ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

វ៉ាស៊ីនតោន​ថ្ងៃ​នេះ

ជនជាតិ​អាមេរិកាំង​ដើម​កំណើត​វៀតណាម ប្រឈម​នឹង​ការជ្រើសរើស​ដ៏​លំបាក​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ប្រធានា​ធិបតី​អាមេរិក


ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​វៀត​ណាម តំណាង​ឲ្យ​ក្រុម​អន្តោប្រវេសន៍ធំ​ទី​៦​ក្នុង​សហរដ្ឋ​អាមេរិក។ ពួកគេ​ជា​ច្រើន មាន​សកម្មភាព​ខាង​នយោបាយ ក៏ប៉ុន្តែ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ មាន​ការបែង​ចែក​ជំនាន់​មនុស្ស​នៅ​ពេល​និយាយ​ពី​ទស្សនៈ​ខាង​នយោបាយ។ ទោះជា​យ៉ាង​ណា​ក៏ដោយ នៅ​ឆ្នាំ​នេះ មាន​អ្នក​បោះឆ្នោត​ជន​ជាតិ​វៀតណាម​ជា​ច្រើន បាន​យល់​ស្រប​ថា ពួកគេ កំពុង​មាន​ពេល​វេលា​ដ៏​លំបាក​នៅ​ក្នុង​ការជ្រើសរើស​បេក្ខជន​ដែល​ពួកគេ​ចូល​ចិត្ត។​អ្នកស្រី Elizabeth Lee អ្នក​យក​ព័ត៌មាន​របស់ VOA រាយការណ៍​ពី​សង្កាត់ Orange County រដ្ឋ​កាលីហ្វ័រញ៉ា ដែល​ជា​សហគមន៍​វៀតណាម​ដ៏​ធំ​បង្អស់​មួយ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។ លោក ជឹង ប៉ូជីន ជូន​សេចក្ដី​ប្រែសម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG