បទសម្ភាសន៍ VOA៖ ស្ថានភាពនៃការរំលោភបំពានផ្លូវភេទរបស់ជនបរទេសលើកុមារកម្ពុជា
នៅដើមខែសីហានេះ ក្រសួងយុត្តិធម៌នៃសហរដ្ឋអាមេរិកបានកាត់ទោសបុរសវ័យ៥៥ឆ្នាំ ជនជាតិអាមេរិកមួយរូប គឺលោក Ronald Gerard Boyajian មកពីរដ្ឋ California ឲ្យជាប់ពន្ធនាគារចំនួន៧០ឆ្នាំ ពីបទរួមភេទជាមួយអនីតិជន ហើយក្នុងនោះក៏មានកុមារកម្ពុជាជាជនរងគ្រោះចំនួន៤នាក់ផងដែរ។ អង្គការសកម្មភាពដើម្បីកុមារនៅកម្ពុជា ហៅកាត់ថា APLE បានធ្វើការជាមួយអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា និងបរទេសក្នុងការស៊ើបអង្កេតករណីនេះ។ នាងហ៊ាន សុជាតា នៃ VOA បានសម្ភាសជាមួយលោកណេង វណ្ណៈ មន្រ្តីទំនាក់ទំនងសាធារណៈនៃអង្គការ APLE អំពីស្ថានភាពនៃការរំលោភបំពានផ្លូវភេទរបស់ជនបរទេសមកលើកុមារកម្ពុជា៕