ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA សុខភាព៖ មហារីក​មាត់​ស្បូន​ដំណាក់​ដំបូង​អាច​ព្យាបាល​ជា​សះស្បើយ ហើយ​វិធី​បង្ការ​ប្រសិទ្ធភាព​គឺ​ចាក់​វ៉ាក់សុំាង​ HPVចំនួន​៣ដង


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នក​ជំនាញ​វេជ្ជសាស្ត្រ​គឺ លោក តាំង តេកហុង វេជ្ជបណ្ឌិត​ខ្មែរ​នៅ​ទីក្រុង​ Jacksonville រដ្ឋ Florida សហរដ្ឋ​អាមេរិក ថ្លែ​ថា ការ​ចាក់​ថ្នាំ​វ៉ាក់​ស៊ាំង​បង្ការ​មេរោគ HPV ចាប់ពី​អាយុ​៩ឆ្នាំ​ដល់​អាយុ​២៦ឆ្នាំ អាច​ទប់​ស្កាត់​ជំងឺ​មហារីក​មាត់​ស្បូន​បាន។ ការ​ចាក់​ថ្នាំ​វ៉ាក់​ស៊ាំង HPV នេះ ត្រូវ​ចាក់​ចំនួន​បី​ដង​ទើប​អាច​បង្ការ​បាន​មួយ​ជីវិត។​ បន្ទាប់​ការ​ធ្វើ​តេស្ត Pap Test រក​ឃើញ​ថា​មាន​កោសិកា​មហារីក នោះ​អ្នក​ជំងឺ​ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ដើម្បី​ឆាប់​បាន​ទទួល​ការ​ព្យាបាល។ ការ​ព្យាបាល​នៅ​ពេល​រក​ឃើញ​ថា​មាន​កោសិកា​មហារីក​នៅ​ដំណាក់​ដំបូង គឺ​អាច​ព្យាបាល​ជា និង​មិន​ចាំបាច់​វះកាត់​យក​ស្បូន​ចេញ​ទេ និង​អាច​ឆាប់​ជា​សះស្បើយ។ (ស៊ូ ពេជ្យចិន្តា, Hello VOA Health, វ៉ាស៊ីនតោន, ១៧ វិច្ឆិកា ២០១៦)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG