ធនាគារពិភពលោកប្រាប់ឲ្យដឹងថា ឯកសារក្រុមហ៊ុនច្បាប់ប៉ាណាម៉ា បង្ហាញពីភាពចាំបាច់នៃការផ្លាស់ប្តូរ
មន្រ្តីម្នាក់មានលំដាប់ថ្នាក់ទី២នៅឯធនាគារពិភពលោកនិយាយថា ការបញ្ចេញឯកសារសម្ងាត់បែកធ្លាយពីប្រទេសប៉ាណាម៉ា កំពុងធ្វើឲ្យប៉ះពាល់ទំនុកចិត្តសាធារណជន ហើយនឹងធ្វើឲ្យពលរដ្ឋសាមញ្ញ មានការស្ទាក់ស្ទើរកាន់តែខ្លាំងឡើងក្នុងការបង់ពន្ធ ដែលថវិកាបានមកពីការបង់ពន្ធនេះ គឺយកទៅសម្រាប់ធ្វើផ្លូវថ្នល់ សាលារៀន និងមុខការផ្សេងៗទៀតរបស់រដ្ឋាភិបាល។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយលោក Jim Randle អ្នកយកព័ត៌មានរបស់ VOA លោកស្រី Sri Mulyani Indrawati បានអំពាវនាវដល់អ្នកតាក់តែងគោលនយោបាយនៅទូទាំងសាកលលោកឲ្យបង្កើតច្បាប់ថ្មី ហើយនឹងសហប្រតិបត្តិការគ្នាកាន់តែជិតស្និទ្ធឡើង។ លោក ជឹង ប៉ូជីន ជូនសេចក្តីប្រែសម្រួល៕