ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

Hello VOA ពិសេស៖ លោក សម រង្ស៊ី​ថា កម្ពុជា​ស្ថិត​ក្នុង​គ្រោះអាសន្ន​ដូច​រដ្ឋ​ប្រហារ​ឆ្នាំ​១៩៩៧


លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ចាត់​ទុក​ថា សភាពការណ៍​នយោបាយ​ពេល​បច្ចុប្បន្ន​នេះ​កំពុង​ស្ថិត​ក្នុង​គ្រោះអាសន្ន​ដោយ​សារ​តែ​វា​មាន​លក្ខណៈ​តានតឹង​បំផុត​ចាប់តាំង​ពី​រដ្ឋ​ប្រហារ​ក្នុង​ឆ្នាំ​១៩៩៧​ ដែល​ពេល​នោះ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន​បាន​បណ្តេញ​ប្រធាន​គណបក្ស​រាជានិយម​ហ្វ៊ុនស៊ីនប៉ិច​ចេញ​ពី​ប្រទេស​ដោយ​កម្លាំង​ប្រដាប់​អាវុធ។ លោក សម រង្ស៊ី បញ្ជាក់​ថា អន្តរជាតិ​ត្រូវ​តែ​លូកដៃ​ចូល​ជួយ​ដើម្បី​ទប់​ស្កាត់​កុំ​ឱ្យ​មាន​ការបន្ត​ចោទ​ប្រកាន់​និង​ចាប់​សមាជិក​គណបក្ស​ប្រឆាំង​តទៅទៀត។ ប៉ុន្តែ​លោក​ សម រង្ស៊ី បាន​បញ្ជាក់​ថា​ ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​សុខចិត្ត​ជួប​ចរចា​ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​គ្រប់​ពេល​និង​គ្មាន​លក្ខខណ្ឌ​ដើម្បី​ធ្វើ​ឱ្យ​ស្ថានការណ៍​វិល​មក​រក​ភាព​ធម្មតា​វិញ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG