ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីស្រាអែល​​​បាញ់​​​ទម្លាក់​​​យន្តហោះ​​​គ្មាន​​​មនុស្ស​​​បើក​​​​​​​​​ ហោះ​​​ចេញ​​​ពី​​​ហ្គា​​​ហ្សា


ប៉ូលិស​​​អ៊ីស្រាអែល​​​កំពុង​​​កាន់​​​បំណែក​​​គ្រាប់​​​រ៉ុកកែត​​​ ដែល​​​បាញ់​​​ចេញ​​​ពី​​​តំបន់​​​ ហ្គាហ្សា​​​ចូល​​​ក្នុង​​​តំបន់ ​​​Ashdod​​​ របស់​​​អ៊ីស្រាអែល​​​ កាល​​​ពី​​​ថ្ងៃ​​​ទី​​​ ១៤​​​ ខែ​​​កក្កដា​​​ឆ្នាំ​​​២០១៤។
ប៉ូលិស​​​អ៊ីស្រាអែល​​​កំពុង​​​កាន់​​​បំណែក​​​គ្រាប់​​​រ៉ុកកែត​​​ ដែល​​​បាញ់​​​ចេញ​​​ពី​​​តំបន់​​​ ហ្គាហ្សា​​​ចូល​​​ក្នុង​​​តំបន់ ​​​Ashdod​​​ របស់​​​អ៊ីស្រាអែល​​​ កាល​​​ពី​​​ថ្ងៃ​​​ទី​​​ ១៤​​​ ខែ​​​កក្កដា​​​ឆ្នាំ​​​២០១៤។

អាជ្ញាធរ​ប្រទេស​អ៊ីស្រាអែល (Israel)​នៅ​ថ្ងៃ​ចន្ទ​នេះនិយាយ​ថា​ យោធា​របស់​ខ្លួន​បាន​បាញ់​ទម្លាក់​យន្ត​ហោះ​គ្មាន​មនុស្ស​បើក​មួយ​គ្រឿង​ (Drone) ដែល​បាន​ហោះ​ចូលក្នុង​ដែន​អាកាស​អ៊ីស្រាអែល។​យោធា​ប្រទេស​នេះ​អះអាង​ថា​យន្ត​គ្មាន​មនុស្ស​បើក​នេះ ​ហោះ​ចេញ​ពី​តំបន់​ហ្គាហ្សា​ (Gaza)។

​ក្រុម​យោធា​ បាន​បាញ់​ទម្លាក់​យន្ត​ហោះ​គ្មាន​មនុស្ស​បើក​នេះ​ ដោយ​ប្រើប្រាស់​កាំជ្រួច​មីស៊ីល​ប្រភេទ Patroit​ នៅ​ពេល​ដែល​យន្ត​ហោះ​នោះ​បាន​ហោះ​ចូល​ក្នុង​តំបន់​ Ashdod ដែល​ស្ថិតនៅ​ចន្លោះ​តំបន់​ហ្គាហ្សា និង ​Tel Aviv​។ នេះ​បើ​យោង​តាមអ្នក​នាំ​ពាក្យ​យោធា​របស់​អ៊ីស្រាអែល​។

យោធា​អ៊ីស្រាអែល​និយាយ​ថា ​ក្រុម​សកម្ម​ប្រយុទ្ធ​ Hamas​នៅ​តែ​បន្ត​បាញ់​ផ្លោង​គ្រាប់​រ៉ុកកែត​ចេញ​ពី តំបន់​ហ្គាហ្សា​ ចូល​ក្នុង​ទឹក​ដី​របស់​អ៊ីស្រាអែល​។

លោក​អគ្គលេខាធិការ​ អ.ស.ប. បាន ​គី​មូន​ (Ban Ki-moon)​ បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​រីក​រាល​ដាល​នៃអំពើហិង្សា​នេះ​ នឹងជំរុញ​ឲ្យ​ភាគី​ទាំង​ពីរ​ចាត់​វិធានការ​ជា​បន្ទាន់ដើម្បី​បញ្ឈប់​ការ​ប្រយុទ្ធ​គ្នា៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG