\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កង្វះ​ខាត​ថវិកា​​ក្នុង​វិស័យ​សិល្បៈ​ជា​រនាំង​នៃ​ការ​លើក​តម្កើង​សិល្បៈ​គំនូរបុរាណ​


អ្នកមកទស្សនាថតរូបគំនូរដែលទទួលបានពានរង្វាន់នៅក្នុងពិធីតាំងពិពណ៌ស្នាដៃសិល្បៈខ្មែរ និងការចែកពានរង្វាន់គំនូររឿងរាមកេរ្តិ៍ នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ រាជធានីភ្នំពេញ។

អ្នកមកទស្សនាថតរូបគំនូរដែលទទួលបានពានរង្វាន់នៅក្នុងពិធីតាំងពិពណ៌ស្នាដៃសិល្បៈខ្មែរ និងការចែកពានរង្វាន់គំនូររឿងរាមកេរ្តិ៍ នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ រាជធានីភ្នំពេញ។

សិល្បៈ​គំនូរ​បុរាណ​គឺ​ស្ថិត​ក្នុង​ចំណោម​ទម្រង់​សិល្បៈ​របស់​ខ្មែរ​ ដែល​ប្រជារាស្ត្រ​ខ្មែរ​មិន​សូវ​​ស្គាល់​ នៅគ្រា​ដែល​ថវិកា​សម្រាប់​ការ​ជំរុញ​សិល្បៈ​នេះ​នៅ​មាន​កម្រិត។​ ការណ៍​នេះ​បាន​ក្លាយ​ជា​ឧបសគ្គ​ចម្បង​ដល់​អ្នក​សិល្បៈ​ខ្មែរ។

មន្ត្រី​វប្បធម៌​ និង​និស្សិត​សិល្បៈ​ស្នើ​ឲ្យ​មាន​ការ​ចូលរួម​ពី​សាធារណជន​ក្នុង​ការ​លើក​ស្ទួយ​សិល្បៈ​គំនូរ​បុរាណ​ ដែល​ជា​ផ្នែក​សំខាន់​មួយ​នៃ​វិចិត្រ​សិល្បៈ​របស់​កម្ពុជា។​

សិល្បៈ​គំនូរ​បុរាណ​គឺ​ស្ថិត​ក្នុង​ចំណោម​ទម្រង់​សិល្បៈ​របស់​ខ្មែរ​ ដែល​ប្រជារាស្ត្រ​ខ្មែរ​មិន​សូវស្គាល់​ នៅគ្រា​ដែល​ថវិកា​សម្រាប់​ការ​ជំរុញ​សិល្បៈ​នេះ​នៅ​មាន​កម្រិត។​ ការណ៍​នេះ​បាន​ក្លាយ​ជា​ឧបសគ្គ​ចម្បង​ដល់​អ្នក​សិល្បៈ​ខ្មែរ។​

លោកស្រីភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មើលស្នាដៃសិល្បៈនៅក្នុងពិធីតាំងពិពណ៌ស្នាដៃសិល្បៈខ្មែរ និងការចែកពានរង្វាន់គំនូររឿងរាមកេរ្តិ៍ នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ រាជធានីភ្នំពេញ។

លោកស្រីភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មើលស្នាដៃសិល្បៈនៅក្នុងពិធីតាំងពិពណ៌ស្នាដៃសិល្បៈខ្មែរ និងការចែកពានរង្វាន់គំនូររឿងរាមកេរ្តិ៍ នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ រាជធានីភ្នំពេញ។

លោកឈឹម​ សុទ្ធី ប្រធាន​ស្តីទី​នាយក​ដ្ឋាន​សួន​រូប​ និង​សិប្បកម្មនៃ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ និយាយ​ថា​ ថវិកា​តិច​តួច​ដែល​ផ្តល់​ជូន​ពី​រដ្ឋាភិបាល​សម្រាប់​ការ​ផ្សព្វផ្សាយ​អំពី​ទម្រង់​សិល្បៈ​គំនូរបុរាណ​នេះ​ ជា​ឧបសគ្គ​នៃ​ការ​បង្កើន​ការ​យល់​ដឹង​អំពី​ទម្រង់​សិល្បៈ​នេះ។​

លោក​លើក​ឡើង​ថា សាធារណ​ជន​ខ្មែរ​ ឬ​ក៏​វិស័យ​ឯក​ជន​ អាច​ចូល​រួម​ចំណែក​ឧបត្ថម្ភ​ថវិកា​ បន្ថែម​ទៅ​លើ​អ្វី​ដែល​រដ្ឋាភិបាល​ផ្តល់​ជា​រៀង​រាល់​ឆ្នាំ។​ លោក​និយាយ​ថា​ រដ្ឋា​ភិបាល​បាន​ផ្តល់​ថវិកា​ត្រឹម​តែ​៥០​លាន​រៀល​ទៅ​៦០​លាន​រៀល​ប៉ុណ្ណោះ​សម្រាប់​ការ​ផ្សព្វ​ផ្សាយ​ និង​រៀបចំ​មហោ​ស្រព​សិល្បៈ​ខ្មែរ។​

«ជាការណ៍​ពិត​ណាស់ កាល​ណា​យើង​មាន​កាន់​តែ​ទូលំ​ទូលាយ​បាទ​ អីចឹង​ យើង​អាច​មាន​ការ​ ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ដូច​ជា​លើក​កម្ពស់​អា​វិស័យ​ហ្នឹង​ឲ្យ​បាន​ច្រើន។​ បើ​ថវិកា​តិចតួច​ អា​ហ្នឹង​ អា​វិស័យ​ហ្នឹង​ក៏យើង​ធ្វើមិន​បាន​ទូលំ​ទូលាយ​ដែរ។ បើ​ទៅ​ថ្ងៃ​មុខ​ បើ​ថា​មាន​អង្គការ​សមាគម​ ​ក៏​ដូច​ជា​អ្នក​ដែល​ចង់​ជួយ​ហើយ​គឺ​ថា ​យើង​សប្បាយ​ចិត្ត​ណាស់ ​ដើម្បី​ពង្រីក​វិស័យ​សិល្បៈ​ហ្នឹង​ឲ្យ​បាន​ទូលំ​ទូលាយ​ច្រើន​ដល់​មហាជន​តាម​ខេត្ត​ទៀត​ មិន​ថា ​ធ្វើ​នៅ​ទីក្រុង​ភ្នំពេញ​ប៉ុណ្ណោះ​ទេ​បាទ»។​

ការ​ថ្លែង​របស់​មន្ត្រី​វប្បធម៌​រូបនេះ​កើត​មាន​ឡើង នៅ​មុន​ការ​ចាប់​ផ្តើម​មហោស្រព​គំនូរ​បុរាណដែល​រៀបចំ​ឡើង​កាល​ពី​ដើម​ខែ​វិចិ្ឆកា​នេះ នៅ​បណ្ណាល័យ​ជាតិ។​

លោក​សំអឿន ប៊ុនថេង​ ដែល​ទទួល​បាន​ជ័យ​លាភី​លេខ១​ក្នុង​ឱកាស​មហោ​ស្រព​សិល្បៈ​ជាតិ​គំនូរ​បុរាណ​ស្តីពី​ «ហនុមាន​ចែ​ចង់​នាង​សុវណ្ណ​មច្ឆា» ​និយាយ​ថា​ គំនូរ​បុរាណ​គឺ​ជា​សិល្បៈគូរ​រូប​ ដែល​ទាមទារ​ឲ្យ​មាន​ភាព​អត់​ធ្មត់​ និង​ត្រូវ​ការ​ពេល​វេលា​ដើម្បី​គូស​វាស​រំលេច បង្កើត​បាន​ជា​ផ្ទាំង​គំនូរ​វិចិត្រ​មួយ។​

មន្រ្តីក្រសួងវប្បធម៌មួយរូបមើលរូបគំនូររឿងរាមកេរ្ត៍ដែលទទួលបានពានរង្វាន់នៅក្នុងពិធីតាំងពិពណ៌ស្នាដៃសិល្បៈខ្មែរ និងការចែកពានរង្វាន់គំនូររឿងរាមកេរ្តិ៍ នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ រាជធានីភ្នំពេញ។

មន្រ្តីក្រសួងវប្បធម៌មួយរូបមើលរូបគំនូររឿងរាមកេរ្ត៍ដែលទទួលបានពានរង្វាន់នៅក្នុងពិធីតាំងពិពណ៌ស្នាដៃសិល្បៈខ្មែរ និងការចែកពានរង្វាន់គំនូររឿងរាមកេរ្តិ៍ នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ រាជធានីភ្នំពេញ។

លោក​សំអឿន ប៊ុនថេង​ និស្សិត​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិ​ល្បៈ​ បាន​ប្រាប់​ VOA​ បន្ថែម​ថា ការ​ផ្សព្វ​ផ្សាយ​ដែល​នៅ​មាន​ភាព​តូច​ចង្អៀត​នេះ​ ​មិន​បាន​ផ្តល់​ឱកាស​ដល់​អ្នក​ដែល​មាន​ទេព​កោសល្យ​ទទួល​បាន​ព័ត៌មាន​ ហើយ​ចូលរួម​ប្រកួត​ប្រជែង​ស្នាដៃ​ដើម្បី​ជា​ការ​លើក​កម្ពស់​ដល់​សិល្បៈ​គំនូរ​បុរាណ​ដែល​សាធារណជន​មិន​ទាន់ស្គាល់​ដូច​គំនូរ​សម័យ។​

«ការ​ផ្សព្វផ្សាយ​ហ្នឹង​ មាន​អារម្មណ៍​ថា​តិច​ពេក។​ បើ​ផ្សព្វផ្សាយ​ឲ្យ​ខ្លាំង​ ហើយ​ទូទាំង​ប្រទេស​ ខ្ញុំ​ជឿ​ថា​ ប្រទេស​យើង​ប្រហែល​ជា​សម្បូរ​អ្នក​គូរ​ខ្លាំងៗ​ ព្រោះ​អី​សូម្បី​តែ​មិត្ត​ភ័ក្តិខ្ញុំ​មួយ​ចំនួន​ក៏​គេ​ អត់​បាន​ប្រឡង​ដែរ»។​

លោក​បាន​បន្ត​ថា​ រដ្ឋា​ភិបាល​គួរ​ពង្រីក​ការ​រៀបចំ​មហោស្រព​សិល្បៈ​គំនូរ​បុរាណ​ឲ្យ​បាន​ទូលំ​ទូលាយ​ទូទាំង​ប្រទេស​ ​ដើម្បី​បង្កើន​ការ​ចូល​រួម​ពី​អ្នក​ដែល​មាន​ថ្វី​ដៃ​ក្នុងសិល្បៈ​គំនូរ​បុរាណ​នេះ​ នៅ​បណ្តា​ខេត្ត​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

វិចិត្រករ​ខ្មែរ​ពណ៌នា​ថា​ សិល្បៈ​គំនូរ​នេះ​សឹង​តែ​ផុត​រលត់​ពីប្រទេស​កម្ពុជា​ទៅ​ហើយ ​ដោយសារ​តែ​កូន​ខ្មែរ​នាពេល​បច្ចុប្បន្ន​មិន​ចង់សិក្សា​សិល្បៈ​នេះ​ ពីព្រោះ​មាន​ការ​លំបាក​ច្រើន​ក្នុង​ទទួល​បាន​ជំនាញ​សិល្បៈ​មួយ​នេះ។

លោក​ព្រហ្ម វិចិត្រ​ នាយក​ប្រតិបត្តិ​អង្គការ​វិចិត្រករ​ខ្មែរ​ដើម្បី​កុមារ​ ​បាន​ប្រាប់​ VOA ​ថា​ ​ការ​អភិរក្ស​ និង​ការ​បង្កើន​ការ​ផ្សព្វ​ផ្សាយ​នៃ​សិល្បៈ​បុរណ​មួយ​នេះ​គឺ​ជា​ការ​ចាំចាច់​ដើម្បី​រក្សា​ទុក​សិល្បៈ​គំនូរ​ខ្មែរ​បុរាណ​នេះ​ ដោយសារ​សិល្បៈ​គំនូរ​ដដែល​នេះ​កំពុង​សិ្ថត​ក្នុង​សភាព​ងាយ​នឹង​បាត់​បង់។​

«គំនូរ​បុរាណ​យើង​សឹង​តែ​ផុត​ពូជ​ហើយ​បាទ។​ ហេតុ​អី​ខ្ញុំ​និយាយ​អីចឹង?​ ​ដោយសារ​គេ​អត់​សូវ​ចាប់​អារម្មណ៍​ទេ​ នៅ​សម័យនេះ។​ ឧបមាថា​ នៅ​ក្នុង​សាលា​វិចិត្រ​សិល្បៈ​មួយ​ ​ពាក្យ​ថា ​គំនូរ​បុរាណ​ហ្នឹង​ យើង​បែង​ចែក​ថា​ រើស​១០​នាក់​ទៅ​ ខ្លះ​អត់​ចូលចិត្ត​ទេ​ អត់​សូវចង់បាន​ទេ​ ដូច​ថាគាត់​យល់​ផ្សេង។​ គាត់​ថា​ ជា​គំនូរ​មួយ​ពិបាក។​ ហេតុអី?​ យើង​ពិបាក​ក្បាច់​ ពិបាក​កាត់​សរសៃ​ ពិបាក​ឲ្យ​ពណ៌​ ព្រោះ​គំនូរ​បុរាណ​ វា​ពិបាក​ជាង​គំនូរ​សម័យ។ ​ដូច្នេះ​ មនុស្ស​ម្នាក់ៗ​គេ​អត់​ចង់ អត់ចង់រៀន​ទេ»។​

លោក​ព្រហ្ម វិចិត្រ ​បញ្ជាក់​ទៀត​ថា រដ្ឋាភិបាល​គួរ​បង្កើន​ថវិកា​ក្នុង​វិស័យ​នេះ​ រីឯ​វិស័យ​ឯកជន​ក៏​គួរ​ចូល​រួម​ចំណែក​ឲ្យ​បាន​ច្រើន​បន្ថែម​ទៀត​ ក្នុង​ការ​ទ្រទ្រង់​ឲ្យ​សិល្បៈ​នេះ​រស់​រាន​ទៅ​ថ្ងៃ​អនាគត។​

លោកស្រីភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្លែងទៅកាន់អ្នកសារពត៌មានក្នុងពិធីតាំងពិពណ៌ស្នាដៃសិល្បៈខ្មែរ និងការចែកពានរង្វាន់គំនូររឿងរាមកេរ្តិ៍ នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ រាជធានីភ្នំពេញ។

លោកស្រីភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្លែងទៅកាន់អ្នកសារពត៌មានក្នុងពិធីតាំងពិពណ៌ស្នាដៃសិល្បៈខ្មែរ និងការចែកពានរង្វាន់គំនូររឿងរាមកេរ្តិ៍ នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ រាជធានីភ្នំពេញ។

យ៉ាង​ណាក៏ដោយ​ លោក​ស្រី​ភឿង​ សកុណា​ រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ ដែល​បាន​ចូលរួម​ពិធី​មហា​ស្រព​សិល្បៈ​គំនូរ​បុរាណ​ ដែល​បានធ្វើឡើង​ពីថ្ងៃ​៣​ដល់​៥វិច្ឆិកា​នោះ​ ពុំ​បាន​លើក​ឡើង​អំពី​បញ្ហា​ថវិកា​ ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ផ្សព្វ​ផ្សាយ​ទូលំទូលាយ​អំពី​សិល្បៈ​គំនូរ​បុរាណ​នោះ​ទេ។​ ផ្ទុយ​ទៅវិញ​ លោក​ស្រី​បាន​លើក​ទឹក​ចិត្ត​ឲ្យ​យុវជន ​ដែល​ប្រើ​ប្រាស់​សម្ភារៈ​ និង​ទូរស័ព្ទ​ទំនើបជួយធ្វើ​ការផ្សព្វ​ផ្សាយពី​សិល្បៈ​បុរាណ​មួយ​នេះ។​

«ដូច្នេះ​ សូម​ប្អូន​ទាំង​អស់​គ្នា​ ដែល​មាន​ Screen ​ហ្នឹង​ជួយចែក​ចាយ​ផង​ថា​ ថ្ងៃ​នេះ​បាន​ចូលរួម​ នៅ​ក្នុង​មហោ​ស្រព​សិល្បៈ​សូនរូប​ តាម​ iPhone ​តាម​ iPad ​ផ្ញើ​គ្នា​មក​ ឲ្យ​គ្នា​មក​ជួយ​មើល​ ឲ្យ​ស្គាល់​ ឲ្យ​បាន​ដឹង។​ យើង​មិន​អាច​លេងៗ​បាន​ទេ។​ បើសិន​ជាយើង​មិន​ស្គាល់​ យុវជន​ណា៎...​បន្តិច​ទៀត​ អ្នក​ដឹកនាំ​ ដូចជា​ពួក​យើង​ខ្ញុំ​ទៅមុខ​អស់​ហើយ​ អត់​មាន​មកក្រោយ​ទេ។​ ដូច្នេះ​ អ្នក​បន្ត​វេន​គឺ​ពួក​ប្អូន​ ហើយ​បន្ត​វេន​ម៉េច​ បើ​អត់​ទាន់​ស្គាល់​ខ្មែរ​ផង​ហ្នឹង! ចង់​បន្តវេន​ ចង់​ដឹង​នាំ​ប្រទេស​ខ្មែរ​ ទាល់​តែ​ស្គាល់​ខ្មែរ»។​

វិចិត្រករ​ខ្មែរ​បាន​ឲ្យដឹង​ថា​ គំនូរ​បុរាណ​ខ្មែរ​គឺ​ជា​កេរ្តិ៍​មរតក​សិល្បៈ​របស់​បុព្វបុរស​តាំង​ពីរ​យូរ​លង់មក​ហើយ​គឺ​តាំងពី​មុន​ការ​កកើត​អក្សរ​សាស្ត្រ​ជាតិ​ខ្មែរ៕

XS
SM
MD
LG