\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មនុស្ស​រាប់​ពាន់​នាក់​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក Trump ​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក


បាតុករ​លើក​បដា​ក្នុង​ពេល​បាតុកម្ម​មួយ​ប្រឆាំង​នឹង​លទ្ធផល​នៃ​ជ័យជម្នះ​របស់​លោក Donald Trump កាលពី​ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦។

បាតុករ​លើក​បដា​ក្នុង​ពេល​បាតុកម្ម​មួយ​ប្រឆាំង​នឹង​លទ្ធផល​នៃ​ជ័យជម្នះ​របស់​លោក Donald Trump កាលពី​ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦។

ដោយ​មាន​កាន់​បដា​ហើយ​និង​ស្រែកប្រកាស​ប្រឆាំង​ប្រធានា​ធិបតី​ជាប់​ឆ្នោត​ថា​ជា​អ្នក​ប្រកាន់​ពូជ​សាសន៍​និង​ជាមនុស្ស​ស្អប់​ស្រីៗ ​បាតុករ​រាប់​ពាន់​នាក់​បាន​ចេញ​មក​តាម​ផ្លូវ​នានា​នៅទីក្រុង​ទូទាំង​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ពុធ​នេះ​ដើម្បី​តវ៉ា​ប្រឆាំង​ជ័យ​ជម្នះ​របស់​លោក​ Donald Trump ​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។

​ហ្វូង​មនុស្ស​ដ៏​ធំ​បាន​ជួប​ជុំ​គ្នា​នៅ​រុក្ខវិថី​ទី៥​នៃ​ទីក្រុង​ញូវយ៉ក​នៅ​ខាង​មុខ​អាគារ Trump Tower ​ដែល​នៅ​ទី​នោះ​ប្រធានា​ធិបតី​ជាប់​ឆ្នោត​រស់​នៅ ​ដោយ​ពួកគេ ​បាន​គ្រវី​សញ្ញា​ដែល​មាន​ន័យថា «ស្រឡាញ់​ភាព​ស្អប់​ខ្ពើម​របស់​លោក Trump‍»។

​ក្រុម​មួយ​ទៀត​បាន​ជួប​ជុំគ្នា​នៅ​ម្ខាង​ទៀត​នៃ​សេតវិមានក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ដែល​នឹង​ក្លាយ​ជា​គេហដ្ឋាន​របស់​លោក Trump នៅ​ពេល​ឆាប់​ៗ​នេះ។​នៅ​តាម​ផ្លូវ Pennsylvania នៅ​ឯ​សណ្ឋា​គារ​ដែល​ទើប​បើក​ថ្មី​របស់​លោក Trump ​ពួក​បាតុករ​បាន​ស្រែកថា ​«និយាយ​ឲ្យ​ឮ ​និយាយ​ឲ្យ​ច្បាស់​ថា ​ជន​ភៀស​ខ្លួន​បាន​ទទួល​ការ​ស្វាគមន៍​នៅ​ក្នុង​សហរដ្ឋ​អាមេរិក‍»។

​នៅ​កន្លែង​ផ្សេង​ទៀត​នៅ​តំបន់​ឆ្នេរ​សមុទ្រ​ខាង​កើត​សហរដ្ឋ​អាមេរិក ​បាតុកម្ម​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង Miami ទីក្រុង Philadelphia និង​ទីក្រុង Boston ដែល​នៅ​ទី​នោះ ​ពួក​បាតុករ​បាន​កាន់​បដា​ដែល​អំពាវនាវ​ឲ្យ​មាន​ការ​ប្តឹង​ចោទ​ប្រកាន់​លោក Trump​ នៅ​មុខ​តុលាការ​ហើយ​និង​បញ្ចប់​ការ​បោះឆ្នោត​តាម​ការ​ជ្រើសរើស​ចំនួន​ប្រតិភូ ​ដែល​ជា​ដំណើរ​ការ​មួយ​បាន​ត្រូវ​បង្កើត​ឡើង​ដោយ​រដ្ឋ​ធម្មនុញ្ញ​ដែល​បាននាំ​ឲ្យ​លោក Trump ​ឈ្នះ​តំណែង​ប្រធានាធិបតី​ថ្វី​បើ​លោក​ចាញ់​ចំនួន​សន្លឹក​ឆ្នោត​ក៏ដោយ។

នៅ​ឆ្នេរ​ម្ខាង​ទៀត ​ពួក​បាតុករ​នៅ​ក្នុង​ទីក្រុង Los Angeles ក្រុង San Francisco ក្រុង Portland និង​ទីក្រុង Seattle ​បាន​បិទ​ខ្ទប់​ចរាចរណ៍​ដើម្បី​សម្តែង​នូវ​ការ​ខឹង​សម្បា​នឹងលោក Trumpដែល​បាន​ជ័យ​ជម្នះ​លើ​លោកស្រី Hillary Clinton ។

​នៅ​តំបន់​ពាក់​កណ្តាល​ភាគ​ខាង​លិច​ការ​តវ៉ា​ប្រឆាំង ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង Chicago ទីក្រុង​ Twin Cities នៃ​រដ្ឋ Minnesota ទីក្រុង Omaha នៃ​រដ្ឋ Nebraska និង​ទីក្រុង Kansas City រដ្ឋ​ Missouri៕

XS
SM
MD
LG