ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​Kerry​ សុំ​អភ័យទោស​ចំពោះ​ការរើស​អើង​របស់​ក្រសួង​ការបរទេស​​ទៅ​លើ​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា​កាល​ពី​អតីតកាល


រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិក​ លោក John Kerry ថ្លែង​សុន្ទរកថា​កាល​ពី​ខែ​ធ្នូ​ នៅ​ទីក្រុង​ប៊ែកឡាំង​ ប្រទេស​អាល្លឺម៉ង់។
រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិក​ លោក John Kerry ថ្លែង​សុន្ទរកថា​កាល​ពី​ខែ​ធ្នូ​ នៅ​ទីក្រុង​ប៊ែកឡាំង​ ប្រទេស​អាល្លឺម៉ង់។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក លោក​ John Kerry ​បាន​ធ្វើ​ការសុំ​អភ័យទោស​តាំង​នាម​ឲ្យ​ក្រសួង​ការបរទេស​អាមេរិក ចំពោះ​ការរើសអើង​របស់​ទីភ្នាក់ងារ​នេះ​ទៅ​លើ​បុគ្គលិក​ដែល​ស្រឡាញ់​ភេទ​ដូចគ្នា។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​ចន្ទ ​លោក Kerry ​បាន​ថ្លែង​ថា៖ «កាល​ពី​មុន ខ្ទង់​ទសវត្សរ៍​ ១៩៤០ ដែល​បាន​បន្ត​អស់​រយៈពេល​ជា​ច្រើន​ទសវត្សរ៍​ទៀត ក្រសួង​ការបរទេស​អាមេរិក​គឺ​ជា​ស្ថាប័ន​មួយក្នុង​ចំណោម​និយោជក​រដ្ឋ​ និង​ឯកជន​ជាច្រើន​ទៀត​ដែល​បាន​រើសអើង​បុគ្គលិក​និង​បេក្ខជន​ដាក់​ពាក្យ​សុំ​ធ្វើ​ការ​ណា​ម្នាក់ ដោយ​ផ្អែក​លើ​ភេទ​របស់​ពួកគេ»។

លោក​បាន​និយាយ​ថា បុគ្គលិក​មួយ​ចំនួន​ត្រូវ​បាន​បង្ខំ​ឲ្យ​លាលែង​ពី​តំណែង​ដោយសារ​តែ​ការរើស​អើង ខណៈ​ដែល​បេក្ខជន​ដាក់​ពាក្យ​សុំ​ធ្វើការ​ដ​ទៃ​ទៀត មិន​ត្រូវ​បាន​គេ​ទទួល​យក​មក​បម្រើការ​ភ្លាមៗ​នោះ​ទេ។ លោក​បាន​បន្ថែម​ថា សកម្មភាព​នោះ​គឺ​«ខុស​ឆ្គង​កាល​ពី​ពេល‍​នោះ»​ ហើយ​«ថ្ងៃ​នេះ​នៅ​តែ​ខុស​ឆ្គង‍»។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា ក្រសួង​ការបរទេស​មាន​ការប្តេជ្ញា​យ៉ាង​ខ្ជាប់ខ្ជួន​ចំពោះ​ភាព​ចម្រុះ ​និង​ជួល​បុគ្គលិក​ដែល​ជា​សមាជិក​របស់​សហគមន៍ ​LGBTI ​ដែល​រួម​មាន​ទាំង​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ផង​ដែរ៕

XS
SM
MD
LG