ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រព័ន្ធ​ឆ្លើយ​សំណួរ​ដោយ​ស្វ័យប្រវត្តិ​ឈ្មោះ Watsonរបស់​ក្រុមហ៊ុន IBM សិក្សា​ពី​ជំងឺ​កម្រ​ផ្សេងៗ​ដែល​កើត​ទៅ​លើ​មនុស្ស


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ប្រព័ន្ធ​ឆ្លើយ​សំណួរ​ដោយ​ស្វ័យប្រវត្តិ​តាម​កុំព្យូទ័រ​ឈ្មោះ​ថា​ Watsonរបស់​ក្រុមហ៊ុន​ IBM ដែល​បាន​ប្រើ​លើ​គម្រោង​ផ្សេង​ៗ​ជា​ច្រើន​ រាប់​ចាប់​តាំង​ពី​គម្រោង​សុខាភិបាល ​​អប់រំ​ រហូត​ដល់​ការ​បង្កើត​រូបមន្ត​ថ្មី​ៗ​ នឹង​ត្រូវ​គេ​យក​មក​ប្រើ​ដើម្បី​ជួយ​ក្រុម​​វេជ្ជបណ្ឌិត​ធ្វើ​រោគ​វិនិច្ឆ័យ​​ ទៅ​លើ​ជំងឺ​កម្រ​នានា​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ។ Watsonជា​ប្រព័ន្ធ​មួយ ​ដែល​ទទួល​បាន​ពាន​រង្វាន់​ផ្នែក​សំណួរ​ចម្លើយ​ដោយ​ស្វ័យប្រវត្តិ​របស់​កម្មវិធី​ឆ្លើយ​សំណួរ​ Jeopardy ហើយ​ក៏​ជា​ប្រព័ន្ធ​មួយ​ដែល​មាន​លទ្ធភាព​វិភាគ​ទិន្នន័យ​ធំៗ​ និង​ឆ្លើយ​សំណួរ​ដែល​ស្មុគស្មាញ​បាន​យ៉ាង​រហ័ស។ លោក George Putic នៃ​VOA រាយការណ៍​អំពី​រឿង​នេះ។ អ្នកស្រី ស៊ូ ពេជ្រចិន្តា ជូន​សេចក្តី​ប្រែសម្រួល​៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG