ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ហ៊ុន សែន​ អំពាវនាវ​ឱ្យ​ប៉ូលិស​រក្សា​សណ្តាប់​ធ្នាប់​ក្នុងពេល​បោះឆ្នោត


រូបឯកសារ៖ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន ក្រោយ​ពី​បាន​ចុះឈ្មោះ​បោះឆ្នាត​ឃុំសង្កាត់ ដែល​នឹង​ធ្វើ​ឡើង​នៅ​ឆ្នាំ​ក្រោយ នៅ​ខេត្ត​កណ្តាល កាលពី​ថ្ងៃព្រហស្បតិ៍ ទី១ ខែកញ្ញា ឆ្នាំ២០១៦។

ការ​អំពាវនាវ​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ​ធ្វើ​ឡើង​បន្ទាប់ពី​លោក​រង​ការ​រិះគន់​ពាក់ព័ន្ធ​នឹង​ការ​ព្រមាន​ធ្ងន់ៗ​ជា​ច្រើន​ដង​ថា​ ​កម្ពុជា​នឹង​ធ្លាក់​ចូល​ក្នុង​ភ្លើង​សង្គ្រាម​ ​ប្រសិន​បើ​គណបក្ស​របស់​លោក​ចាញ់​ឆ្នោត​នោះ។

លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​នាថ្ងៃ​សុក្រ​នេះ​ បាន​អំពាវនាវ​ឲ្យ​កងកម្លាំង​នគរបាល​ជាតិ​គ្រប់រូប​យកចិត្ត​ទុក​ដាក់ ធានា​ឲ្យ​បាន​នូវ​បរិយាកាស​សន្តិសុខ​សម្រាប់​យុទ្ធនាការ​ឃោសនា​ និង​ការ​បោះឆ្នោត​ជ្រើស​រើស​តាំង​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិទី​៤​ខាងមុខ។​

ការ​អំពាវនាវ​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ​ធ្វើ​ឡើង​បន្ទាប់ពី​លោក​រង​ការ​រិះគន់​ពាក់ព័ន្ធ​នឹង​ការ​ព្រមាន​ធ្ងន់ៗ​ជា​ច្រើន​ដង​ថា​ ​កម្ពុជា​នឹង​ធ្លាក់​ចូល​ក្នុង​ភ្លើង​សង្គ្រាម​ ​ប្រសិន​បើ​គណបក្ស​របស់​លោក​ចាញ់​ឆ្នោត​នោះ។​

នៅ​ក្នុង​សារ​មួយ​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​ដែល​ចេញ​កាល​ពី​ថ្ងៃសុក្រ​ ​ជូនពរ​កងកម្លាំង​នគរបាល​ជាតិ​ទូទាំង​ប្រទេស​ ​ក្នុង​ឱកាស​អបអរ​សាទរ​ខួប​លើក​ទី៧២​ ​នៃ​ថ្ងៃ​កំណើត​របស់​កងកម្លាំង​នគរបាល​ជាតិ​កម្ពុជា​ ​លោក​ ​ហ៊ុន សែន​ ​បាន​អំពាវនាវ​ដល់​កង​កម្លាំង​គ្រប់រូប ឲ្យ​ទៅ​ចូលរួម​បោះឆ្នោត​ និង​ត្រូវ​ធានា​ឲ្យ​បាន​នូវ​សុខ​សន្តិភាព​ក្នុងការ​ឃោសនា និង​ការ​បោះឆ្នោត​ខាងមុខ។​

លោក​នាយករដ្ឋ​មន្ត្រី​ខ្មែរ​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖

«ចាប់​ពី​ថ្ងៃ​ទី២០ ​ខែឧសភា ​រហូត​ដល់​ថ្ងៃទី៤​ ខែ​មិថុនា​ ​ឆ្នាំ​២០១៧​ ​ខាង​មុខ​ឆាប់ៗ​នេះ​ ​គឺជា​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ និង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ​អាណត្តិ​ទី៤ ដូច្នេះ​កង​កម្លាំង​នគរបាល​គ្រប់រូប​ ​ត្រូវ​លើក​កម្ពស់​ស្មារតី​យកចិត្ត​ទុក​ដាក់​ក្នុង​ការ​ធានា​ឲ្យ​បាន​នូវ​បរិយាកាស​សន្តិសុខ​សម្រាប់​ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ ​និង​ត្រូវ​អញ្ជើញ​ទៅ​បោះ​ឆ្នោត បំពេញ​កាតព្វ​កិច្ច​ជា​ពលរដ្ឋ​ឲ្យបាន​គ្រប់ៗ​គ្នា»។​

នៅ​ក្នុង​សារ​ដដែល ដែល​មាន​កម្រាស់​បី​ទំព័រ លោក​ ​ហ៊ុន សែន​ ក៏​បាន​សរសេរ​ជូន​ពរ​និង​រៀបរាប់​ពី​គុណ​សម្បត្តិ​របស់​កង​កម្លាំង​នគរបាល​ជាតិ​ ដែល​សម្រេច​បាន​នា​ពេល​កន្លង​មក។​

រដ្ឋាភិបាល​របស់​លោក​ ​ហ៊ុន សែន​ ​គ្រោង​ដាក់​ពង្រាយ​កង​កម្លាំង​ប្រដាប់​អាវុធ​ ​ជាង​៥ម៉ឺន​នាក់​សម្រាប់​ការពារ​អំឡុង​ពេល​បោះ​ឆ្នោត​ និង​ការ​រាប់​សន្លឹក​ឆ្នោត​នៅ​ថ្ងៃ​ទី៤ ​ខែ​មិថុនា។ កង​កម្លាំង​ដែល​រួម​មាន​នគរបាលជាតិ​ កងរាជ​អាវុធហត្ថ​ ​និង​កង​យោធពល​ខេមរ​ភូមិន្ទ នឹង​ត្រូវ​ដាក់​ឱ្យ​ឈរ​ជើង​តាម​ការិយាល័យ​បោះឆ្នោត ការពារ​ស្នាក់​ការ​របស់​គណៈកម្មការ​ឃុំ​សង្កាត់ ត្រៀម​អន្តរាគមន៍​ភូមិសាស្រ្ត​ក្នុង​និង​ក្រៅ​ក្រុង​ស្រុក​ខណ្ឌ​ ​ជាដើម។​ ​ចំណែក​កម្លាំង​ជិត​២ម៉ឺន​នាក់​ នឹង​ត្រូវ​ដាក់​ពង្រាយ​សម្រាប់​ការពារ​ដំណើរការ​នៃ​ការ​ឃោសនា​បោះ​ឆ្នោត​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃទី​២០​ ​ខែ​ឧសភា​ ​ដល់​ថ្ងៃទី​២ ខែ​មិថុនា៕

XS
SM
MD
LG