\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រដ្ឋាភិបាល​កម្ពុជា​ព្រមាន​អង្គការ​សហប្រជាជាតិ​ជាថ្មី​ទៀត​អំពី​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា

  • សាយ មុន្នី

លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា ផ្ញើ​ជូន​ឧត្ដម​ស្នងការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ នូវ​លិខិត​មួយ​ដែល​ សរសេរ​ថា ​រដ្ឋាភិបាល​កម្ពុជា បាន​បន្ត​អនុញ្ញាត​ឲ្យ​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស មាន​ប្រតិបត្តិការ​ស្របច្បាប់​នៅ​កម្ពុជា ទោះ​បី​ជា​អនុស្សរណៈ​នៃ​ការ​យោគ​យល់គ្នា (ឬMOU)​ចុងក្រោយ​រវាង​ភាគី​ទាំង​ពីរ​ បាន​អស់​សុពល​ភាព​តាំង​ពី​ចុង​ឆ្នាំ​មុន​ក៏​ដោយ។

លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា ផ្ញើ​ជូន​ឧត្ដម​ស្នងការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ នូវ​លិខិត​មួយ​ដែល​ សរសេរ​ថា ​រដ្ឋាភិបាល​កម្ពុជា បាន​បន្ត​អនុញ្ញាត​ឲ្យ​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស មាន​ប្រតិបត្តិការ​ស្របច្បាប់​នៅ​កម្ពុជា ទោះ​បី​ជា​អនុស្សរណៈ​នៃ​ការ​យោគ​យល់គ្នា (ឬMOU)​ចុងក្រោយ​រវាង​ភាគី​ទាំង​ពីរ​ បាន​អស់​សុពល​ភាព​តាំង​ពី​ចុង​ឆ្នាំ​មុន​ក៏​ដោយ។

រដ្ឋាភិបាល​កម្ពុជា បាន​ព្រមាន​ជាថ្មី​ម្តង​ទៀត​ អំពី​អនាគត​នៃ​វត្តមាន​របស់​ការិយាល័យ​ឧត្ដម​ស្នងការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដោយ​លើកឡើង​ថា ការិយាល័យ​នេះ នៅ​តែ​បង្កើន​សកម្មភាព​របស់​ខ្លួន ជ្រៀត​ជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា។ នេះ​បើ​យោង​តាម​លិខិត​មួយ​ច្បាប់​របស់​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា ផ្ញើ​ជូន​ឧត្ដម​ស្នងការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ ដែល​ VOA ទទួល​បាន​នៅ​ថ្ងៃ​សុក្រ​នេះ។

លិខិត​ដដែល​ សរសេរ​ថា ​រដ្ឋាភិបាល​កម្ពុជា បាន​បន្ត​អនុញ្ញាត​ឲ្យ​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស មាន​ប្រតិបត្តិការ​ស្របច្បាប់​នៅ​កម្ពុជា ទោះ​បី​ជា​អនុស្សរណៈ​នៃ​ការ​យោគ​យល់គ្នា (ឬMOU)ចុងក្រោយ​រវាង​ភាគី​ទាំង​ពីរ​ បាន​អស់​សុពល​ភាព​តាំង​ពី​ចុង​ឆ្នាំ​មុន​ក៏​ដោយ។ ប៉ុន្តែ​ស្ថានភាព​បែប​នេះ​នឹង​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​កើត​មាន​បន្ត​ទៅមុខ​ទៀត​ដោយ​គ្មាន​កាលកំណត់​ពេល​នោះ​ឡើយ។

​លិខិត​របស់​លោក​ ប្រាក់​ សុខុន​ បញ្ជាក់​ថា​ តំណាង​និង​អ្នក​នាំ​ពាក្យ​របស់​ការិយាល័យ​នេះ បាន​បញ្ចេញ​ឥរិយាបថ​ព្រហើន​និង​មិន​គោរព​អធិបតេយ្យភាព​កម្ពុជា ដែល​រដ្ឋាភិបាល​កម្ពុជា ចាត់​ទុក​ថា​ជា​ទង្វើ​មិន​អាច​ទទួល​យក​បាន​និង​ជា​ការ​បំពាន​ក្រមសីលធម៌​ការទូត​ ដូច​មាន​ចែង​នៅ​ក្នុង​អនុសញ្ញា​ទីក្រុង​វីយែន​ស្តី​ពី​ទំនាក់ទំនង​ការទូត។

ប៉ុន្តែ លិខិត​ដដែល មិន​បាន​បញ្ជាក់​ថា​តើ​ការ​ជ្រៀតជ្រែក​ចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ឬ​ឥរិយាបថ​ព្រហើន​របស់​តំណាង​ឬ​មន្ត្រី​នៃ​ការិយាល័យ​ឧត្ដម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ​នោះ គឺ​ជា​ទង្វើ​អ្វី​មួយ​ឲ្យ​ពិត​ប្រាកដនោះ​ទេ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី​ លិខិត​របស់​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​នេះ លើក​ឡើង​ថា រដ្ឋាភិបាល​កម្ពុជា នឹង​រង់ចាំ​ឲ្យ​ការិយាល័យ​ឧត្ដម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិមនុស្ស ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហ្សឺណែវ ឲ្យ​បញ្ជាក់​អំពី​ការ​ទទួល​យក​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ថ្មី​មួយ​រវាង​រដ្ឋាភិបាល​កម្ពុជា​និងការិយាល័យ​របស់​អង្គការ​សហប្រជាជាតិ​មួយ​នេះ​នៅ​ត្រឹម​ចុង​ឆ្នាំ​នេះ មុន​នឹង​សម្រេច​លើ​អនាគត​នៃ​វត្តមាន​របស់​ការិយាល័យ​ឧត្ដម​ស្នងការ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា៕

XS
SM
MD
LG