គណបក្សប្រឆាំងងាកមកលោកអូបាម៉ាដើម្បីទាមទារឱ្យមានការបោះឆ្នោតដោយសេរី
- VOA Khmer
មេដឹកនាំគណបក្សប្រឆាំងដ៏ធំក្នុងប្រទេសកម្ពុជាបានទទូចឱ្យលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ាប្រើប្រាស់ដំណើរទស្សនកិច្ចរបស់លោកនៅ ចុងខែវិច្ឆិកានេះដើម្បីស្នើឱ្យរដ្ឋាភិបាលកម្ពុជារៀបចំការបោះឆ្នោតដោយសេរីនិងគោរពសិទ្ធិមនុស្ស។ លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានប្រាប់វីអូអេក្នុងបទសម្ភាសន៍នៅថ្ងៃសុក្រនេះថា វាជានិន្នាការពិភពលោកហើយដែលសហគមន៍ជាតិនិងអន្តរជាតិចង់ឱ្យប្រជាពលរដ្ឋកម្ពុជាបោះឆ្នោតជ្រើសរើសអ្នកដឹកនាំដោយសេរី មិនទទួលរងការគាបសង្កត់ ការបំភិតបំភ័យនិងការលួចបន្លំសន្លឹកឆ្នោត៕