ថ្ងៃព្រហស្បតិ៍, 30 តុលា 2014

ប័ណ្ណសារ

ជីវប្រវត្តិ​សង្ខេប៖ ​នួន ជា បងធំ​ទីពីរ​នៃ​របប​ខ្មែរ​ក្រហម

លោក​នួន ជា អតីត​អគ្គលេខាធិការរង​នៃ​គណបក្ស​កុម្មុយនិស្ត​កម្ពុជា កំពុង​ស្ថិត​នៅ​ក្នុង​​​សវនាការ​ជាមួយ​នឹង​អតីត​មេដឹកនាំ​ខ្មែរ​​ក្រហម​មួយ​ ចំនួន​ទៀត​នៅ​​​ក្នុង​​សាល​សវនាការ​របស់​​សាលាជំនុំ​​ជម្រះ​ឧក្រិដ្ឋកម្ម​ ប្រល័យ​ពូជ​​សាសន៍​ដែល​គាំ​ទ្រ​ដោយ​អង្គការ​សហប្រជ
លោក​នួន ជា អតីត​អគ្គលេខាធិការរង​នៃ​គណបក្ស​កុម្មុយនិស្ត​កម្ពុជា កំពុង​ស្ថិត​នៅ​ក្នុង​​​សវនាការ​ជាមួយ​នឹង​អតីត​មេដឹកនាំ​ខ្មែរ​​ក្រហម​មួយ​ ចំនួន​ទៀត​នៅ​​​ក្នុង​​សាល​សវនាការ​របស់​​សាលាជំនុំ​​ជម្រះ​ឧក្រិដ្ឋកម្ម​ ប្រល័យ​ពូជ​​សាសន៍​ដែល​គាំ​ទ្រ​ដោយ​អង្គការ​សហប្រជ

នួនជា​ត្រូវគេ​ស្គាល់ថា​ គឺជា​មេដឹកនាំ​ខ្ពស់​បំផុត​លំដាប់​ទីពីរ​ ឬ​ជា​បងធំ​ទីពីរ​ក្នុង​សម័យ​កម្ពុជា​ប្រជា​ធិបតេយ្យ។ គាត់​ត្រូវ​ចាប់ខ្លួន​ដោយ​សាលាក្ដី​ខ្មែរ​ក្រហម​ពី​ខេត្ត​ប៉ៃលិន​ នៅ​ថ្ងៃទី ​១៩ ​ខែ​កញ្ញា ​ឆ្នាំ ​២០០៧ ក្រោម​ការចោទ​ប្រ​កាន់​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ​ ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍ ​ដែល​ទាក់ទង​នឹង​ការ​ធ្វើ​ទារុណកម្ម​និង​ការធ្វើ​ទុក្ខ​បុកម្នេញ​ខាង​ផ្នែក​សាសនា ​ការធ្វើ​មនុស្ស​ឃាត​និង​ការចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​សង្រ្គាម។ បទ​ចោទ​ទាំងនេះ ​ទាក់ទង​ទៅនឹង​ការស្លាប់​របស់​ប្រជាពលរដ្ឋ​កម្ពុជា​យ៉ាង​តិច​១,៧ ​លាន​នាក់។

នួន ជា ​បាន​កាន់កាប់​តួនាទី​ជា​ប្រធាន​សភា​ប្រជាជន​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ជា​អនុលេខា​បក្ស​នៃ​បក្ស​កុម្មុយនីស្ត​កម្ពុជា​ជា​សមាជិក​គណៈ​កម្មាធិការ​អចិន្រៃ្តយ៍​និង​ គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយ​នីស្ត​កម្ពុជា។

សាលាក្ដី​ខ្មែរ​ក្រហម​ក៏បាន​ចោទ​ប្រកាន់​លោក​ នួន ជា ​ថា​ជា​សមាជិក​គណៈ​កម្មាធិការ​យោធា​នៃ​គណៈ​កម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​កម្ពុជា។ ប៉ុន្តែ ​នួន ជា ​បាន​បដិសេធ​តួនាទី​ចុង​ក្រោយ​នេះ។ នេះ​បើ​ផ្អែក​តាម​ឯកសារ​របស់​សាលាក្ដី​ខ្មែរ​ក្រហម។

លោក ​ឆាំង យុ ​នាយក​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា ​មាន​ប្រសាសន៍​ថា ​លោក​ នួន ជា ​គឺជា​មនុស្ស​ដែល​ប្រកាន់​គោល​នយោបាយ​បក្ស​កុម្មុយនីស្ដ​ជ្រាលជ្រៅ​បំផុត។

«គាត់​ជាទូទៅ​ត្រូវ​បាន​គេ​វិនិច្ឆ័យ​ថា​ជាមនុស្ស​ដែល​មាន​គំនិត​មនោ​គមវិជ្ជា​ជ្រៅជ្រះ​ជាង​មេដឹក​នាំ​មួយ​ចំនួនទៀត ​នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។ ហើយ​មួយទៀត​ គាត់​នៅក្នុង​គណៈ​កម្មាធិការ​ មជ្ឈិម​បក្ស​នៃបក្ស​កុម្មុយនីស្ដ ​នៃ​បក្សកុម្មុយនីស្ដ​កម្ពុជា ដែល​ជា​អ្នកសម្រេច​នូវ​គោលនយោបាយ​ និង​ផែនការ ​ហើយ​គោលនយោបាយ​និង​ផែនការ​នេះ​ឯង​ដែល​ដាក់​ចុះមកឲ្យ​កម្មាភិបាល​ថ្នាក់ក្រោម​អនុវត្ត​ហើយ​ដែល​បង្ក​ឲ្យមាន​ការអត់អាហារ​មនុស្ស​ស្លាប់​ដោយ​ជំងឺ ​អត់ថ្នាំ​សង្កូវ ​និង​ការកាប់សម្លាប់​អស់​មនុស្ស​រាប់លាន​នាក់»។

កើត​នៅ ​ភូមិ​វត្ត​គ ខេត្ត​បាត់​ដំបង​ នៅ​ថ្ងៃទី​៧​ខែកក្កដា​ឆ្នាំ​១៩២៦​ នួន ជា​ មាន​ឈ្មោះ​ដើម​គឺ​ ឡុង​ ប៊ុនរួត។

គាត់​បាន​ទៅ​បំពេញ​ការ​សិក្សា​ផ្នែក​ច្បាប់​នៅ​សាកល​វិទ្យាល័យ​ធម្មសាស្រ្ត​ក្នុង​ទីក្រុង​បាងកក​ ប្រទេស​ថៃ។ ​ក្នុង​ពេល​ស្នាក់នៅ​ទីនោះ ​ចន្លោះ​ពីឆ្នាំ​ ១៩៤៥ ​ដល់​ឆ្នាំ ១៩៤៨​ ​នួន ជា ​បាន​ចូលរួម​ជា​មួយ​បក្ស​កុម្មុយនីស្ត​ថៃ​ និង បាន​បម្រើការ​ជាបុគ្គលិក​ម្នាក់​ក្នុង​ក្រសួង​ការ​បរទេស​ថៃ​ ក្នុង​នាយកដ្ឋាន​ឥណ្ឌូចិន ​និង​ប្រទេស​ភូមា។

នៅ​ ឆ្នាំ ១៩៦០​ គាត់​ត្រូវបាន​តែងតាំង​ជា​អនុលេខា​បក្ស​នៃបក្ស​កុម្មុយនីស្ត​កម្ពុជា​ និង​ជា​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​បក្សកុម្មុយនីស្តក​ម្ពុជា។ គាត់​ស្ថិត​នៅក្នុង​តំណែង​ទាំងពីរ​នេះពេញ​មួយ​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​របស់​ពួក​ខ្មែរ​ក្រហម។

គឺជា​កូន​ទី​បី ​ក្នុង​គ្រួសារ​ដែល​មាន​កូន​ចំនួន​ប្រាំបួន​នាក់ ​ឪពុក​របស់​ នួន ជា​ គឺជា​ជនភៀស​ខ្លួន​មក​ពី​ប្រទេស​ចិន​នៅ​ចំ​សម័យ​ដែល​ខេត្ត​បាត់ដំបង​ស្ថិត​ក្រោម​ប្រទេស​ថៃ​កាន់កាប់​នៅ​ឡើយ។

យោងតាម​ឯកសារ​ដែល​មាន​ចំណង​ជើង​ថា ​វចនានុក្រម​ខ្មែរ​ក្រហម​ របស់​លោក​ សូឡូម៉ុង​កាន់ បាន​បង្ហាញ​ថា ​នៅចុង​ឆ្នាំ​១៩៥០​ នួន ជា ​បាន​ចូលរួម​ចលនា​តស៊ូ​កុម្មុយនីស្ដ​ទ័ព​ព្រៃ​ប្រឆាំង​នឹង​បារាំង​ដើម្បី​ទាមទារ​ឯករាជ្យ។

គាត់​ បាន​ឡើង​កាន់កាប់​តួនាទី​ជា​នាយក​រដ្ឋមន្ដ្រី​ស្ដីទី​ចាប់ពី​ខែ​កញ្ញា ​ឆ្នាំ ​១៩៧៦ ​ដល់​ខែ​មករា ​ឆ្នាំ​១៩៧៧ ​និង​ឡើង​ធ្វើ​ជា​ប្រធាន​សភា​ពីឆ្នាំ​ ១៩៧៦​ ដដែល​រហូតដល់​ ឆ្នាំ ១៩៧៩។

គេហទំព័រ​ដែល​មាន​ឈ្មោះ​ថា ​យុត្តិធម៌​សម្រាប់​កម្ពុជា ​បញ្ជាក់​ថា ​នួន ជា​ ត្រូវបាន​ចាត់តាំង​ជា​បង​ធំ​ទី​២​នៃ ​គណៈកម្មការ​អចិន្ដ្រៃយ៍​របស់​គណៈកម្មាធិការ​កណ្ដាល​នៅ​ថ្ងៃទី​៩​ខែ​តុលា​ ឆ្នាំ​១៩៧៥។ គាត់​មាន​មុខងារ​ទទួល​ខុសត្រូវ​ផ្នែក​សុខមាលភាព​សង្គម ​វប្បធម៌ ​ឃោសនាការ ​និង​ការ​អប់រំ។

នួន ជា ​បាន​ដាក់​បញ្ជា​ឲ្យ​បង​ខៀវ ​ឬ​សុន សេន ​មើល​ការខុស​ត្រូវ ​ឌុច ​ដោយ​ផ្ទាល់​នៅ​ទួលស្លែង​ ឬ​មន្ទីរ​ស២១ ​នៅ​ទីនោះ​ដែល​មនុស្ស​យ៉ាងតិច​ចំនួន ​១២.៣៨០ ​នាក់​បាន​ត្រូវ​បាន​សម្លាប់។

យ៉ាងហោច​ណាស់​ នួន ជា ​ទទួល​បាន​ឯកសារ​សារភាព​របស់​កងទ័ព​ខ្មែរ​ក្រហម​ចំនួន​២៧។ កងទ័ព​ទាំងនេះ​ ដែល​ត្រូវ​បាន​ចាប់​យក​ទៅ​ឃុំឃាំង​ និង​សម្លាប់​ចោល​នៅ​មន្ទីរ​ស ២១។

វចនានុ​ក្រម​ខ្មែរ​ក្រហម ​របស់​លោក​ សូឡូម៉ុង កាន ​បញ្ជាក់​ថា​ នួន ជា ​ក៏បាន​ដាក់​បញ្ជា​នៅចុង​ឆ្នាំ ​១៩៧៨​ ឲ្យ ​សម្លាប់​យោធា​ខ្មែរ​ក្រហម​ចំនួន​ ៣០០ ​នាក់​នៅ​តំបន់​បូព៌ា​ និង​សម្លាប់​ វន វ៉េត។ ​វន វ៉េត ជា​អតីត​ឧបនាយក​រដ្ឋមន្ដ្រី​ និង​ជាអ្នក​ស្និទ្ធ​បំផុត​ម្នាក់​របស់​ប៉ុល ពត​ ដែល​ជា​មេ​ស្ថាបនិក​របប​ខ្មែរក្រហម។

ដោយ​ជាប់​ទាក់ទង​នឹង​ការសម្លាប់​បោស​សម្អាត​មនុស្ស​ដែល​កើន​ដល់​ចំនួន១០០.០០០នាក់ នៅ​តំបន់​បូព៌ា​ នៅ ​ពាក់​កណ្ដាល​ឆ្នាំ​១៩៧៨​ នួន ជា​ ដើរ​តួយ៉ាង​សំខាន់​ក្នុង​ការបញ្ជា​ឲ្យ​សម្លាប់​បញ្ញជន​កម្ពុជា​មកពី​ក្រៅ​ប្រទេស ​ដែល​ត្រូវ​ឃុំឃាំង​នៅគុក​បឹង​ត្របែក​ ប ៣២​ នៅ​ភ្នំពេញ ​ និង​គុក​ ប ១៧ ​និង​ ប ១៨ នៅ​ខេត្ត​កំពង់ចាម។

ក៏ប៉ុន្ដែ​នៅក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​ទូរទស្សន៍ ​PBS ​(Public Broadcasting Service) ​របស់​សហរដ្ឋ​អាមេរិក​ នួន ជា មិន​ទទួល​ស្គាល់​ការកាប់​សម្លាប់​នេះ​ទេ។ គឺ​គ្រាន់តែ​មាន​ការស្ដាយ​ក្រោយ​តែ​ប៉ុណ្ណោះ។

«ខ្ញុំ​គោរព​នូវ​វិញ្ញាណក្ខន្ធ​របស់​ប្រជាពលរដ្ឋ​ខ្ញុំ ​ដែល​បាន​លះបង់​អាយុ​ជីវិត​ ហើយ​ក៏ខ្ញុំ​សម្តែង​នូវ​ការសោកស្តាយ​ ហើយ​ជម្រាប​ឲ្យ​ឃើញ​ថា​ មិនមែន​កម្ពុជា​ប្រជាធិបតេយ្យ​ជា​អ្នក​សម្លាប់​ប្រជាជន​កម្ពុជា​របស់​ឯង​ទេ​ គឺ ​ប្រទេស​ដែល​គេ​តាំងខ្លួន​ជា​អមិត្ត​ជាមួយ​កម្ពុជា​ប្រជាធិបតេយ្យ ​ហើយ​ខ្ញុំ​សូម​អនុញ្ញាត​មិន​ចេញ​ឈ្មោះ​ប្រទេសណា​ ដើម្បី​បែក​បាក់​សាមគ្គី​ទេ»។

ក៏​ដូចជា​មេដឹកនាំ​ខ្មែរ​ក្រហម​ដទៃ​ទៀត​ ដូចជា​ ប៉ុល ពត​ ដែល​បាន​ស្លាប់​ក្នុង​ព្រៃ​ជ្រៅ​កាលពី​ឆ្នាំ​ ១៩៩៨​ តា ម៉ុក ​ដែល​ត្រូ​វបាន​ចាប់មក​ឃុំ​ខ្លួន​ដោយ​រដ្ឋាភិបាល ​ហើយ​បាន​ស្លាប់​នៅមុន​ពេល​ការកាត់​ទោស​មក​ដល់​ នួន ជា ​បាន​យក​ចង្អុល​ដៃ​តម្រង់​ទៅរក​ប្រទេស​វៀតណាម​ថា​ ជាអ្នក​បង្ក​ការកាប់​សម្លាប់​ប្រជាជន​ខ្មែរ​ទាំង​ជិត​ពីរ​លាន​នាក់​នោះ។

លោក ​ឆាំង យុ ​មាន​ប្រសាសន៍​ថា ​នួន ជា​ រហូត​ដល់​វ័យ​នេះ​នៅតែ​មាន​ទស្សនៈ​ប្រកាន់​ពូជសាសន៍​ដដែល។

«នួន ជា​ គាត់​ដូចថា ​មាន​គំនិត​មួយ​ជា​អ្នក​អភិរក្ស​និយម​ មនោគម​វិជ្ជា ​ហើយ​ទាល់​សព្វថ្ងៃ​ គាត់​នៅមាន​គំនិត​អញ្ចឹង​ គាត់​នៅតែ​ប្រកាន់​ជំហរ​មួយ​ប្រកាន់​ពូជសាសន៍ ​ប្រឆាំង​នឹង​វៀតណាម។​យើង​មាន​ម្យ៉ាង​គេ​ហៅ​ថា​ឯកសារ​ទូរលេខ ​នៅក្នុង​ឯកសារ​ទូរលេខ​នេះ​គឺ​បង្ហាញ​ថា​គ្រប់​សកម្មភាព​ថ្នាក់​ក្រោម​រួមទាំង​ចាប់​អ្នក​លួច​ដំឡូង​អ្នកលួច​មាន់​ឬ​ក៏​សម្លាប់​ខ្មាំង​យួន​តាម​ទល់​ដែន​ឬ​ក៏​តាំង​ពី​ជម្លៀស​ជនជាតិ​ឥស្លាម ​ទៅកាន់​ភូមិភាគ​ឧត្តរ​ ស្រូវ​ព្រោះ​មិនមាន​លទ្ធផល​ល្អ​តាំងពី​ការដកស្ទូង​ គឺថា​ត្រូវបាន​រាយការណ៍​ជូន​ថ្នាក់លើ​ទាំងអស់ ​មាន​ទាំង​នួន ជា​ ប៉ុល ពត​ អៀង សារី ​ខៀវ សំផន ​ឬ​ក៏អ្នក​ផ្សេងៗ​ទៀត​នៅក្នុង​គណៈ​កម្មការ​មជ្ឈិម​នៃ​បក្ស​កុម្មុយនីស្ត​កម្ពុជា។ ​អញ្ចឹង​ការ​ដឹង​ឮ​ថា ​មាន​ការស្លាប់​អត់​អាហារ​ មាន​ការជំងឺ​ឈឺ​ថ្កាត់ ​ការ​សម្លាប់​មនុស្ស​ដោយ​គ្មាន​តុលាការ​វិនិច្ឆ័យ ​សមរម្យ​ហ្នឹង​គឺ​ទាំងអស់​គ្រប់គ្រាន់​សម្រាប់​ដាក់​ឲ្យ​នួន ជា ​ទទួល​ខុសត្រូវ​ក្នុង​នាម​ជា​សមាជិកម្នាក់​របស់​មជ្ឈិម​បក្ស​កុម្មុយនីស្ត​កម្ពុជា​ដែល​ជា​អ្នកសម្រេច​នូវ​គោលការណ៍​រួម។​ ហើយ​គាត់​ក៏​មាន​ចំណែក​នៅក្នុង​នោះ​ដែរ»។

ក្រោយពី​ពួកខ្មែរ​ក្រហម​បាន​ដួល​រលំ​អំណាច​ នៅ​ថ្ងៃទី ​៧ ​ខែមករា​ ឆ្នាំ១៩៧៩ ​នួន ជា​ បាន​ភៀស​ខ្លួន​ទៅកាន់​ប្រទេសថៃ​ហើយ​បន្ដ​គ្រប់​គ្រង​ការ​ប្រយុទ្ធ​ប្រឆាំង​កងទ័ព​វៀតណាម​និង​កងទ័ព​កម្ពុជា។

ខណៈ​ដែល​អៀង​ សារី ​និង​មេទ័ព​ខ្មែរក្រហម​ពីរនាក់​ទៀត​គឺ ​សុខ ភាព​ និង​ អ៊ី ឈាន​ ចុះ​ចូល​ជាមួយ​រដ្ឋាភិបាល​ក្រុងភ្នំពេញ នៅខែ​ សីហា ​ឆ្នាំ ​១៩៩៦ ​គាត់​បាន​រត់គេច​ទៅកាន់​ខេត្ត​ ចាន់បូរី​ ប្រទេស​ថៃ​ជាមួយ​ប្រពន្ធ​ក្រោយ​របស់​គាត់ ​គឺ​អ្នកស្រី លី គឹម សេង ​រួច​បន្ទាប់មក​ចូល​មក​កាន់​តំបន់​អន្លង់វែង​ ហើយបាន​រួម​ចលនា​ជាមួយ ​ខៀវ សំផន។ មេដឹកនាំ​កំពូល​ខ្មែរ​ក្រហម​ទាំង​ពីរ​នាក់​នេះ​ បាន​ចុះចូល​ជាមួយ​របប​ក្រុង​ភ្នំពេញរ​បស់​លោក ហ៊ុន សែន ​នៅ​ថ្ងៃទី ​២៥ ​ខែ​ធ្នូ ​ឆ្នាំ ១៩៩៨។

នួន ជា​ ធ្លាប់​បាន​ប្រាប់​ VOA​ ផ្នែក​ខេមរភាសា​នៅ​ផ្ទះ​របស់​គាត់​ក្នុង​ខេត្ត​ប៉ៃលិន​ពី​ការប្ដេជ្ញាចិត្ត​របស់​គាត់​ក្នុងការ​បកស្រាយ​អំពី​វាំងនន​អតីតកាល​ ប្រសិន​បើ​ខ្លួនគាត់​នឹង​ត្រូវចាប់​ខ្លួន​នោះ។

«បើតុលាការ​គេ​ហៅ​ ខ្ញុំ ​នឹង​ទៅ​បំភ្លឺ​ជូន​តុលាការ​ឲ្យ​ជ្រាប​អំពី​សភាពការណ៍​ អំពី​ការណ៍​ជាក់ស្តែង​ អំពី​សច្ចៈធម៌​ ពេល​នោះ​យ៉ាងម៉េច»។

បច្ចុប្បន្ន​ នួន ជា ​គឺជា​មនុស្ស​ជរា​ម្នាក់​ដែល​មាន​ជំងឺ​លើសឈាម​ជា​ប្រចាំ ​និង​មាន​បញ្ហា​បេះដូង។

នៅ​ខែ​កក្កដា​ខាង​មុខ ​គាត់​នឹង​ឈាន​ដល់​វ័យ៨៥ឆ្នាំ​យ៉ាង​ពេញលេញ។ មុន​ចាប់ខ្លួន​ដោយ​សាលាក្ដី​ខ្មែរ ​ក្រហម ​គាត់​តែងតែ​ទៅកាន់​មន្ទីរពេទ្យ​នៅ​ប្រទេស​ថៃ​ជា​ប្រចាំ។

គាត់​បាន​រស់​នៅ​ផ្ទះ​ឈើ​តូច​មួយ​ខ្ពស់​ផុត​ពីដី​ក្នុង​ព្រៃ​ជាប់​ជាមួយ​នឹង​ព្រំដែន​កម្ពុជា​ថៃ​នៅ​ភូមិ​ផ្សារព្រំ​ខេត្តប៉ៃលិន។

ថ្វីបើ​គាត់​បាន​ប្ដេជ្ញា​ថា​ គាត់​នឹង​ធ្វើការ​បកស្រាយ​ចំពោះ​មុខ​តុលាការ ​ក៏ប៉ុន្ដែ​នួន ជា ​នៅតែ​ទន្ទេញ​ជាប់​មាត់​ កាលពី​ពេល​មុនថា ​គាត់​មាន​កំហុស​តិចតួច​តែ​ប៉ុណ្ណោះ។

មុន​ចាប់​ខ្លួន​ នួន ​ជា​ ត្រូវគេ​ឃើញ​ថា​ ជា​មនុស្ស​ដែល​ចូលចិត្ត​កាន់​សៀវភៅ​ធម៌​ និង​ទន្ទេញ​ធម៌​ព្រះពុទ្ធ​ហើយ​គាត់​ជាអ្នក​ចូល​វត្ត​យ៉ាង​ទៀងទាត់​ម្នាក់។

លោក​ ឆាំង យុ ​នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ​បាន​ហៅ​ឥរិយាបថ​នេះ​ថា​ គឺជា​ការរំងាប់​ចិត្ត​ ដើម្បី​ដោះស្រាយ​កំហុស​និង​ជាលេស​មួយ​ដើម្បី​បិទបាំង​បទឧក្រិដ្ឋ​ដ៏ធំ​មួយ​ដែល​គាត់​បាន​ដឹង​ឮ៕

វេទិកា​​​បញ្ចេញ​​​មតិ​​​នេះ​​​ត្រូវ​​​បាន​​​បិទ។
មតិ
     
មិន​​​មាន​​​មតិ​​​នៅ​​​ក្នុង​​​វេទិកា​​​បញ្ចេញ​​​មតិ​​​នេះ​​​ទេ។ សូម​​​បញ្ចេញ​​​មតិ​​​ឲ្យ​​​បាន​​​មុន​​​គេ។
Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
និស្សិត​ម្នាក់​ស្លាប់ក្នុង​ឧបទ្ទវហេតុ​ក្នុង​ពិធី​ខួប​១០​ឆ្នាំ​ការ​គ្រងរាជ្យ​សម្បត្តិ​មហាក្សត្រi
X
29 តុលា 2014
ពេល​ព្រះរាជ​ពិធី​ខួប១០​ឆ្នាំនៃ​ការឡើង​គ្រងរាជ្យ​សម្បត្តិ​របស់​ព្រះ​មហា​ក្សត្រ​ព្រះ​រមនាថ​នរោត្តម​សីហមុនី​ម្សិលមិញ​នេះ ​ជា​អកុសល​មាន​ឧបទ្ទវ​ហេតុ​ ដែល​បាន​បណ្តាល​ឲ្យនិស្សិត​ម្នាក់ស្លាប់​និង​របួស​យ៉ាង​តិច៧នាក់។​ លោក​ពិន ស៊ីសុវណ្ណ​ជូន​ព័ត៌មាន​នេះ​ពីរដ្ឋធានី​វ៉ាស៊ីនតោន៕​
Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
ពលរដ្ឋខ្មែរអាមេរិកាំង​ប្រមូល​មូលនិធិ​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផាi
X
28 តុលា 2014
កាល​ពី​ថ្ងៃ​សៅរ៍​ទី​១៨​ខែ​តុលា​កន្លង​ទៅ​នេះ ​ប្រជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅ​តំបន់​ជុំវិញ​រដ្ឋធានី​វ៉ាស៊ីនតោន​ រួម​ជាមួយ​​ស្ថានទូត​ខ្មែរ​ បាន​រៀបចំ​ពិធី​ប្រមូល​មូលនិធិ​ដើម្បី​ជួយ​ឧបត្ថម្ភ​មន្ទីរ​ពេទ្យ​កុមារ​គន្ធបុប្ផា។ ​លោក អ៊ឹម សុធារិទ្ធ​នៃ​វីអូអេ​មាន​សេចក្តីរាយ​ការណ៍​ពី​រដ្ឋធានីវ៉ាស៊ីនតោន៕

អង់គ្លេស​ជាមួយ​ម៉ានី​និង​ម៉ូរី

Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
Let the Cat out of the Bag ទម្លាយ​ការសម្ងាត់​ដោយ​អចេតនាi
X
27 តុលា 2014
ឃ្លា let the cat out of the bag មាន​ន័យ​ថា ការនិយាយ​ការណ៍​សម្ងាត់ ឬ​រឿងរ៉ាវ​ផ្ទាល់​ខ្លួន​ឲ្យ​គេ​ដឹង​​ដោយ​អចេតនា។ ដើម្បី​ឲ្យ​យល់​កាន់តែ​ច្បាស់​សូម​មើល​វីដេអូ​កម្មវិធី​រៀន​គ្រាម​ភាសា​អង់គ្លេស​ជាមួយ​ម៉ានី​និង​ម៉ូរី។ កម្មវិធី​នេះ ក៏​មាន​ដាក់​ផ្សាយ​ជូន​រាល់​ថ្ងៃសុក្រ​លើ​គេហទំព័រ Facebook https://www.facebook.com/voakhmer និង YouTube www.youtube.com/KhmerSpecialEnglish របស់​វីអូអេ​ខ្មែរ​ផងដែរ៕
Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
បូជនីយដ្ឋាន​ថ្មី​ត្រូវ​បាន​សង់​ដើម្បី​ជា​កិត្តិយស​ដល់​អតីត​យោធា​ពិការi
X
27 តុលា 2014
កន្លែង​អនុស្សាវរីយ៍​មួយ​ចំនួន​នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​បង្ហាញ​ការដឹងគុណ​ដល់​ជនជាតិ​អាមេរិកាំង​នៅក្នុង​កងកម្លាំង​យោធា​ដែល​បាន​ប្រយុទ្ធ​សម្រាប់​ប្រទេស​ជាតិ​របស់​ខ្លួន​នៅក្នុង​កំឡុង​សង្គ្រាម។ កាលពីដើម​ខែ​តុលា​កន្លង​ទៅ​នេះ កន្លែង​អនុស្សាវរីយ៍​ថ្មី​មួយ​ត្រូវ​បាន​សម្ពោធ​ដើម្បី​ជា​កិត្តិយស​ដល់​ទាហាន​ពិការ​អាមេរិកាំង​ទាំងអស់។ អ្នកស្រី នុច សារីតា ជូន​សេចក្តី​រាយការណ៍​របស់​អ្នកស្រី​Deborah Block ដូច​តទៅ៖