ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​​អ៊ីស្រាអែល​​​បើក​​​ការ​​​លុក​​​លុយ​​​លើក​​​ដំបូង ចូល​​​ក្នុង​​​តំបន់​​​ Gaza

​​ប្រជាពលរដ្ឋ​​​ប៉ាឡេស្ទីន​​​ កំពុង​​​ពិនិត្យ​​​មើល​​​ផ្ទះ​​​បាក់បែក​​​របស់​​​មេបញ្ជាការ​​​ប៉ូលិស ​​​Taysir al-Batsh  ដែល​​​​រង​​​​​ការ​​​វាយ​​​ប្រហារ​​​ដោយ​​​មីស៊ីល​​​ របស់​​​អ៊ីស្រាអែល​​​ កាល​​​ពី​​​ថ្ងៃ​អាទិត្យ​​​ទី​​​១៣​​​ ខែ​​​កក្កដា​​​​​​ ឆ្នាំ​​​២០១៤។

ប្រទេស​អ៊ីស្រាអែល​ (Israel)នៅ​ថ្ងៃ​អាទិត្យ​នេះ ​បាន​ចាប់​ផ្ដើម​ដាក់​ពង្រាយ​ទ័ព​ជើង​គោក​របស់​ខ្លួន​ ក្នុង​ទឹកដី​ហ្គាហ្សា​(Gaza)​ ជា​លើក​ដំបូង បន្ទាប់​ពី​យោធា​ប្រទេស​នេះ​បាន​ព្រមាន​អ្នក​ស្រុក​តំបន់​ ហ្គាហ្សា​ភាគ​ខាងជើង​ឲ្យជម្លៀស​ចេញ​ពី​ផ្ទះ​ជា​បណ្ដោះ​អាសន្ន​សិន​។​

​កង​យោធា​អ៊ីស្រាអែល កំពុង​បើក​ប្រតិបត្តិការ​យោធា​ប្រឆាំង​ នឹង​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស​ (Hamas) ​ចាប់​តាំង​ពី​សប្ដាហ៍​មុន​។

​មាន​ទាហាន​អ៊ីស្រាអែល​ ៤​នាក់​បាន​រង​របួស​ស្រាល​នៅ​ពេល​ដែល​ពួកគេ​បាន​បាញ់​កាំភ្លើង​តទល់​គ្នា​ជា​មួយក្រុម​សកម្ម​ប្រយុទ្ធ​។

រហូត​មកទល់​ថ្ងៃ​អាទិត្យ​នេះ​ កង​យោធា​របស់​អ៊ីស្រាអែល​ នៅតែ​បន្ត​បើក​ការ​វាយ​ប្រហារ​តាម​អាកាសលើ​ផ្នែក​នា​នា​ក្នុង​តំបន់​ហ្គាហ្សា​ នឹង​បាន​ទាត់ចោល​ការ​អំពាវនាវរបស់​អន្តរជាតិ​ ដែល​ស្នើ​ឲ្យ​មាន​ការ​ឈប់​បាញ់​គ្នា​។​ សូម​បញ្ជាក់​ថា​ជម្លោះ​បង្ហូរ​ឈាម​គ្នា​នេះ​បាន​អូស​បន្លាយ​អស់​រយៈពេល​ ៦​ថ្ងែ​ហើយ​៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG