ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ ​លោក​ជា សុផារ៉ា​ថ្លែង​ថា ​ការ​ផ្តល់​កម្ម​សិទ្ធ​ជា​គន្លឹះ​ដោះ​ស្រាយ​វិបត្តិ​ដី​ធ្លី


ទាញ​យក​ពី​តំណភ្ជាប់​ដើម

វិបត្តិ​ទំនាស់​ដីធ្លី​ដ៏​រ៉ាំ​រ៉ៃ​ជាច្រើន​ឆ្នាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​កន្លង​មក​នេះ​បាន​ក្លាយ​ជា​ ប្រធាន​បទ​ក៏​ក្តៅ​មួយ​ដែល​ប្រជា​ពលរដ្ឋ​តែងតែ​ទន្ទឹង​រង់​ចាំ​ដំណោះ​ស្រាយ​ប្រកប​ដោយ​យុត្តិធម៌​ពី​រដ្ឋាភិបាល។​ បញ្ហា​ទំនាស់​ដីធ្លី​នេះ​បាន​ធ្វើ​ឲ្យក្រុម​សង្គម​ស៊ីវិល​និង​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ធ្វើ​ការ​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​ចំណាត់​ការ​ដែល​មិនមាន​ប្រសិទ្ធភាព​​​កន្លង​មក​​របស់​រដ្ឋាភិបាល។​​ ហេតុ​ដូច្នេះ​នៅពេល​នេះ​ក្រុម​សង្គម​ស៊ីវិល​និង​ប្រជា​ពលរដ្ឋ​កំពុង​រង់ចាំ​មើល​ចំណាត់​ការ​របស់​រដ្ឋមន្រ្តី​នៃ​ក្រសួង​រៀបចំ​ដែន​ដីនគរូបនីយកម្ម​ និង​សំណង់​ដែល​ទើបតែ​ឡើង​កាន់​តំណែង​ប្រមាណ​ជាង​៣​ខែ​កន្លង​មក​នេះ។​ នាង​ធីតា វីន​បាន​ជួប​សម្ភាស៍​ជាមួយ​លោក​ជា សុផារ៉ា ​រដ្ឋមន្ត្រី​​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយ​កម្ម ​និង​សំណង់​អំពី​ចំណាត់​ការ​របស់​លោក។

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG