ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

Hello VOA សុខភាព៖ ជំងឺ​ពុកឆ្អឹង​ជា​ជំងឺ​ដែល​កើតឡើង​យ៉ាង​ស្ងៀមស្ងាត់​ ភាគ​ច្រើន​កើត​ឡើង​ចំពោះ​ស្ត្រី​ដែល​អស់​រដូវ


អ្នក​ជំនាញ​វេជ្ជសាស្ត្រ​គឺ​ លោក តាំង តេកហុង ​វេជ្ជបណ្ឌិត​ខ្មែរ​នៅ​ទីក្រុង Jacksonville រដ្ឋ Florida សហរដ្ឋអាមេរិក​ថ្លែង​ថា ​ជំងឺ​ពុកឆ្អឹង​ភាគច្រើន​កើតឡើង​ទៅ​លើ​ស្ត្រី​ដែល​អស់​រដូវ​ជាពិសេស​ចាប់​ពី​អាយុ​ចាប់​ពី៦៥ឆ្នាំ​ឡើង​ទៅ។ ជំងឺ​ពុកឆ្អឹង​ជា​ជំងឺ​គ្មានរោគ​សញ្ញា​ប្រាប់​ឲ្យ​ដឹង​ជាមុន​ ហើយ​ភាគច្រើន​កើត​ឡើង​នៅ​ត្រង់​ឆ្អឹងត្រគៀក​ កដៃ​ ខ្នង​ និង​ឆ្អឹង​ជំនី។ លោក​បាន​បន្ថែម​ថា​ អ្នកជំងឺ​ដែល​ធ្លាប់​កើត​ជំងឺ​បាក់ខ្នង​ ឬ​បាក់​ចង្កេះ​ ភាគ​ច្រើន​បាន​ស្លាប់​បាត់បង់​ជីវិត​ក្នុង​រយៈពេល​១ឆ្នាំ​ក្រោយ​មក ​ដោយសារ​តែ​ជំងឺ​ផ្សេង​ទៀត។ ជំងឺ​ពុកឆ្អឹង​នេះ​កើតឡើង​ទៅ​លើ​ស្រ្តី​អាស៊ី​ និង​ស្រ្តី​ស្បែកស​ ច្រើន​ជាង​ស្រ្តី​ស្បែកខ្មៅ។ លោក​វេជ្ជបណ្ឌិត​បាន​ថ្លែង​បន្ត​ថា​ អ្នក​ដែល​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​អាច​កើត​ជំងឺ​នេះ​មាន​ដូចជា​ ស្រ្តី​ដែល​ឆាប់​អស់​រដូវ​នៅមុន​អាយុ​៤០ឆ្នាំ​ អ្នក​ដែល​ខ្វះ​ជាតិ​កាល់ស្យូម​ និង​វិតាម៉ីនD អ្នក​ជក់​បារី​ និង​អ្នក​ដែល​ប្រើប្រាស់​ថ្នាំ​មួយ​ចំនួន​ដែល​បង្ក​ឲ្យ​កើត​ជំងឺ​ពុកឆ្អឹង។ (ស៊ូ ពេជ្រចិន្តា, Hello VOA Health, វ៉ាស៊ីនតោន, ២០ មេសា ២០១៧)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG