ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ពិដាន​ការប្រាក់​បង្ក​ផល​ប៉ះពាល់​ដល់​​រចនា​សម្ព័ន្ធ​នៃ​មីក្រូហិរញ្ញវត្ថុ​កម្ពុជា


ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​មុន​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ រដ្ឋាភិបាល​កម្ពុជា​បាន​បង្គាប់​ឲ្យ​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​កំណត់​ការប្រាក់​លើ​កម្ចី​ថ្មី និង​កម្ចី​បន្ថែម​លើ​បំណុល​ចាស់​ ក្នុង​អាត្រា​ខ្ពស់​បំផុត​ត្រឹម​១៨ភាគរយ​ក្នុង​មួយ​ឆ្នាំ។ ស្របពេល​ដែល​អតិថិជន​ថ្មី​រីករាយ​នឹង​សេចក្តី​សម្រេច​នេះ​យ៉ាងហោច​ណាស់​ក្នុង​រយៈពេល​ខ្លី សេចក្តី​សម្រេច​នេះ​បាន​ធ្វើ​ឲ្យ​វិស័យ​មីក្រូហិរញ្ញវត្ថុ​មាន​ការ​ភ្ញាក់​ផ្អើល ដោយ​មាន​ការ​ព្រួយ​បារម្ភ​ថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ខ្លះ​អាច​នឹង​ក្ស័យធន។ យ៉ាងណាមិញ លទ្ធផល​នៃ​ការ​ដាក់​ពិដាន​ការ​ប្រាក់​នេះ​នឹង​បណ្តាល​ឲ្យ​មាន​ការកាត់​បន្ថយ​ការ​ផ្តល់​កម្ចី​ខ្នាត​តូច​ដល់​ប្រជា​ពលរដ្ឋ​តាម​តំបន់​ជនបទ ដែល​ពួក​គេ​នឹង​ត្រូវ​បង្ខំ​ចិត្ត​ខ្ចី​ប្រាក់​ពី​អ្នក​ចង​ការប្រាក់។ លោក Robert Carmichael រាយការណ៍​រឿង​នេះ​ពី​រាជធានី​ភ្នំពេញ ហើយ​នាង ទែន សុខស្រីនិត ជូន​សេចក្តី​ប្រែសម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG