ខ្មែរ​ក្រហម

    ការវិល​ត្រឡប់​ពី​ប្រទេស​បារាំង៖ ប្រវត្តិ​របស់​អ្នកស្រី នៅ សារីម រឿងរ៉ាវ​នៃ​ការផ្សះផ្សារ និង​ការបាត់បង់

    ប្រវត្តិ​ផ្ទាល់​មាត់​របស់​អ្នកស្រី នៅ សារីម ចំនួន​ដប់​ភាគ ដែល​អ្នកស្រី​បាន​និយាយ​រៀបរាប់​អំពី​ជីវិត ការបាត់បង់ និង​ការផ្សះផ្សារ នៅ​ក្នុង​របប​ខ្មែរ​ក្រហម។

    អ្នកស្រី នៅ សារីម និយាយ​លា​ស្វាមី​របស់​អ្នកស្រី គឺ​លោក នួន សារី និង​កូនស្រី​របស់​អ្នកស្រី​អាយុ​បី​ឆ្នាំ​ឈ្មោះ នួន សារី សាកូរ៉ា នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ពោធិ៍ចិនតុង​ (សព្វថ្ងៃ​ជា​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ)។ អ្នកស្រី នៅ សារីម និយាយ​លា​ស្វាមី​របស់​អ្នកស្រី គឺ​លោក នួន សារី និង​កូនស្រី​របស់​អ្នកស្រី​អាយុ​បី​ឆ្នាំ​ឈ្មោះ នួន សារី សាកូរ៉ា នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ពោធិ៍ចិនតុង​ (សព្វថ្ងៃ​ជា​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ)។
    x
    អ្នកស្រី នៅ សារីម និយាយ​លា​ស្វាមី​របស់​អ្នកស្រី គឺ​លោក នួន សារី និង​កូនស្រី​របស់​អ្នកស្រី​អាយុ​បី​ឆ្នាំ​ឈ្មោះ នួន សារី សាកូរ៉ា នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ពោធិ៍ចិនតុង​ (សព្វថ្ងៃ​ជា​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ)។
    អ្នកស្រី នៅ សារីម និយាយ​លា​ស្វាមី​របស់​អ្នកស្រី គឺ​លោក នួន សារី និង​កូនស្រី​របស់​អ្នកស្រី​អាយុ​បី​ឆ្នាំ​ឈ្មោះ នួន សារី សាកូរ៉ា នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ពោធិ៍ចិនតុង​ (សព្វថ្ងៃ​ជា​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ)។
    Brian Calvertប៉ូច រាសី
    កំណត់​និពន្ធ៖ អ្នកស្រី​នៅ​ សារីម​ អតីត​គ្រូបង្រៀន​ដែល​បាន​មក​សិក្សា​បន្ថែម​នៅ​ប្រទេស​បារាំង​បាន​សម្រេច​វិល​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​ក្នុង​សម័យ​ដែល​ខ្មែរ​ក្រហម​គ្រប់​គ្រង។ អ្នកស្រី​បាន​សម្រេច​វិល​ទៅ​ប្រទេស​វិញ​នៅ​ឆ្នាំ​១៩៧៦​ដើម្បី​ទៅ​ស្វែង​រក​កូនស្រី​ពីរ​នាក់​និង​ស្វាមី​ប៉ុន្តែ​ដំណើរ​វិល​ត្រឡប់​វិញ​របស់​គាត់​បាន​នៅ​ទើ​ត្រឹម​តែ​កន្លែង​ឃុំ​ឃាំង​របស់​ខ្មែរ​ក្រហម​នៅ​បឹងត្របែក​ដែល​គេរៀបចំ​ឡើង​ដើម្បី​ដាក់​បញ្ញាវ័ន្ត​ដែល​វិលប្រឡប់​ពី​បរទេស។​

    បន្ទាប់​ពី​អស់​សង្ឃឹម​ក្នុង​ការ​ស្វែង​រក​សមាជិក​ក្រុម​គ្រួសារ​ អ្នក​ស្រី​បាន​សម្រេច​វិលចាក​ចេញ​ពី​កម្ពុជា​វិញ​ហើយ​ត្រូវ​បាន​អង្គការ​មនុស្ស​ធម៌​មួយ​ធានា​មក​នៅ​សហរដ្ឋ​អាមេរិក​ ជាទី​ដែល​អ្នក​ស្រី​បាន​ចូលរួម​ការងារ​សហគមន៍​ជាច្រើន​ដើម្បី​ជួយ​ដល់​ជន​ភៀស​ខ្លួន​ខ្មែរ​ដែល​បាន​មក​នៅ ទឹក​ដី​សហរដ្ឋ​អាមេរិក។ អ្នក​ស្រី ​ក៏ ​ធ្លាប់​បម្រើ​ការជា​បុគ្គលិក​ផ្នែកការផ្សាយ​នៃ​វីអូអេ​ផ្នែក​ខេមរភាសា​មុន​នឹង​ចូលនិវត្តន៍​ក្នុង​ឆ្នាំ​២០១១។ ខាងក្រោម​នេះ​ជា​ប្រវត្តិ​និទាន​ផ្ទាល់​មាត់​ពី​ដំណើរ​ផ្សងព្រេង​របស់​អ្នក​ស្រី​នៅ​ សារឹម​ដែល​បាន​ពិភាក្សា​ជាមួយ​នឹង​លោក​ប៉ូច រាសី។


    អ្នកស្រី នៅ សារីម បាន​កើត​នៅ​ថ្ងៃ​ទី១៨​ខែមិនា ឆ្នាំ​១៩៤០ នៅ​ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល ក្នុង​គ្រួសារ​មួយ​ដែល​មាន​កូន​៧​នាក់។ ឪពុក​របស់​អ្នកស្រី​មាន​មុខ​របរ​ជា​ម្ចាស់​ទូក​ប៉ុកចាយ ដែល​ដឹក​ស្រូវ អង្ករ នៅ​ក្នុង​តំបន់​ឥណ្ឌូចិន។

    ក្រោយពី​បញ្ចប់​ការសិក្សា​នៅ​មហាវិទ្យាល័យ​ព្រះបាទ​នរោត្តម និង​នៅ​វិទ្យាល័យ​ស៊ីសុវត្ថិ​ អ្នកស្រី បាន​ទទួល​ការបណ្តុះ​បណ្តាល​ជា​គ្រូបង្រៀន​ភាសា​បារាំង។ អ្នកស្រី​បាន​បង្រៀន​ភាសា​បារាំង​នៅ​ស៊ីសុផុន​ (បច្ចុប្បន្ន ជា​ក្រុង​សិរីសោភ័ណ) ពី​ឆ្នាំ​១៩៦៤ ដល់ ១៩៦៦។ អ្នកស្រី​បាន​ត្រឡប់​ទៅ​ទីក្រុង​ភ្នំពេញ​វិញ​នៅ​ឆ្នាំ​១៩៦៦។

    អ្នកស្រី​បាន​រៀបអាពាហ៍ពិពាហ៍​នៅ​ខែកក្កដា​ឆ្នាំ​១៩៧០ ជាមួយ​លោក​ នួន សារី ដែល​ធ្វើការ​នៅ​ធនាគារ​អភិវឌ្ឍន៍​ភ្នំពេញ។ ស្វាមី​របស់​អ្នកស្រី​បាន​សិក្សា​ផ្នែក​សេដ្ឋកិច្ច និង​ច្បាប់​នៅ​មហាវិទ្យាល័យ​ច្បាប់។ កូនស្រី​ទី១​របស់​អ្នកស្រី​មាន​ឈ្មោះ​ថា នួន សារី សាកូរ៉ា ឈ្មោះ​ហៅ​ក្រៅ​ថា អាតាត បាន​កើត​នៅ​ថ្ងៃ​ទី១៨ ខែមេសា ឆ្នាំ​១៩៧១។ កូនស្រី​ទី២ ឈ្មោះ​ នួន សារី រុមមុន្នី​ ឬ​ហៅ​ក្រៅ​ថា ស្រីតូច​បាន​កើត​នៅ​ថ្ងៃ​ទី២៤ ខែ​កក្កដា ឆ្នាំ​១៩៧៤។

    នៅ​ខែ​កញ្ញា ឆ្នាំ​១៩៧៤ អ្នកស្រី​បាន​ទទួល​អាហារូបករណ៍ ពី​រដ្ឋាភិបាល​បារាំង​ទៅ​សិក្សា​នៅ​ទីក្រុង​ Besancon រយៈ​ពេល​៩​ខែ។ ក្រោយពី​ទៅ​ដល់​ទីក្រុង​នោះ​បាន​៨ខែ ខ្មែរ​ក្រហម​បាន​ចូល​កាន់កាប់​ប្រទេស​កម្ពុជា ហើយ​បាន​ចាប់ផ្តើម​របប​ឆ្នាំ​ទី​សូន្យ។ ដល់​ខែ​មករា​ឆ្នាំ​១៩៧៦ អ្នកស្រី​បាន​វិល​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ។ ក្នុង​របប​ខ្មែរ​ក្រហម​នេះ  អ្នកស្រី​បាន​បាត់បង់​ឪពុក​ម្តាយ ប្អូន​ស្រី​ម្នាក់ ស្វាមី​កូនស្រី​ទាំង​ពីរ និង​ប្អូន​ប្រុស​ម្នាក់។ (ចំណែក​ឯ​បង​ប្អូន​របស់​អ្នកស្រី​ដែល​រស់រាន​មាន​ជីវិត សព្វថ្ងៃ​កំពុង​រស់​នៅ​សហរដ្ឋ​អាមេរិក និង​កាណាដា)។

    អ្នកស្រី នៅ សារីម និយាយ​លា​មិត្តភ័ក្តិ​នៅ​អាកាស​យានដ្ឋាន​ពោធិ៍ចិនតុង​ (សព្វថ្ងៃ​ជា​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ)។អ្នកស្រី នៅ សារីម និយាយ​លា​មិត្តភ័ក្តិ​នៅ​អាកាស​យានដ្ឋាន​ពោធិ៍ចិនតុង​ (សព្វថ្ងៃ​ជា​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ)។
    x
    អ្នកស្រី នៅ សារីម និយាយ​លា​មិត្តភ័ក្តិ​នៅ​អាកាស​យានដ្ឋាន​ពោធិ៍ចិនតុង​ (សព្វថ្ងៃ​ជា​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ)។
    អ្នកស្រី នៅ សារីម និយាយ​លា​មិត្តភ័ក្តិ​នៅ​អាកាស​យានដ្ឋាន​ពោធិ៍ចិនតុង​ (សព្វថ្ងៃ​ជា​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ)។
    នៅ​ថ្ងៃ​ទី១៦ ខែ​មិថុនា ឆ្នាំ​១៩៧៩ អ្នកស្រី​នៅ សារីម បាន​មក​ដល់​ទីក្រុង សាន់ ហ្វ្រាន់ស៊ីសស្កូ (San Francisco) សហរដ្ឋ​អាមេរិក ដោយ​អ្នកស្រី​បាន​ផ្លាស់ប្តូរ​ពី​ទីក្រុង​មួយ​ទៅ​ទីក្រុង​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា (California) ជាមួយ​ប្អូន​ប្រុស​របស់​អ្នកស្រី​ ដែល​បាន​មក​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ​១៩៧៤ ដោយសារ​បាន​ទទួល​អាហារូបករណ៍​ក្នុង​នាម​ជា​កងនាវី​ខ្មែរ។  អ្នកស្រី​បាន​បំរើ​ការងារ​ជា​អ្នក​ផ្តល់​សេវា​សង្គម ជា​ម្ចាស់​ភោជនីយដ្ឋាន​ និង​ជា​អ្នកស្ម័គ្រ​ចិត្ត​ធ្វើការ​ផ្សាយ​ព័ត៌មាន និង​បង្កើត​កម្មវិធី​វិទ្យុ នៅ​ក្នុង​កម្មវិធី​វិទ្យុ​ដែល​ផ្សាយ​ជា​ភាសា​ខ្មែរ នៅ​ក្នុង​រដ្ឋ​មីនីសូតា ដែល​វិទ្យុ​នេះ​នៅតែ​ដំណើរការ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ។

    សព្វ​ថ្ងៃ​នេះ អ្នកស្រី នៅ សារីម រស់​នៅ​ក្នុង​សង្កាត់ Silver Spring រដ្ឋ Maryland ជាមួយ​ស្វាមី​ទី​ពីរ​របស់​អ្នកស្រី គឺ​លោក​ឃូ  គីមទុយ  ដែល​ជា​អតីត​វិស្វករ​អគ្គិសនី​ចូល​និវត្តន៍។ លោក គីមទុយ​ផ្ទាល់ ក៏​បាន​បាត់បង់​ភរិយា​ទីមួយ​ និងកូនៗ​ នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ផងដែរ។ អ្នកស្រី​សារីម និង​លោក​គីមទុយ មាន​កូនស្រី​ម្នាក់​ដែល​រស់​នៅ​ក្នុង​រដ្ឋ Maryland ដែរ។



    ការវិល​ត្រឡប់​ពី​ប្រទេស​បារាំង​នៅ​ឆ្នាំ​១៩៧៦៖ ជា​ការសម្រេច​ចិត្ត​មួយ
    នៅ​ពេល​ដំបូង​ដែល​ខ្ញុំ​បាន​ឮ​ថា ខ្មែរក្រហម​បាន​ជម្លៀស​ពលរដ្ឋ​ចេញ​ពី​ទីក្រុង​ភ្នំពេញ ខ្ញុំ​បាន​កើតទុក្ខ​យ៉ាង​ខ្លាំង ហើយ​ស្រក់​ទឹកភ្នែក​លើ​ចាន​បាយ។ ខ្ញុំ​ឮ​សំឡេង​កូន​ស្រី​ខ្ញុំ ហៅ​ខ្ញុំ។ ខ្ញុំ​បន់​ឲ្យ​រថយន្ត​បុក​ខ្ញុំ​ទៅ ដើម្បី​ឲ្យ​ខ្ញុំ​អាច​បំភ្លេច ជីវិត​របស់​ខ្ញុំ​បាន។ ខ្ញុំ​បាន​ស្រម៉ៃ​ថា ខ្ញុំ​បាន​វិល​ត្រឡប់​ទៅ​ពេល​ដែល​ខ្ញុំ​រៀន​នៅ​វិទ្យាល័យ។  ថ្ងៃ​មួយ ពេលខ្ញុំ​មើល​រូបថត​ក្រុម​គ្រួសារ​ខ្ញុំ ខ្ញុំ​ឃើញ​កូនស្រី​ខ្ញុំ​អាយុ​បី​ឆ្នាំ ដែល​ជា​កូន​ពៅ​គេ​ចេញ​ពី​រូបថត មក​ឱប​ខ្ញុំ។

    ខ្ញុំ​បាន​ណាត់​ជួប​គ្រូពេទ្យ​ផ្នែក​ចិត្តសាស្រ្ត​ជា​ច្រើន​លើក ហើយ​ខ្ញុំ​បាន​ដឹង​ថា  ខ្ញុំ​ត្រូវ​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ កាន់តែ​ឆាប់​កាន់តែ​ល្អ។ ​ខ្ញុំ​បាន​ដាក់​ពាក្យ​សុំ​ទៅ​រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា​ដែល​ហៅ​កាត់​ថា FUNK នៅ​ទីក្រុង​ប៉ារីស ដើម្បី​វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ។

    ខ្ញុំ​បាន​ដឹង​អំពី​ការជម្លៀស​ពលរដ្ឋ​ចេញ​ពី​ទីក្រុង​ភ្នំពេញ ហើយ​ខ្មែរ​ក្រហម​បាន​វាយ​ប្រហារ​ទៅ​លើ​នាវា​ជំនួញ​អាមេរិក Mayaguez និង​ពាក្យ​ចចាម​អារ៉ាម​អំពី​ការសម្លាប់។ ហើយ​ខ្ញុំ​ក៏​បាន​ដឹង​អំពី​ការភូត​កុហក​របស់​ខ្មែរ​ក្រហម​ដែល​ថា អាមេរិក​មាន​គម្រោង​ទម្លាក់​គ្រាប់បែក​ទៅ​លើ​កម្ពុជា។

    អ្នកស្រី នៅ សារីម (រូប​ទី​ពីរ​រាប់​ពី​ឆ្វេង) បាន​កើត​នៅ​ថ្ងៃ​ទី១៨​ខែមិនា ឆ្នាំ​១៩៤០ នៅ​ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល ក្នុង​គ្រួសារ​មួយ​ដែល​មាន​កូន​៧​នាក់។អ្នកស្រី នៅ សារីម (រូប​ទី​ពីរ​រាប់​ពី​ឆ្វេង) បាន​កើត​នៅ​ថ្ងៃ​ទី១៨​ខែមិនា ឆ្នាំ​១៩៤០ នៅ​ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល ក្នុង​គ្រួសារ​មួយ​ដែល​មាន​កូន​៧​នាក់។
    x
    អ្នកស្រី នៅ សារីម (រូប​ទី​ពីរ​រាប់​ពី​ឆ្វេង) បាន​កើត​នៅ​ថ្ងៃ​ទី១៨​ខែមិនា ឆ្នាំ​១៩៤០ នៅ​ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល ក្នុង​គ្រួសារ​មួយ​ដែល​មាន​កូន​៧​នាក់។
    អ្នកស្រី នៅ សារីម (រូប​ទី​ពីរ​រាប់​ពី​ឆ្វេង) បាន​កើត​នៅ​ថ្ងៃ​ទី១៨​ខែមិនា ឆ្នាំ​១៩៤០ នៅ​ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល ក្នុង​គ្រួសារ​មួយ​ដែល​មាន​កូន​៧​នាក់។
    ក៏ប៉ុន្តែ ខ្ញុំ​មើល​ឃើញ​ថា​ជីវិត​របស់​ខ្ញុំ​រស់​នៅ​ប្រទេស​បារាំង គឺ​មិន​សម​ទេ ដែល​ខ្ញុំ​មិន​អាច​ជួយ​អ្វី​បាន​ដល់​កូនៗ​របស់​ខ្ញុំ។ ដូច្នេះ ខ្ញុំ​បាន​ចំណាយ​លុយ​ដែល​ខ្ញុំ​បាន​សន្សំ​ជិត​ទាំង​អស់ ទិញ​របស់​របរ​ដែល​ចាំបាច់​យក​តាម​ខ្លួន​ទៅ​កម្ពុជា។ ខ្ញុំ​បាន​ទិញ​ថ្នាំពេទ្យ​ វិតាមីន កាំបិតកៃ ថ្ម​ដែកកេះ​រាប់​ពាន់​គ្រាប់ ផ្លែ​សន្ទូច និង​ក្រណាត់​ខ្មៅ​សម្រាប់​កាត់​ជា​ឯកសណ្ឋាន​ខ្មែរ​ក្រហម។

    ការវិល​ត្រឡប់​ពី​ប្រទេស​បារាំង​នៅ​ឆ្នាំ​១៩៧៦៖ ជា​សុបិន្ត​ដ៏​អាក្រក់​មួយ

    ខ្ញុំ​បាន​វិល​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​នៅ​ឆ្នាំ​១៩៧៦ ពីព្រោះ​ខ្ញុំ​មិន​ចង់​នៅ​បែក​ចេញ​ពី​គ្រួសារ​របស់​ខ្ញុំ​ទេ។ មុន​ពេល​កូន​ខ្ញុំ​កើត​នៅ​ខែកក្កដា ឆ្នាំ​១៩៧៤​នៅ​ក្នុង​សុបិន្ត​ដ៏​អាក្រក់​ពេល​ទៀប​ភ្លឺ ខ្ញុំ​យល់​សប្តិ​ឃើញ​ថា ខ្ញុំ​បាន​រត់​តែ​ម្នាក់​ឯង​ជិត​សាលារៀន​របស់​ខ្ញុំ​ក្បែរ​វិមាន​ឯករាជ្យ ហើយ​ឃើញ​ ពួក​វៀតកុង បាន​ជម្លៀស​ពលរដ្ឋ​ពី​ទីក្រុង​ភ្នំពេញ។ ផ្ទះ​របស់​ខ្ញុំ ឃើញ​បើក​ទ្វារ​ចំហរ​ទទេរ។ ផ្ទះ​ម្តាយ​ក្មេក​របស់​ខ្ញុំ​នៅ​ជិត​ផ្សារ​ថ្មី ក៏​បើក​ទ្វារ​ចំហរ​ទទេរ​ដែរ។

    នៅ​ក្នុង​សុបិន្ត​របស់​ខ្ញុំ ខ្ញុំ​បាន​នៅ​ក្នុង​នាវា​ស​ដ៏​ធំ​មួយ ដែល​ចេញ​ពី​ផ្ទៃ​ទឹក​នៃ​ប្រទេស​កម្ពុជា ហើយ​ដឹក​ខ្ញុំ​តែ​ម្នាក់​ឯង​ទៅ ជាមួយ​នឹង​គ្រួសារ​របស់​ជីដូន​មួយ​ខ្ញុំ។ ជីដូន​មួយ​ខ្ញុំ​នៅ​លើ​នាវា​នោះ​ជាមួយ​ប្តី​របស់​គាត់ និង​កូន​គាត់​បួន​នាក់។ ខ្ញុំ​បាន​យំ​យ៉ាង​ខ្លាំង រហូត​ទាល់​តែ​ប្តី​របស់​ខ្ញុំ​បាន​ដាស់​ខ្ញុំ​ឲ្យ​ភ្ញាក់​ពី​ការយល់សប្តិ​នោះ។ 

    នៅ​ពេល​នោះ ប្តី​របស់​ជីដូន​មួយ​ខ្ញុំ ធ្វើការ​នៅ​ការិយាល័យ​ធ្វើ​ដំណើរ​អន្តរជាតិ​នៅ​ទីក្រុង​ហ្សឺណេវ។ ការ​យល់​សប្តិ​នោះ គឺ​នៅ​មុន​ខែកក្កដា ឆ្នាំ​១៩៧៤ ដែល​ជា​ខែ​ឆ្នាំ​កំណើត​របស់​កូន​ស្រី​ទី២​របស់​ខ្ញុំ។ ខ្ញុំ​មិន​បាន​ប្រាប់​ប្តី​ខ្ញុំ​អំពី​ការយល់​សប្តិ​នោះ​ទេ ពីព្រោះ​វា​អាក្រក់​ពេក។ ហើយ​មិន​យូរ​ប៉ុន្មាន បន្ទាប់​ពី​នោះ ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​បារាំង។


    ​នៅ​ប្រទេស​បារាំង ខ្ញុំ​បាន​ជួប​ជីដូន​មួយ​របស់​ខ្ញុំ និង​ប្តី​របស់​គាត់ ដែល​បាន​មក​លេង​ខ្ញុំ​នៅ​ទីក្រុង Besancon ដែល​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​បារាំង ហើយ​ពេល​នោះ ខ្ញុំ​ចាប់ផ្តើម​សសេរ​សំបុត្រ​ទៅ​ប្តី​របស់​ខ្ញុំ សុំ​ឲ្យ​គាត់​ត្រៀម​រៀបចំ​ខ្លួន​មក​ប្រទេស​បារាំង។ ខ្ញុំ​សុំ​ឲ្យ​គាត់​មក ពីព្រោះ​ខ្ញុំ​មិន​ចង់​ឲ្យ​ការយល់​សប្តិ​របស់​ខ្ញុំ​ក្លាយ​ជា​ការ​ពិត។  ខ្ញុំ​ក៏​សសេរ​សំបុត្រ​ទៅ​ប្អូន​ថ្លៃ​ស្រី​របស់​ខ្ញុំ​ដែរ ប្រាប់​គាត់​ថា​ ឲ្យ​ប្តី​របស់​ខ្ញុំ​ខ្ចី​លុយ​ល្មម​អាច​នាំ​កូន​ទាំង​ពីរ​មក​នៅ​ជាមួយ​ខ្ញុំ។ ខ្ញុំ​ក៏​បាន​សសេរ​សំបុត្រ​ទៅ​ឪពុក​ក្មេក​របស់​ខ្ញុំដែរ រៀបរាប់​ប្រាប់​គាត់​អំពី​សុបិន្ត​អាក្រក់​របស់​ខ្ញុំ ហើយ​សន្យា​ថា​នឹង​សង​លុយ​គាត់​វិញ​គ្រប់​ចំនួន ដោយការ​ធ្វើការ ក្រោយ​ពេល​បញ្ចប់​អាហារូបករណ៍។

    នោះ​ជា​ពេល​អាក្រក់​មួយ អ្នក​ធ្វើការ​នៅ​ការិយាល័យ​ប្រៃសណីយ៍​ជា​ច្រើន​នៅ​បារាំង បាន​ធ្វើការ​កូដកម្មជា​ច្រើន។ ខ្ញុំ​កម្រ​បាន​ទទួល​សំបុត្រ​ពី​កម្ពុជា​ណាស់។ យើង​ត្រូវ​ទៅ​បើក​យក​សំបុត្រ​នៅ​ការិយាល័យ​ប្រៃសណីយ៍​នៅ​ចាប់​នឹង​ព្រំដែន​ប្រទេស​ស្វីស ដែល​យើង​បាន​ទៅ​រក​សំបុត្រ រាល់​ពីរ​សប្តាហ៍​ម្តង។

    រូបថត​អ្នកស្រី នៅ សារីម នៅ​ពេល​ដែល​អ្នកស្រី​រស់​នៅ​ក្នុង​ទីក្រុង Besançon ភាគ​ឦសាន​នៃ​ប្រទេស​បារាំង បរិភោគ​អាហារ​ពេល​ល្ងាច​ជាមួយ​មិត្តភ័ក្តិ។រូបថត​អ្នកស្រី នៅ សារីម នៅ​ពេល​ដែល​អ្នកស្រី​រស់​នៅ​ក្នុង​ទីក្រុង Besançon ភាគ​ឦសាន​នៃ​ប្រទេស​បារាំង បរិភោគ​អាហារ​ពេល​ល្ងាច​ជាមួយ​មិត្តភ័ក្តិ។
    x
    រូបថត​អ្នកស្រី នៅ សារីម នៅ​ពេល​ដែល​អ្នកស្រី​រស់​នៅ​ក្នុង​ទីក្រុង Besançon ភាគ​ឦសាន​នៃ​ប្រទេស​បារាំង បរិភោគ​អាហារ​ពេល​ល្ងាច​ជាមួយ​មិត្តភ័ក្តិ។
    រូបថត​អ្នកស្រី នៅ សារីម នៅ​ពេល​ដែល​អ្នកស្រី​រស់​នៅ​ក្នុង​ទីក្រុង Besançon ភាគ​ឦសាន​នៃ​ប្រទេស​បារាំង បរិភោគ​អាហារ​ពេល​ល្ងាច​ជាមួយ​មិត្តភ័ក្តិ។
    ​ទី​បញ្ចប់​ ខ្ញុំ​បាន​ទទួល​សំបុត្រ​ពី​ប្អូន​ថ្លៃ​ស្រី​របស់​ខ្ញុំ ដែល​ប្តី​គាត់​រក​លុយ​បាន​ច្រើន​ ដោយសារ​គាត់​ជា​អ្នក​រកស៊ី​ដឹក​ទំនិញ​តាម​កប៉ាល់​ទៅ​ភ្នំពេញ​ក្រោយពី​ផ្លូវ​គោក​ត្រូវ​កាត់​ផ្តាច់។ ជីដូន​មួយ​ខ្ញុំ ប្រាប់​ខ្ញុំ​ថា គាត់​បាន​យល់ព្រម​ឲ្យ​ប្តី​ខ្ញុំ​ខ្ចី​ប្រាក់ តែ​ប្តី​ខ្ញុំ​មិន​ទទួល​ទេ។

    នៅ​ពេល​ដែល​ខ្មែរ​ក្រហម​ផ្តួល​រំលំ​ភ្នំពេញ គ្រួសារ​ខ្ញុំ​នៅ​ទីក្រុង​ភ្នំពេញ​នៅ​ឡើយ។ ដើម្បី​វិល​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​បាន ខ្ញុំ​ត្រូវ​ផ្លាស់ប្តូរ​លិខិត​ឆ្លង​ដែន​ពី​សាធារណរដ្ឋ​ខ្មែរ ទៅ​ជា​រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា។ ខ្ញុំ​ត្រូវ​សរសេរ​សំបុត្រ​គាំទ្រ FUNK ដែល​នៅ​ពេល​នោះ មាន​ព្រះបាទ នរោត្តម សីហនុ ជា​អ្នកដឹកនាំ។ ខ្ញុំ​គ្មាន​ឆន្ទៈ​ក្នុង​ការសរសេរ​សំបុត្រ​ទាំង​នោះ​ទេ ដូច្នេះ ខ្ញុំ​បាន​សុំ​ឲ្យ​មនុស្ស​ម្នាក់​សរសេរ​សំបុត្រ​នោះ​ជំនួស​ខ្ញុំ ហើយ​ខ្ញុំ​គ្រាន់តែ​ចុះ​ហត្ថលេខា​ប៉ុណ្ណោះ។

    អ្នក​ទាំងឡាយ​ដែល​មាន​បំណង​វិល​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ ត្រូវ​នាំ​យក​សំបុត្រ​យន្តហោះ​ទៅ​ស្ថាន​បេសកកម្ម FUNK។ ការធ្វើ​ដំណើរ​ត្រូវ​បាន​រៀបចំ​ឡើង​ជា​ក្រុម ដោយ​ធ្វើ​ដំណើរ​តាម​ក្រុមហ៊ុន​អាកាសចរណ៍​ចិន Air China ដោយ​ស្នាក់​នៅ​មួយ​យប់​នៅ​អាកាសយាន​ដ្ឋាន​ក្នុង​ទីក្រុង​ប៉េកាំង។ អ្នក​ដែល​បាន​ផ្លាស់ប្តូរ​ចិត្ត អាច​ចេញ​ពី​ទីក្រុង​ប៉េកាំង ត្រឡប់​ទៅ​ប្រទេស​បារាំង​វិញ ឬ ពួកគេ​អាច​ដើរ​លេង​ក្នុង​ទីក្រុង​ប៉េកាំង​បាន​ដោយ​ចំណាយ​លុយ​៦០ហ្វ្រង់ស៍​ក្នុង​មួយ​ថ្ងៃ៕

    ប្រែសម្រួល​ដោយ លី ម៉ូរីវ៉ាន់



    ប្រវត្តិ​ផ្ទាល់​មាត់​របស់​អ្នកស្រី នៅ សារីម៖ បទសម្ភាសន៍​ទាំង​ស្រុង​ជា​ភាសាខ្មែរ

    Part 1, ស្តាប់​សំឡេង, click here.


    Part 2, ស្តាប់​សំឡេង, click here.

    Part 3, ស្តាប់​សំឡេង, click here.

    Part 4, ស្តាប់​សំឡេង, click here.

    Part 5, ស្តាប់​សំឡេង, click here.

    Part 6, ស្តាប់​សំឡេង, click here.

    Part 7, ស្តាប់​សំឡេង, click here.

    Part 8, ស្តាប់​សំឡេង, click here.

    Part 9, ស្តាប់​សំឡេង, click here.

    Part 10,​ ស្តាប់​សំឡេង, click here.

    អ្នក​ប្រហែល​ចូលចិត្ត​ព័ត៌មាន​ទាំង​នេះ​

    តុលាការ​កោះ​ហៅ​លោក​ កឹម សុខា​ និង​អ្នក​តំណាងរាស្រ្ត​ពីររូប

    អ្នក​នាំពាក្យ​តុលាការ​ក្រុង​ភ្នំពេញ​បាន​ប្រាប់​ VOA ​ឲ្យដឹង​ថា​តំណាង​អយ្យការ​ពីរ​រូប​នៃ​សាលា​ដំបូង​ បាន​ចេញ​ដីកាកោះ​ឲ្យ​លោក កឹម សុខា ចូល​ខ្លួន​ទាក់ទិន​នឹង​បណ្តឹង​បរិហារ​កេរ្តិ៍​របស់​នាង​ ធី សុវណ្ណថា​ និង​តំណាង​រាស្ត្រ​ពីរ​រូប​នៃ​គណបក្ស​ជំទាស់ ពាក់​ព័ន្ធ​នឹង​ចម្លើយ​សារភាព​របស់​នាង​ ខុម ចាន់តារ៉ាទី​ នា​ពេល​ថ្មីៗ​នេះ។ ពត៌មាន​លម្អិត

    តម្លាភាព​អន្តរជាតិ៖ ACU ​ត្រូវ​គេ​ប្រើ​ដើម្បី​បំបិត​មាត់​សង្គម​ស៊ីវិល

    លោក​ សុខ សំអឿន​ មេធាវី​ការពារ​សិទ្ធិមនុស្ស​ ថា​ លោក​ពិបាក​សន្និដា្ឋន​ចំពោះ​ការ​សម្រេច​ចោទ​ប្រកាន់​របស់​តុលាការ​ ដែល​នាំដល់​ការ​ឃុំ​ខ្លួន​អ្នក​ទាំង​ប្រាំ​នាក់​នោះ​ ព្រោះ​លោក​មិន​ទាន់​ដឹង​ច្បាស់​ថា​ តើ​តុលាការ​សំអាង​លើ​ហេតុផល​អ្វី​ដើម្បី​ធ្វើ​ការ​ចោទ​នេះ។ ពត៌មាន​លម្អិត

    សកម្មជន​សិទ្ធិ​ស្រ្តី​នៅតែ​មាន​សមាន​ចិត្ត​អាណិត​នាង​ ខុម ចាន់តារ៉ាទី

    អ្នកស្រី​ ធីតា ឃឹះ​ ប្រធាន​អង្គការ​សីលការ​ នៅតែ​មាន​សណ្តាន​ចិត្ត​អាណិត​អាសូរ​ចំពោះ​នាង ខុម ចាន់តារ៉ាទី ​ហៅស្រីមុំ ថ្វីបើ​លោក​ស្រី​ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​កោះហៅ​សាកសួរ​ និង​ដោះលែង​វិញ​ កាលពី​សប្តាហ៍​មុន​ ទាក់ទង​នឹង​លិខិត​ចំហរ​របស់​ស្ត្រី​វ័យក្មេង​នេះ​ក៏ដោយ។ ពត៌មាន​លម្អិត

    Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
    បទសម្ភាសន៍​ VOA ជាមួយ​លោក ម៉េង គឹម​ឡុង៖ ការថតរូបនិងវីដេអូពីលើអាកាស ដោយយន្តហោះបញ្ជាដោយស្វ័យប្រវត្តិi
    X
    នូវ ពៅលក្ខិណា
    30 មេសា 2016
    ការថត​រូប​និង​វីដេអូ​ពី​លើ​អាកាស​ដោយ​យន្តហោះ​បញ្ជា​ drone (ដ្រូន) កំពុង​តែ​មាន​ការពេញ​និយម​នៅ​ទូទាំង​ពិភព​លោកដោយ​សារ​ drone នា​ពេល​បច្ចុប្បន្ន​មាន​តម្លៃ​សមរម្យ​ ។ ប៉ុន្តែ​ការប្រើប្រាស់ drone ក៏​មាន​ភាព​ចម្រូង​ចម្រាស​ផង​ដែរ​ ដោយ​សារ​វា​អាច​ប៉ះ​ពាល់​សិទ្ធិ​រស់នៅ​ជា​ឯកជន​របស់​ប្រជាពលរដ្ឋ​ទូទៅ​និង​សន្តិសុខ​សាធារណៈ​។
    Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
    រាជធានី​ភ្នំពេញ​ផ្លាស់ប្តូរ​ក្នុង​ពេល​មួយ​ប៉ប្រិច​ភ្នែក​ដោយសារ​វិនិយោគ​បរទេសi
    X
    28 មេសា 2016
    អ្នក​វិនិយោគ​បរទេស​កំពុង​តែ​ប្រញាប់​ប្រញ៉ាល់​បណ្តាក់​ទុន​នៅ​ក្នុង​ទីផ្សារ​អចលនទ្រព្យ ដែល​ទើបតែ​ងើប​ឡើង​វិញ​នៅ​កម្ពុជា។ សំណង់​អាគារ​ខ្ពស់ៗ​ក្នុង​រាជធានី​ភ្នំពេញ​កំពុង​រីកលូត​លាស់​ក្នុង​រយៈ​ពេល​មួយ​ប៉ប្រិច​ភ្នែក ប៉ុន្តែ​ការ​លូតលាស់​យ៉ាង​លឿន​នេះ​កំពុង​តែ​ចោទ​ជា​សំណួរ​ជាច្រើន​អំពី​ ថា​តើ​វិនិយោគ​ទាំង​អស់​នេះ​មក​ពី​ណា​ និង​ថា​តើ​វា​ផ្តល់​ផល​ប៉ះពាល់​អ្វី​ខ្លះ​ដល់​ទីផ្សារ​ក្នុង​ស្រុក។​ លោក​ David Boyle រាយការណ៍​អំពី​រឿងនេះ​ពី​រាជធានី​ភ្នំពេញ។​ នាង​ ហុង​ ចិន្តា​ជូន​សេចក្តី​ប្រែ​សម្រួល៕

    អង់គ្លេស​ជាមួយ​ម៉ានី​និង​ម៉ូរី

    Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
    Get Over It ឈប់​គិត​ពី​រឿង​នេះ​ទៅi
    X
    06 មេសា 2016
    ឃ្លា get over it ប្រើ​នៅ​ពេល​ណា​ដែល​យើង ចង់​ប្រាប់​នរណា​ម្នាក់ ឲ្យ​ឈប់​បារម្ភ ឈប់​ត្អូញត្អែរ ឈប់​វក់ ឬ​ក៏​ឈប់​ពិបាក​ចិត្ត​នឹង​អ្វី​មួយ។ ហើយ ឃ្លា​នេះ​ក៏​មាន​ន័យ​ថា ត្រូវតែ​ជម្នះ ពេល​ជួប​ការលំបាក​នោះ​ផងដែរ។ ដើម្បី​ឲ្យ​យល់​កាន់តែ​ច្បាស់​សូម​មើល​វីដេអូ​កម្មវិធី​រៀន​គ្រាម​ភាសា​អង់គ្លេស​ជាមួយ​ម៉ានី​និង​ម៉ូរី។ កម្មវិធី​នេះ ក៏​មាន​ដាក់​ផ្សាយ​ជូន​រាល់​ថ្ងៃសុក្រ​លើ​គេហទំព័រ Facebook https://www.facebook.com/voakhmer និង YouTube www.youtube.com/KhmerSpecialEnglish របស់​វីអូអេ​ខ្មែរ​ផងដែរ៕
    Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
    ការកើន​ឡើង​យ៉ាង​ខ្លាំង​ផ្នែក​បច្ចេកវិទ្យា​ធ្វើ​ឲ្យ​តម្លៃ​ជួល​ផ្ទះ​នៅ​ទីក្រុង​សាន់ហ្រ្វាន់ស៊ីស្កូ​កើន​ឡើង​កប់​ពពកi
    X
    29 មេសា 2016
    តម្លៃ​ផ្ទះ​នៅ​ទីក្រុង​សាន់ហ្រ្វាន់ស៊ីស្កូ ឡើង​ខ្ពស់​កប់​ពពក​ ដោយ​សារ​តែ​ការលូតលាស់​នៃ​សេដ្ឋ​កិច្ច​និង​ការ​កើន​ឡើង​នៃ​ឧស្សាហកម្ម​បចេ្ចកវិទ្យា​ជាន់​ខ្ពស់។ បញ្ហា​នេះ​គឺ​មាន​នៅ​ទីក្រុង​រហូត​ដល់​ជាយ​ក្រុង​ ប៉ុន្តែ​លោក​ Mike O'Sullivan រាយការណ៍​មក​ថា​ តំបន់​ប្រវត្តិសាស្ត្រ​ Chinatown ឬ​ភូមិ​ចិន​នោះ​ តម្លៃ​អចលនទ្រព្យ​នៅ​ទី​នោះ​ខ្ពស់​កប់​ពពក​រាប់​ទសវត្សរ៍​មក​ហើយ។​ នាង​ ស្រេង​ លក្ខិណា​ ជូន​សេចក្តី​ប្រែ​សម្រួល៕