ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទ​សម្ភាសន៍ VOA៖ អ្នក​បណ្តុះបណ្តាល​​​ថា យុវតី​ខ្មែរ​មាន​សមត្ថភាព​ខ្ពស់​​​​ក្លាយ​ជា​សហគ្រិន​ខាង​បច្ចេកវិទ្យា


ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក ពិដោរ លីដែត អ្នក​បណ្តុះបណ្តាល​ម្នាក់​នៃ​​កម្មវិធី​ Technovation ដែល​ជា​កម្មវិធី​​​​លើក​ទឹក​ចិត្ត​ក្មេង​ស្រី​ឲ្យ​ទទួល​ការ​បណ្តុះ​បណ្តាល​​​ខាង​បច្ចេកវិទ្យា​ព័ត៌មាន​ឬ​ហៅ​ថា ICT ច្រើន​ជាង​មុន។ ពួក​គេ​​​បង្កើត​ជា​ក្រុមតូចៗ​ដើម្បី​​​ផលិត​​កម្មវិធី​បច្ចេកវិទ្យា​​ទូរស័ព្ទ​ app មួយ​​ក្នុង​គោលបំណង​ដើម្បី​ចូល​រួម​ការ​ប្រកួត​ប្រជែង​​​នៅ​​ទី​ក្រុង​ San Francisco សហរដ្ឋ​អាមេរិក​ដែល​បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កក្កដា កន្លង​ទៅ​នេះ។ លោក លីដែត បញ្ជាក់​ថា ទោះបី​ក្រុម​កម្ពុជា​មិន​បាន​ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​​ក្តី ក៏​លោក​​ត្រូវ​បាន​គេ​អញ្ជើញ​​ឲ្យ​ចូល​រួម​ក្នុង​កម្មវិធី​នេះ​ដោយ​ផ្ទាល់​ ហើយ​លោកបាន​ថ្លែង​ថា លោក​នឹង​យក​​អ្វី​ដែល​​លោក​បាន​រៀន​សូត្រ​​ពី​កម្មវិធី​នោះ​ដើម្បី​ជួយ​ឲ្យ​ក្រុម​កម្ពុជា​​បាន​ចូល​រួម​ការ​ប្រកួត​អន្តរជាតិ​នៅ​ឆ្នាំ​ក្រោយ និង​​​ជំរុញ​បន្ថែម​​សមត្ថភាព​​យុវតី​​​ខ្មែរ​នៅ​ក្នុង​វស័យ​បច្ចេកវិទ្យា។ សូម​លោក​អ្នក​​ស្តាប់​សម្ភាសន៍​លោក ​សឹង សុផាត នៃ VOA ជាមួយ​​លោក ពិដោរ លីដែត អំពី​រឿង​ទាំង​នេះ​ដូច​តទៅ។​​

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG