​ជំនាន់​ថ្មី ត្រូវ​បាន​បង្ហោះ​ចេញ​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិក នៅ​រដ្ឋ Florida។

ផ្កាយ​រណប​ព្យាករណ៍​អាកាស​ធាតុ​ជំនាន់​ថ្មី ត្រូវ​បាន​បង្ហោះ​ចេញ​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិក នៅ​រដ្ឋ Florida។

ការ​បង្ហោះ​ផ្កាយ​រណប​ឃ្លាំ​មើល​អាកាស​ធាតុ​ថ្មី​មួយ​អាច​ជួយ​សង្គ្រោះ​ដល់​ជីវិត​មនុស្ស ដោយ​ការព្យាករណ៍​ច្បាស់​ជាង​មុន​អំពី​អាកាសធាតុ​អាក្រក់​កើត​ឡើង។

ផ្កាយ​រណប ​GOES-R ​satellite ​របស់​ទីភ្នាក់ងារ​ The National ​Oceanic ​and Atmospheric ​Administration​ (NOAA )​ ត្រូវ​បាន​គេ​បង្ហោះ​ចេញ​ពី​ស្រុក​ Cape ​Canaveral ​រដ្ឋ ​Florida ​កាល​ពីថ្ងៃ​ទី​១៩ ​ខែវិច្ឆិកា​ ហើយ​នឹង​ស្ថិត​នៅ​លើ​តារា​វិថី​ចម្ងាយ ​៣៦.០០០​គីឡូម៉ែត្រ​លើ​ផែនដី។​ ទីភ្នាក់ងារ ​NOAA ​និយាយ​ថា ​ផ្កាយ​រណប​នេះ​អាច​នឹង​បង្កើន​ប្រព័ន្ធ​ឃ្លាំ​មើល​អាកាស​ធាតុ​ក្នុង​ប្រទេស ​ហើយ​ទីភ្នាក់ងារ​ NOAA ​នឹង​មាន​សមត្ថភាព​ខ្លាំង​ជាង​មុន​ក្នុង​ការព្យាករណ៍​អាកាសធាតុ​បាន​ប្រាកដ​ប្រជា​ ទាន់ពេល​ ហើយនិង​ឃើញ​ការ​ព្រមាន​ច្បាស់​លាស់។

ទីភ្នាក់ងារ ​NOAA ​និយាយ​ថា​ផ្កាយ​រណប​នេះ​ តម្រូវ​ឲ្យ​មាន​ការសាក​ល្បង​សម្ភារៈ​៦​មុខ​របស់​ខ្លួន​ បន្ទាប់​មក​នឹង​ប្រតិបត្តិការ​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ។

ផ្តាយ​រណប​នេះ​អាច​នឹង​ថត​រូប​ភាព​លើ​មេឃ​លឿន​ជាង​៥​ដង​ធៀប​នឹង​ផ្កាយ​រណប បច្ចុប្បន្ន ​ហើយ​ក៏​ផ្តល់​រូបភាព​លម្អិត​កម្រិត​៤​ដង​លើស​ពីផ្កាយ​រណ​បច្ចុប្បន្ន​ដែរ។​ ​វា​អាច​ផ្តល់​ព័ត៌មាន​លម្អិត​ដើម្បី​ជួយ​តាម​ដាន​គន្លង​ខ្យល់​ព្យុះ ​Hurricane​ និង​ Tornadoes រន្ទះ​ ទឹក​ជំនន់​ ហើយ​និង​អាកាស​ធាតុ​អាក្រក់​ផ្សេង​ទៀត​ផងដែរ៕

XS
SM
MD
LG