ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស អ.ស.ប. ​ថ្កោល​ទោស​កូរ៉េ​ខាង​ជើង​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស

​មេដឹកនាំ​កូរ៉េ​ខាង​ជើង​ Kim Jong Un (កណ្តាល) ធ្វើ​ទស្សនកិច្ច​ការដ្ឋាន​សាង​សង់​វិថី​ Mirae Scientists Street នៅ​ទីក្រុង​ព្យុងយ៉ាង​ (រូបថត​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាង​ជើង​ ផ្សាយ​កាលពី​ថ្ងៃទី​១៥ ខែ​កុម្ភៈ​ ឆ្នាំ​២០១៥)។

វីអូអេ​ផ្នែក​ផ្សាយ​ជា​ភាសា​កូរ៉េ​ បាន​រាយការណ៍​ថា ​កាល​ពី​ថ្ងៃ​សុក្រ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​ អ.ស.ប. ​បាន​អនុម័ត​សេចក្តី​សម្រេច​ចិត្ត​មួយ​ថ្កោល​ទោស​អាជ្ញាធរ​កូរ៉េ​ខាង​ជើង​អំពី​ការ​រំលោភ​លើ​សិទ្ធិ​មនុស្ស។​

សេចក្តី​សម្រេច​នេះ​ដែលត្រូវ​បាន​ឧបត្ថម្ភ​ផ្ចុង​ផ្តើម​ដោយ​សហភាព​អឺរ៉ុប​និង​ប្រទេស​ជប៉ុន​ បាន​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ​ឲ្យ​ដាក់​ការ​ទទួល​ខុស​ត្រូវ​លើ​ពួក​មេដឹកនាំ​កូរ៉េ​ខាង​ជើង​ចំពោះ​ការ​រំលោភ​លើ​សិទ្ធិ​មនុស្ស​របស់​ពួក​គេ។ សេចក្តី​សម្រេច​ចិត្ត​នេះ​ក៏​បាន​ស្វាគមន៍​ផងដែរ​ដល់​សេចក្តី​សម្រេច​ចិត្ត​មួយអនុម័ត​ដោយ​មហា​សន្និបាត​ អ.ស.ប.​ កាល​ពី​ខែ​ធ្នូ​ឆ្នាំ​មុន។ សេចក្តី​សម្រេច​ចិត្ត​នេះ​បាន​អំពាវនាវ​ដល់​ក្រុម​ប្រឹក្សា​សន្តិសុខ ​អ.ស.ប. ឲ្យ​ពិចារណា​បញ្ជូន​បញ្ហា​ស្ថានភាព​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កូរ៉េ​ខាងជើង​ទៅ​កាន់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ផងដែរ។ ​

កូរ៉េ​ខាង​ជើង​ច្រាន​ចោល​សេចក្តី​សម្រេច​ចិត្ត​នេះ៕

XS
SM
MD
LG