\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បាតុកម្ម​ប្រឆាំង​លោក​ត្រាំ​បន្ត​ធ្វើ​ឡើង ​ដោយ​ផ្តោត​ទៅ​លើ​ថ្ងៃ​ប្រធានា​ធិបតី​ស្បថ​ចូល​កាន់​តំណែង


ក្រុម​ស្ត្រី​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ប្រធានាធិបតី​ជាប់ឆ្នោត​ លោក ដូណាល់​ ត្រាំ នៅ​ទីក្រុង​ញូវយ៉ក កាល​ពី​ថ្ងៃទី​១៣ ខែ​វិច្ឆិកា។

ក្រុម​ស្ត្រី​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ប្រធានាធិបតី​ជាប់ឆ្នោត​ លោក ដូណាល់​ ត្រាំ នៅ​ទីក្រុង​ញូវយ៉ក កាល​ពី​ថ្ងៃទី​១៣ ខែ​វិច្ឆិកា។

ការ​តវ៉ា​ប្រឆាំង​កាន់​តែ​ច្រើន ត្រូវ​បាន​គេ​គ្រោង​ធ្វើ​ឡើង​បន្ទាប់ពី​លោក​ដូណាល់ ត្រាំ ​បាន​ជាប់​ឆ្នោត​ជា​ប្រធានា​ធិបតី ​ដោយ​មាន​ក្រុម​ជា​ច្រើន​កំពុង​រៀបចំ​ការតវ៉ា​ប្រឆាំង​នៅ​ថ្ងៃ​សម្ភោព​ចូលកាន់​ដំណែង​ប្រធានា​ធិបតី​នៅ​ក្នុង​ខែ​មករា។

បាតុកម្ម​តូចៗ​ក៏​កំពុង​ធ្វើ​ឡើង​ដែរ។ សិស្ស​នៅឯវិទ្យាល័យ ​Woodrow Wilson​ ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន ​មាន​គម្រោង​ដើរចេញ​ពី​ថ្នាក់​រៀន​នៅ​ថ្ងៃ​អង្គារ ក្រោយ​មក ​ពួកគេ​មាន​គម្រោង​ដើរ​ទៅ​កាន់​សណ្ឋាគារ​ត្រាំ​អន្តរជាតិ។​ ទើបតែ​មួយ​ថ្ងៃ​មុន​នេះ ​សិស្ស​នៅ​វិទ្យាល័យ​ក្នុង​រដ្ឋម៉ារីឡេន​ក្បែរ​រដ្ឋ​ធានី​វ៉ាស៊ីនតោន ​ក៏​បាន​ដើរចេញ​ពី​ថ្នាក់​រៀន​ដែរ។

ការ​តវ៉ា​ប្រឆាំង​បាន​បន្ត​ធ្វើ​កាល​ពី​ចុង​សប្តាហ៍​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក ​ក៏ប៉ុន្តែ​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ ​បាតុកម្មមាន​ទ្រង់​ទ្រាយ​តូច​ជាង​បាតុកម្ម​បន្ទាប់​ជ័យ​ជម្នះ​ភ្លាមៗ​របស់​លោក​ត្រាំ​ពី​ខាង​គណបក្ស​សាធារណរដ្ឋ។

បាតុករ​ជាច្រើន​បាន​កាន់​បដា​ដែល​មាន​ន័យ​ថា «លោកត្រាំ​មិនមែន​ជា​ប្រធានា​ធិបតី​របស់​ខ្ញុំ​ទេ​ យើង​នឹង​តវ៉ា​ប្រឆាំង​ផែន​ការ​របស់​លោក​ត្រាំ​ក្នុងការនិរទេស​ជន​អន្តោប្រវេសន៍​គ្មាន​ក្រដាស​ស្នាម​ត្រឹមត្រូវ ​ការ​គ្មាន​ជំនឿ​របស់​លោកត្រាំ​ក្នុង​បញ្ហា​ផ្លាស់​ប្តូរ​អាកាស​ធាតុ ​ការអត្ថាធិ​ប្បាយ​របស់​លោក​អំពី​អ្នកកាន់​សាសនា​ឥស្លាម​ ហើយ​និង​ការ​ប្តេជ្ញា​ដើម្បី​តែងតាំង​ចៅ​ក្រម​ដែល​ជំ​ទាស់​ប្រឆាំង​នឹង​ការ​ពន្លូត​ទារក»។

បាតុក​ម្ម​កើត​មាន​ឡើង​ចាប់​តាំង​ពី​មានមនុស្ស​រាប់​រយ​នាក់​រហូត​ដល់​រាប់​ពាន់​នាក់​នៅ​ក្នុង​ទីក្រុង​សំខាន់ៗ​ដូចជា​ទីក្រុង​ញូវយ៉ក ទីក្រុង​ Portland ទីក្រុង​ Philadelphia និង​ទីក្រុង​ San Francisco ​អស់​រយៈ​ពេល​ជា​ង​មួយ​សប្តាហ៍​ហើយ៕

XS
SM
MD
LG