ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោករដ្ឋ​មន្រ្តី​ការ​បរទេស​សហរដ្ឋ​អាមេរិក John Kerry ​ព្រមាន​ថា ​អ៊ីស្រាអែល​កំពុង​ឆ្ពោះ​ទៅកាន់​ទី​កន្លែង​គ្រោះ​ថ្នាក់


រដ្ឋមន្រ្តី​ការបរទេស​ John Kerry ថ្លែង​ទៅកាន់​វេទិកា​ Sabam នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃអាទិត្យទី ០៧ ២០១៤។

រដ្ឋមន្រ្តី​ការបរទេស​ John Kerry ថ្លែង​ទៅកាន់​វេទិកា​ Sabam នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃអាទិត្យទី ០៧ ២០១៤។

កំណត់​សម្គាល់​ដោយ​លោក​រដ្ឋ​មន្រ្តី​ការ​បរទេស​សហរដ្ឋ​អាមេរិក John Kerry ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​ត្រូវ​បាន​បក​ស្រាយ​យ៉ាង​រហ័ស​ដោយបណ្តាញ​ព័ត៌មានអ៊ីស្រា​អែល​ថា​ជាការ​រិះគន់​ដ៏​ខ្លាំង​ហើយ​នឹង​គ្មានការ​ទូត។

នៅ​ខាងមុខ​ពួក​អ្នកស្តាប់​ដែល​គាំទ្រ​អ៊ីស្រាអែល​ដ៏​ច្រើន​លើស​លុប​នៅក្នុង​រដ្ឋ​ធានី​វ៉ាស៊ីន​តោន ​លោករដ្ឋ​មន្រ្តី​ការបរទេស Kerry បាន​ព្រមាន​ថា ​រដ្ឋ​យូដារកំពុង​ឆ្ពោះ​ទៅកាន់​ទី​កន្លែង​គ្រោះ​ថ្នាក់​ពីព្រោះតែ​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ចំពោះ​ជន​ជាតិ​ប៉ាឡេស្ទីន។

លោករដ្ឋ​មន្រ្តីការ​បរទេស​អាមេរិក Kerry ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ពី​អ្នកកាសែត​និង​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​សវនាការ​មួយ​នៅឯវេទិកា​ប្រចាំ​ឆ្នាំ Saban របស់​វិទ្យា​ស្ថាន Brookings ​ដោយ​បាន​ចាត់​ទុក​ដំណើរការ​សន្តិភាព​ជាប់​គាំងដ៏​យូរអង្វែង​ថា​កំពុង​កាន់​តែ​អាក្រក់​ឡើង​‍»។​ ដំណើរ​ការសន្តិភាព​នេះ​កំពុង​ធ្វើ​ចលនាក្នុង​ទិសដៅ​ខុស។

ការ​ស្តីបន្ទោស​ខ្លាំង​ៗ​នេះ ​បាន​ត្រូវកាសែត Times of Israel ដែល​ជាកាសែតឯករាជ្យដាក់​នៅ​លើ​ទំព័រ​មុខ​គេ​នៅ​ក្នុង​គេហទំព័រ​។

ខណៈ​ដែល​លោក​សារភាព​ពីការ​ស្រឡាញ់​ប្រទេស​អ៊ីស្រាអែល លោក​រដ្ឋមន្រ្តី​ការ​បរ​ទេសអាមេរិក Kerry ​បាន​មាន​ប្រសាសន៍ថា ​ក្នុង​អំឡុងនៃការកាន់មុខ​តំណែង​របស់​លោកៗ​បាន​ចរចា​ជាង៣៧៥​ដង​ជាមួយ​នាយករដ្ឋ​មន្រ្តី​អ៊ីស្រាអែល Benjamin Netanyahu ​ហើយ​បាន​ទៅ​បំពេញ​ទស្សនកិច្ចអ៊ីស្រាអែល​ចំនួន​៤០​ដងហើយ​លោក​បាន​ហៅ​អត្ថាធិប្បាយ​កាល​ពី​ពេល​ថ្មី​ៗ​នេះរបស់​លោក Naftali Bennett រដ្ឋ​មន្រ្តី​ក្រសួង​អប់​រំថាជាការសាទរនៃ​ការ​លែងមាន​ដំណោះ​ស្រាយ​រដ្ឋ​២ជាការរំខាន​បំផុត។

លោករដ្ឋ​មន្រ្តីការ​បរទេស​អាមេរិក Kerry មាន​ប្រសាសន៍​ទៀត​ថា ​អ៊ីស្រាអែល​គួរ​បញ្ឈប់​ការ​រង់ចាំ​ចលនា​ Fatah ​ដែល​ត្រួតត្រា​តំបន់ West Bank ឲ្យ​ក្លាយ​ជា​ដៃគូ​ចរចា​ដ៏​ល្អ​បំផុត​ហើយ​លោក​រដ្ឋ​មន្រ្តី​ការ​បរទេស​បាន​ប្រាប់​អ្នក​ស្តាប់​ថា ​សហរដ្ឋ​អាមេរិកជឿជាក់​ថា ​កិច្ច​ព្រមព្រៀង​ណា​ក៏​ដោយត្រូវ​តែ​មាន​ការ​ធានា​ថា​មិនប្រែក្លាយ​តំបន់ West Bankឲ្យ​ទៅ​ជា​តំបន់ Gazaមួយ​ទៀត​ដែល​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​ក្រុម ហាម៉ាស​ប្រកាន់​នយោបាយ​តឹងរ៉ឹង៕

XS
SM
MD
LG