គណបក្សនយោបាយថ្មីនៅកម្ពុជាសម្លឹងឃើញការកសាងជំនឿចិត្តផ្នែកនយោបាយនៅជនបទ
គណបក្សនយោបាយសំខាន់ៗនៅកម្ពុជា កំពុងតែធ្វើយុទ្ធនាការ ឃោសនាបោះឆ្នោតនៅតាមជនបទ សម្រាប់ការបោះឆ្នោតឃុំសង្កាត់ ដែលនឹងប្រព្រឹត្តទៅក្នុងខែមិថុនាឆ្នាំក្រោយ ហើយការធ្វើយុទ្ធនាការនេះត្រូវបានគេសន្និដ្ឋានថា ជាការវាស់ស្ទង់សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៨។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) ជាគណបក្សទើបបង្កើតថ្មីមួយ ដែលកំពុងទទួលបានចំណាប់អារម្មណ៍ក្នុងចំណោមប្រជាកសិករកម្ពុជា ដោយអះអាងថា នឹងផ្ដល់អំណាចបែប «វិសហមជ្ឈការ ឬពីក្រោមឡើងលើ» ជូនប្រជាពលរដ្ឋ ជំនួសឲ្យរចនាសម្ព័ន្ធនៃអំណាចបែប «វិមជ្ឈការ ឬនៅតែថ្នាក់កណ្ដាល» របស់នយោបាយកម្ពុជាបច្ចុប្បន្ន។ លោក Daniel de Carteret អ្នកយកព័ត៌មានរបស់ VOA រាយការណ៍អំពីរឿងនេះ។ លោក សឿន វឌ្ឍនា ជូនសេចក្ដីប្រែសម្រួល៕