កម្ពុជា

ធនាគារ​ពិភព​លោក​អះអាងថា នឹងចាត់​វិធាន​ការ​សំណុំ​រឿង​ជនជាតិ​ដើមភាគ​តិច

ព្រៃ​ឈើ​​នៅ​កម្ពុជា​ដែល​កំពុងរង​ការគំរាម​កំហែង​កាប់​រំលំ។​​ព្រៃ​ឈើ​​នៅ​កម្ពុជា​ដែល​កំពុងរង​ការគំរាម​កំហែង​កាប់​រំលំ។​​
x
ព្រៃ​ឈើ​​នៅ​កម្ពុជា​ដែល​កំពុងរង​ការគំរាម​កំហែង​កាប់​រំលំ។​​
ព្រៃ​ឈើ​​នៅ​កម្ពុជា​ដែល​កំពុងរង​ការគំរាម​កំហែង​កាប់​រំលំ។​​
សុខ ខេមរា
ការិយា​ល័យ​ឯករាជ្យ​មួយ​របស់​ធនាគារ​ពិភព​លោក​អះអាង​ថា​ នឹងចាត់​វិធានការ​សិក្សា​លើ​សំណុំ​រឿង​ជនជាតិ​ដើមភាគ​តិច​ក្នុង​ប្រទេស​កម្ពុជា។

ក្រុម​ជនជាតិ​ដើមភាគ​តិច​ចំនួន​១៧​ក្នុង​ខេត្ត​រតនគីរី​ភាគ​ឦសានប្រទេស​កម្ពុជា​ និង​អង្គការ​អន្តរជាតិ​មួយចំនួន​ បាន​ដាក់​ពាក្យ​ប្តឹង​រួមគ្នា​កាលពី​ដើម​សប្តាហ៍​នេះ​ទៅ​កាន់​សារជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ ​(IFC) ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ដែល​ត្រូវគេ​ រក​ឃើញ​ថា ​ស្ថាប័ន​នេះ​មានការ​វិនិយោគ​ជាមួយ​នឹង​ក្រុមហ៊ុន​វៀតណាម​មួយ​ ឈ្មោះ ​Hoang ​Anh ​Gia ​Lai ​ទាក់ទង​នឹង​ការ​រំលោភ​បំពាន​ដីធ្លី​ បំផ្លាញ​ជីវភាព​ វប្បធម៌​ និង​បរិស្ថាន។​ ​

ទោះជា​លទ្ធផល​នៃ​ពាក្យ​បណ្តឹង​នេះ​មិនទាន់​ដឹង​ថា ​នឹង​មាន​ដំណើរការ​យ៉ាង​ ណា ​ឬ​ក៏​គេ​ត្រូវ​ដោះស្រាយ​យ៉ាងណា​មែន​ តែ​មន្ត្រី​ការិយាល័យ​អង្កេត ​និង​ប្រឹក្សា​ ខាង​ផ្នែក​អនុលោម​តាម​បញ្ញត្តិ​ ដែល​ជា​ស្ថាប័ន​ស្រាវជ្រាវ​ឯករាជ្យ​របស់​ IFC​ ហៅ​ថា​ Office of The Compliance ​Advisor ​Ombudsman ​(CAO)​ ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន​ បាន​បញ្ជាក់ ថា​ ស្ថាប័ន​ឯករាជ្យ​នេះ​នឹង​រក​ដំណោះ​ស្រាយ​ ប្រសិន​បើ​ខ្លួន​រក​ឃើញ​ថា​ សារជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​(IFC)​របស់​ខ្លួន​ដែល​ជា​សាខា​មួយ​របស់​ធនាគារ​ពិភព​លោក​មាន​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​បំពាន​ដីធ្លី ​បំផ្លាញ​បរិស្ថាន​ដល់​ជនជាតិ​ដើម​ភាគ​តិច​កម្ពុជា​ ដែល​ស្ថាប័ន​នេះ​មាន​ការ​វិនិយោគ​ជា​មួយ​ក្រុមហ៊ុន​វៀតណាម​មួយ​លើដី​ទាំង​នោះ​មែន។​

ថ្លែង​ប្រាប់​វីអូអេ​ផ្នែក​ខេមរភាសា​តាម​រយៈ​សារ​អេឡិច​ត្រូនិច ​Email ​លោកស្រី​ អឹមមីលី ​ហ័រហ្គ័ន់​ (Emily Horgan) ​អ្នក​ជំនាញ​ផ្នែក​ផ្សព្វផ្សាយ​និង​ទំនាក់​ទំនង​នៃ​ការិយាល័យ​ CAO ​បាន​អះអាង​ថា​ ការិយាល័យ​ CAO ​បាន​ទទួល​ពាក្យ​បណ្តឹង​ ហើយ ​ហើយ​នឹង​ត្រួត​ពិនិត្យ​មើល​ ថា​តើពាក្យ​បណ្តឹង​មាន​លក្ខណៈ​គ្រប់គ្រាន់​ទេ​ជាពិសេស​ការ​ជាប់ទាក់​ទង​នឹង​ការ​វិនិយោគ​របស់​គម្រោង​រួមគ្នា​រវាង​សារជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ជាមួយ​ទីភ្នាក់ងារ​ធនាគារ​វិនិយោគ​ពហុវិស័យ​ហៅ​ថា​  IFC/MIGA ​មាន​ប៉ះពាល់​បរិស្ថាន​ ​និង​សង្គម​ ហើយនឹង​តម្រូវ​ឲ្យ​ស្ថានប័ន​ CAO ​ដោះស្រាយ​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម​ដែល​មាន​ក្នុង​គម្រោងរបស់ ​IFC/MIGA​ ឬ​ទេ។​

«ប្រសិន​បើ​យើង​រកឃើញ​ថា​ ពាក្យ​បណ្តឹង​នេះ​ជាពាក្យ​បណ្តឹង​មាន​លក្ខណៈ​គ្រប់ គ្រាន់​តាម​លក្ខខណ្ឌ​ខាង​លើ​ ​នោះ​សេចក្តី​សង្ខេប​នៃ​ពាក្យ​បណ្តឹង​នឹង​ត្រូវ​ដាក់​ផ្សព្វផ្សាយ​ជា​សាធារណៈ​លើ​គេហ​ទំព័រ​របស់​ការិយាល័យ​ CAO ​ដែល​មាន​ អាស័យ​ដ្ឋាន​ www.cao-ombudsman.org.»។​

លោក​ដេវីដ ប្រេត​ (David Pred)​នៃអង្គការ ​Inclusive ​Development ​International ​(IDI) ​ដែល​ជា​អង្គការ​មួយ​ជួយ​ជំរុញ​ឲ្យ​មាន​ដំណោះ​ស្រាយ ​បាន​អះអាង​ថា ​លោក​រំពឹង​ថា ​ពាក្យ​បណ្តឹង​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​នេះ​នឹង​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ ត្រូវ​ចុះ​បញ្ជី​ហើយ​ដោះស្រាយ​ដែល​ស្ថាប័ន ​IFC ​នឹង​មិន​ដកខ្លួន​ថយ​ពីការ​ស្វែងរក​ដំណោះ​ស្រាយ​នោះ​ឡើយ។

«វាជារឿង​មិន​អាច​ទទួល​យក​បាន​ទេ​ចំពោះ​ស្ថាប័ន​ IFC ​ក្នុងការ​បញ្ចប់​ទំនាក់​ ទំនង​ពាណិជ្ជកម្ម​របស់​ពួក​គេ​ បន្ទាប់​ពីគេ​បាន​រកឃើញ​អំពីការ​បំផ្លិច​បំផ្លាញ​មួយ​ ចំនួន​នោះ។​ ពួកគេ​ចាំបាច់​ត្រូវ​ទទួល​ខុសត្រូវ​ក្នុង​ការ​នៅ​បន្ត​ទំនាក់​ទំនង​ដើម្បី​ដោះស្រាយ​ការ​ប៉ះទង្គិច​ដ៏ធ្ងន់ធ្ងរ​ដែល​កើតចេញ​ពីការ​វិនិយោគ​នេះ»។​

ក្រុមហ៊ុន​វៀតណាម ​Hoang ​Anh ​Gia ​Lai ​បាន​ចាប់ផ្តើម​ប្រតិបត្តិការ​ឈូស​ឆាយ ​លើដី​សម្បទាន​៤​ម៉ឺន​៧​ពាន់​ហិចតា​ក្នុងខេត្ត​រតនគីរី​ ក្រោយពី​ទទួល​បាន​អាជ្ញា ប័ណ្ណ​ពី​រដ្ឋាភិបាល​ ​នៅឆ្នាំ​២០១០​មក​ ​ដែលក្រុម​អង្គការឃ្លាំមើល​អះអាង​ថា​ បានធ្វើ​ឲ្យ​ប៉ះពាល់​ផ្ទាល់​ និង​មិនផ្ទាល់ដល់​ពលរដ្ឋយ៉ាងតិច​២​ពាន់​គ្រួសារ។​

ក្រុមហ៊ុន​វៀតណាម​ Hoang​ Anh ​Gia Lai ​ពុំទាន់​ឆ្លើយតប​នឹង​សំណួររបស់​វីអូអេ​ ទេ​ នៅ​ពេល​ព្យាយាម​សុំ​អត្ថាធិប្បាយ​តាម​រយៈ​សារ​អេឡិច​ត្រូនិច​ អ៊ីម៉ែល​តាំងពី ដើម​សប្តាហ៍​នេះ។​

អ្នកស្រី​ម៉េគេន​ ម៉ាក់គីនេស​ (Megan ​MacInnes)​ នៃ​អង្គការ​ឃ្លាំមើល​បរិស្ថានក្នុង​ ពិភព​លោក ​ឈ្មោះ​ Global ​Witness ​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ឡុង ​ប្រទេស​ អង់គ្លេស​ ជាអ្នក​រក​ឃើញ​ការ​ពាក់ព័ន្ធ​របស់​ស្ថាប័ន ​IFC ​និង​ក្រុមហ៊ុន​វៀតណាម​ ដែល​បាន​រំលោភ​បំពាន​ដីធ្លី​ និងការ​កាប់​បំផ្លាញ​ព្រៃឈើ​និង​បំផ្លាញ​បរិស្ថានក្នុង​ ខេត្ត​រតនគីរី។​ លោកស្រី​បានថ្លែង​ប្រាប់​វីអូអេ​ខេមរភាសា​ថា ​លោកស្រី​រំពឹង​ថា​ ស្ថាប័ន ​CAO​ របស់​ IFC ​នឹង​ចាត់​វិធានការ​រឿងនេះ​ដោយ​យក​ចិត្តទុក​ដាក់​បំផុត​ ដោយ​សារ​ការ​វិនិយោគ​របស់​ខ្លួន​ជាមួយ​ក្រុមហ៊ុន​វៀតណាម​មិន​អាច​ធានា​បាន​ ថា​ គ្មាន​ការ​រំលោភ​ដីធ្លី​ និង​ការ​បំផ្លាញ​ដល់​បរិស្ថាន។​

«អ្វីដែល​យើង​សង្ឃឹមនោះ​គឺ​ថា ​CAO ​គឺការិយាល័យ​អង្កេត​និង​ប្រឹក្សា​ខាងផ្នែក​អនុលោម​តាម​បញ្ញត្តិនឹង​ទទួល​រ៉ាប់រង​ការស្រាវ​ជ្រាវ​វាយតម្លៃ​ស្ថាន​ការណ៍​នេះ​ហើយ​នាំទៅ​កាន់​ដំណើរការ​សម្រប​សម្រួល​រវាង​សហគមន៍​ដែល​ប៉ះទង្គិច​ក្នុង​ ខេត្ត​រតនគីរី​ និង​ក្រុម​ហ៊ុន​វៀតណាម​ហុង អាញ់ ​ជៀឡៃ ​(Hoang Anh ​Gia Lai) និង​ជាមួយ​នឹង​រដ្ឋាភិបាល​កម្ពុជា​ផង​ដែរ»។​

លោកស្រី​បាន​អះអាង​ថា​ នេះ​ជា​ឧទាហរណ៍​មួយ​ដែល​រដ្ឋាភិបាល​កម្ពុជា​ខកខាន​ ក្នុង​ការ​បំពេញ​កាតព្វកិច្ច​របស់ខ្លួន​ដើម្បី​ការពារ​ពលរដ្ឋ​របស់ខ្លួន​និង​ការពារ​ បរិស្ថានពី​ការ​ប៉ះទង្គិច​ចេញ​ពីការ​អភិវឌ្ឍ​របស់​ខ្លួន​នោះ។​

«ដូច្នេះ​យើង​សួរ​សំណួរ ថា​តើ​មានអ្វី​កើតឡើង​ចំពោះ​សហគមន៍​ដទៃ​ទៀត​ពាស ពេញ​ប្រទេស​កម្ពុជា​ដែល​បាត់ដី​ធ្លីព្រៃ​ពួក​គេ​ ដោយសារ​ដីសម្បទាន​សេដ្ឋកិច្ច​ ហើយ​មិន​អាច​មាន​យន្តការ​អន្តរជាតិ​ ដូចជា​ស្ថាប័ន​ IFC ​ដើម្បី​ជួយ​នោះ។​ យើង​ចង់ឲ្យ​រដ្ឋាភិបាល​កម្ពុជា​យកចិត្ត​ទុកដាក់​ខ្លាំង​ចំពោះ​រឿងនេះ ​ហើយ​នៅ​ទី​បំផុត​ពិតជា​ដោះស្រាយ​ផល​ប៉ះពាល់​អវិជ្ជមាន​ដែល​កើត​ចេញ​ពីគោល​នយោបាយ​របស់​រដ្ឋាភិបាល​ចំពោះ​បញ្ហា​ដីសម្បទា​នោះ»។​

ទោះជា​យ៉ាងណា​ក៏ដោយ​ លោក​ផៃ ស៊ីផាន​ អ្នក​នាំពាក្យ​របស់​រដ្ឋាភិបាល​បានច្រាន​ចោលការចោទ​ប្រកាន់​របស់​សហគមន៍​ និង​អង្គការ​នានា​អំពីការ​រំលោភ​លើ​ ជនជាតិ​ដើមភាគ​តិច​ ដោយ​លោក​អះអាង​ថា​ រដ្ឋាភិបាល​មាន​ការ​ត្រួតពិនិត្យ​ដោយ​ក្រសួង​ជំនាញ​ ដូចជា​ក្រសួង​បរិស្ថាន កសិកម្ម​ជាដើម​ អំពីផល​ប៉ះពាល់​នានា​មុន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​ឯកជន។​

«អាស្រ័យ​ហេតុដូច្នេះ​អ្វី​ដែល​គេនិយាយ​ថា ​ជាការ​រំលោភ​នោះ​ គ្រាន់តែ​ជាការ​និយាយ​ទេ។​ បើសិនជា​យើង​យក​ករណី​ហ្នឹង​មក​ពិភាក្សា​ មក​ដោះ​ស្រាយ​តាម​ តុលាការ​ នោះ​វា​ប្រសើរ​ជាង​ ដោយសារ​ថា​ វាមាន​តម្លាភាព​ទៅតាម​នីតិរដ្ឋ​ដែល យើង​អាច​និយាយ​បាន​គឺយើង​មិនធ្វើ​តាម​អារម្មណ៍​ តាម​គោល​នយោបាយ​ដទៃ​ ទៀត​ ក្រៅ​ពីគោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​ដែល​ទទួល​ខុសត្រូវ​ចំពោះ​ មុខ​ប្រជាជន​របស់​គេ»។​

ក៏ប៉ុន្តែ​លោក​សាល់ ហ្នើយ​ តំណាង​ជនជាតិ​ដើមភាគ​តិច​ បាន​ថ្លែង​ប្រាប់​វីអូអេ​ ពី​ខេត្ត​រតនគីរី​ថា​ ក្រុមហ៊ុនដែលមក​ធ្វើ​វិនិយោគ​ គេមិន​មក​ប្រឹក្សា​ជាមួយ​ពល រដ្ឋ​ទេ។​ គេយក​កម្លាំងប៉េអឹម​មក​ដាក់​ការពារ។ ​គេគំរាម​យកដី​ដោយ​ឲ្យ​តម្លៃ​តិចតួច​ដូចជា​មួយ​ហិចតា​តម្លៃ​៨០​ដុល្លារ​ ហើយ​កន្លែង​ខ្លះ​បាន​តែ​២៥​ដុល្លារ។​ លោក​បាន​បន្ថែម​ថា​ ការ​គំរាម​ដទៃ​ទៀត​នោះ​គឺថា​ ទោះជា​មិន​យក​លុយ​ ក៏​គេ​នឹង​យកដី​ដដែល។ ​លោក​ថា​ អាជ្ញាធរ​ដែនដី ​នៅ​ពេល​ជនជាតិ​ដើម​ភាគ​តិចទៅ​ពឹងពាក់​នោះ​ ក្រុម​អាជ្ញាធរ​ខ្លាច​មិន​ហ៊ាន​ដោះស្រាយ​ឲ្យ​ ដោយ​សារថា​ ជាដី​សម្បទាន​ ដែល​រដ្ឋាភិបាល​ប្រគល់​ឲ្យ​ក្រុមហ៊ុន។​ លោក​សង្ឃឹម​ថា​ ស្ថាប័ន​ IFC ​នៅ​ស.រ.អា.​ នឹង​ដោះស្រាយ​ជូន​ជនជាតិ​ដើម​ភាគ​តិច​ចំពោះ​ដីធ្លី​ដែល​ត្រូវ​រំលោភ​បំពាន​នោះ។​

«សហគមន៍​ចង់​បាន​ថា​ ទីណា​ដែល​ប៉ះពាល់​ដល់​ដី​ចម្ការវិល​ជុំហ្នឹង​ ដី​ក្នុង​ភូមិ​ ចាស់​ហ្នឹង​ ក្រុមហ៊ុន​ត្រូវ​កាត់​ចេញ​ ហើយ​ប្រគល់​ឲ្យ​សហគមន៍​វិញ។​ ចំណែក​ដី​បម្រុង​ទុក​របស់​សហគមន៍​ហ្នឹង​ដែរ​ សហគមន៍​ហ្នឹង​ក៏​ត្រូវ​ការ​ឲ្យ​គេ​កាត់​មក​ឲ្យ​ សហគមន៍​វិញ​ដែរ»។​

បន្ថែម​លើនេះ​ លោក​ស្តីបន្ទោស​រដ្ឋាភិបាល​ដែល​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​ ប៉ះពាល់​ដល់​ជន​ជាតិ​ដើម​ភាគតិច​ដែល​គ្មាន​អ្វីជា​ការ​ពឹងពាក់​ ដូច​ជា​អនុផល​ ព្រៃឈើ​កន្លែង​ព្រៃ​គោរព​សាសនា​ វប្បធម៌​ តាម​ទំនៀម​ទម្លាប់​ និង​កន្លែង​សម្រាប់​ តម្កល់​មនុស្ស​ស្លាប់​ជាដើម។​

«រាជ​រដ្ឋាភិបាល​ថា​ ឲ្យ​ដីសម្បទាន​គឺ​ដី​រេចរិល ​តែមក​ដល់​ការ​ធ្វើ​វិនិយោគ​មែន​ ទែន ​ព្រៃ​ស្រោង ​ព្រៃក្រាស់​អី​ ព្រៃ​ឡង់អី​ ឈូស​ទាំងអស់ ​ភ្នំអី​គឺ​ឈូស​រលីងៗ​ ត្រងោលៗ​ អត់មាន​អីនៅ​សល់​ទេ។​ អញ្ចឹង​ប្រជា​ពលរដ្ឋ​កំពុង​ភ័យ​ខ្លាច»។​

លោក​ថ្លែង​ទៀត​ថា ​បឹងបួរ​ព្រែក​ត្រូវ​ឈូស​លុប​ ហើយ​ប្រជា​ពលរដ្ឋ​កំពុង​ជួប​ ប្រទះ​នឹង​ភាព​វេទនា​យ៉ាង​ខ្លាំង​ ដោយសារ​សហគមន៍​ក្រីក្រ​ គ្មានការ​ចេះ​ដឹង​ គ្មាន​ទីផ្សារ​ទៀត​ផង។​
អង្គការ​សង្គម​ស៊ីវិល​ជាតិ​ និង​អន្តរជាតិ​មួយ​ចំនួន​ដូចជា​អង្គការ ​Inclusive Development​ International ​(IDI),​ អង្គការ​សមធម៌​កម្ពុជា​ (ED) ​អង្គការ​ស៊ីយ៉ា (CIYA) ​សមាគម​ ហា ​(HA) ​និង​អង្គការ​អៃរ៉ាម ​(IRAM) ​គឺ​ជាអ្នក​ដែល​បាន​ជួយ​ ដល់​សហគមន៍​ក្នុង​ការ​ដាក់​ពាក្យ​ប្តឹង​ ​ដោះស្រាយ​ជាមួយ​ក្រុម​ហ៊ុន​ និង​ស្ថាប័ន​ IFC​ របស់​ធនាគារ​ពិភព​លោក​ ដែលមាន​រយៈ​ពេល​១៥​ថ្ងៃ​ក្នុង​ការ​ត្រួត​ពិនិត្យ​ពាក្យ​បណ្តឹង​របស់​ជនជាតិ​ដើម​ភាគ​តិច​នោះ៕​
Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
អ.ស.ប.​ប្រារព្ធ​ខួប​ជនរង​គ្រោះ​នៃ​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​ទីក្រុង ​Srebrenicai
X
02 កក្កដា 2015
នៅ​ថ្ងៃពុធ​នេះ អ.ស.ប. ប្រារព្ធ​ខួប​អនុស្សាវរីយ៍​ជន​រងគ្រោះ​នៃ​អំពើ​ប្រល័យ​ពូជសាសន៍ នៅ​ទីក្រុង Srebrenica អំឡុង​សង្គ្រាម​ស៊ែប កាលពី​ឆ្នាំ១៩៩៥ ដែល​មាន​ការ​សម្លាប់​មនុស្ស​ច្រើន​បំផុត​នៅ​អឺរ៉ុប​តាំងពី​សង្គ្រាម​លោក​លើក​ទី២​មក។ លោក Mike Richman នៃ VOA រាយការណ៍​ពី​ទីក្រុង​វ៉ាស៊ីនតោន ហើយ​លោក ពិន ស៊ី សុវណ្ណ ជូន​សេចក្តី​ប្រែសម្រួល៕
Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
អ្នកគាំទ្រ​និង​សកម្មជន​សិទ្ធិ​មនុស្ស​ផ្តុំគ្នា និងរាំនៅ​មុខ​រដ្ឋសភា​ជាតិ ជា​ការប្រឆាំង​នឹង​ការអនុម័ត​ច្បាប់​អង្គការi
X
30 មិថុនា 2015
បើ​ទោះជា​មាន​ការរារាំង​ពី​ក្រុម​អាជ្ញាធរ​ក្រុង​ភ្នំពេញ អ្នកគាំទ្រ​និង​សកម្មជន​សិទ្ធិ​មនុស្ស បាន​ព្យាយាម​មក​ប្រមូលផ្តុំ​គ្នា​នៅ​មុខ​រដ្ឋសភា​ជាតិ កាលពី​ព្រឹក​ថ្ងៃអង្គារ​នេះ។ ពួកគេ​នាំគ្នា​ហ៊ោកញ្ជៀវ​និង​រាំ​ដើម្បី​ប្រឆាំង​នឹង​ការអនុម័ត​ច្បាប់​ស្តីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដ៏ចម្រូង​ចម្រាស។ នូវ ពៅលក្ខិណា​នៃ VOA បាន​ចុះ​ទៅ​ផ្តិត​យក​រូបភាព​និង​វីដេអូ​នៃ​ការហែរ​ក្បួន​នេះ៕

អង់គ្លេស​ជាមួយ​ម៉ានី​និង​ម៉ូរី

No records found for this widget:5692

Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
បរិវេណ​នៃ​អតីត​អគារ​ភ្លោះ​នៅ​បុរី​ញូយ៉ក ចាប់ផ្តើម​មាន​សកម្មភាព​ឡើង​វិញi
X
29 មិថុនា 2015
ពី​រដ្ឋ New Jersey ទៅ​សង្កាត់ Long Island នៃ​ទីក្រុង​ញូយ៉ក ពី​តំបន់ ជាយ​ក្រុង​ខាងជើង​ទៅ​ដល់​មហា​សមុទ្រAtlantic ដោយ​មាន​បុរី​ញូយ៉កទាំងមូល​នៅ​ចន្លោះ​ទីនោះ។ ទស្សនីយភាព​នេះ ចាប់ផ្តើម​មាន​សម្រាប់​សាធារណជន​ទស្សនា​កាលពី​ថ្ងៃសុក្រ ទី២៩ខែ ឧសភា កន្លង​ទៅ​នេះ នៅ​ពេល​ដែល​មាន​ការបើក​​​កន្លែង​មើល​ទស្សនីយភាព​នៃ​អគារ One World Trade Center នៅ​បុរី​ញូយ៉ក នៅ​ជាន់​លើ​បំផុត​នៃ​អគារ​ដែល​ជំនួស​អគារ​ភ្លោះ​ដែល​ត្រូវបាន​បំផ្លាញ​នៅក្នុង​ការវាយ​ប្រហារ​ភេរវកម្ម​កាលពី​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។ លោក Bernard Shusman នៃ VOA រាយការណ៍​អំពី​រឿង​នេះ ហើយ លោក ឈឹម សុមេធ ជូនសេចក្តី​ប្រែសម្រួល៕