ភ្នំពេញ៖ លោកសម រង្ស៊ីប្រកាសថា៖ «សូមអរគុណបងប្អូនដែលបានអញ្ជើញមកយ៉ាងច្រើនកុះករ។ សូមអរគុណអ្នកឧបត្ថម្ភបាតុករយើង»។
មហាបាតុកម្មរយៈពេលបីថ្ងៃរបស់គណបក្សសង្គ្រោះជាតិបានបិទបញ្ចប់ជាស្ថាពរហើយនៅរសៀលថ្ងៃអង្គារនេះ បន្ទាប់ពីថ្នាក់ដឹកនាំគណបក្សឈ្នះឆ្នោតទាំងពីរគឺគណបក្សប្រជាជានកម្ពុជានិងគណបក្សសង្គ្រោះជាតិបានជួបចរចាគ្នារយៈពេលពីរថ្ងៃជាប់គ្នា ហើយអះអាងថា ពួកគេបានឈានកាន់តែខិតជិតគ្នានៅលើផ្លូវឆ្ពោះទៅរកដំណោះស្រាយរួមមួយចំពោះបញ្ហានៃការបោះឆ្នោត។
ប្រធានគណបក្សសង្គ្រោះជាតិគឺលោកសម រង្ស៊ីបានប្រកាសរំសាយមហាបាតុកម្មរយៈពេលបីថ្ងៃរបស់ខ្លួននៅទីលានប្រជាធិបតេយ្យក្នុងក្រុងភ្នំពេញ នៅរសៀលថ្ងៃអង្គារទី១៧ ខែកញ្ញានេះ។
«អរគុណបងប្អូនជាអនេកប្បការ ជូនពរឲ្យបានសុខសប្បាយតរៀងទៅ!»
ការបិទបញ្ចប់មហាបាតុកម្មនេះបានធ្វើឡើង ក្រោយពីមានជំនួបកំពូលម្តងទៀតរវាងថ្នាក់ដឹកនាំនៃគណបក្សឈ្នះឆ្នោតទាំងពីរគឺគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិ កាលពីព្រឹកថ្ងៃដដែលនេះ។
មន្ត្រីជាន់ខ្ពស់នៃគណបក្សទាំងពីរអះអាងថា ជំនួបកំពូលចុងក្រោយនេះបាននាំគណបក្សទាំងពីរឲ្យខិតកាន់តែជិតគ្នាក្នុងការស្វែងរកដំណោះស្រាយរួមមួយចំពោះបញ្ហាដែលទាក់ទងនឹងការបោះឆ្នោតកាលពីថ្ងៃ២៨ ខែកក្កដាកន្លងទៅ។
តែទោះជាយ៉ាងនេះក្តី អនុប្រធានគណបក្សសង្គ្រោះជាតិគឺលោកកឹម សុខាបានថ្លែងនៅចំពោះមុខក្រុមបាតុករថា មហាបាតុកម្មនេះមិនមែនជាលើកចុងក្រោយទេ ប្រសិនបើនៅតែគ្មានដំណោះស្រាយចំពោះភាពមិនប្រក្រតីនៃការបោះឆ្នោត ដូចដែលគណបក្សរបស់លោកបានទាមទារនោះ។
«មិនចូលប្រជុំសភា។ បើគេនៅតែប្រជុំតែឯងតទៅទៀត គេដំណើរការតទៅទៀតអត់ខ្ចីអើពើទេ យើងអាចនឹងមានមហាបាតុកម្មទូទាំងប្រទេសតទៅទៀត»។
មហាបាតុកម្មរយៈពេលបីថ្ងៃកន្លងមកនេះបានបញ្ចប់ទៅ ដោយបន្សល់ទុកនូវអ្នកស្លាប់ម្នាក់និងអ្នករងរបួសចំនួន១០នាក់ ដោយសារការប៉ះទង្គិចគ្នារវាងក្រុមបាតុករ និងកងកម្លាំងសមត្ថកិច្ចប្រដាប់ដោយអាវុធកាលពីថ្ងៃអាទិត្យ។
អ្នកស្រីបៀន ដានីមកពីខេត្តកំពង់ចាមគឺជាបាតុករម្នាក់ដែលបានចូលរួមក្នុងមហាបាតុកម្មនៅទីលានប្រជាធិបតេយ្យនេះរយៈពេលបីថ្ងៃពេញ។
បន្ទាប់ពីរៀបចំឥវ៉ែឥវ៉ាន់រួចរាល់ ត្រៀមវិលត្រឡប់ទៅផ្ទះវិញ អ្នកស្រីនិយាយថា អ្នកស្រីគ្មានការតក់ស្លុតនឹងការបង្រ្កាបរបស់កងកម្លាំងមកលើក្រុមបាតុករនោះទេ ហើយថា អ្នកស្រីនឹងមកចូលរួមក្នុងមហាបាតុកម្មនេះទៀត ប្រសិនបើមានការអំពាវនាវហៅពីគណបក្សសង្គ្រោះជាតិនោះ។
«ការទាមទារទាំអស់នេះ អត់ទាន់បានទេ អត់ព្រមទេ ហើយកម្លាំងប្រជាពលរដ្ឋអត់សុខចិត្តទេ នៅបន្តធ្វើបាតុកម្មបន្តទៅទៀត លុះត្រាតែទទួលសំណូមពរប្រជាពលរដ្ឋឲ្យដាក់គណៈកម្មការចម្រុះពិនិត្យសន្លឹកឆ្នោតដែលបានបោះហើយនៅថ្ងៃទី២៨កក្កដាហ្នឹង»។
លោកយឹម សុវណ្ណគឺជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ។ លោកថ្លែងថា គណបក្សរបស់លោកនៅតែប្រកាន់ជំហរមិនចូលប្រជុំសភាលើកដំបូងនៅថ្ងៃទី២៣ខែកញ្ញាតាមការកោះអញ្ជើញពីព្រះមហាក្សត្រដដែល ប្រសិនបើគ្មានការស្វែងរកយុត្តិធម៌សម្រាប់ម្ចាស់ឆ្នោតទេនោះ។
«ថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សសង្គ្រោះជាតិក៏ដូចជាតំណាងបាតុករសំខាន់ៗ យើងនឹងជជែកគ្នាតទៅទៀត ហើយយើងចាំមើលស្ថានការណ៍ពីពេលនេះដែលវិវត្តទៅរយៈពេល៥ថ្ងៃទៅមុខ»។
ប៉ុន្តែលោកប្រាក់ សុខុន រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រីតំណាងខាងគណបក្សប្រជាជនកម្ពុជា និយាយថា ការបង្កើតគណៈកម្មការចម្រុះណាមួយដើម្បីស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោតគឺមិនអាចធ្វើទៅបានទេ។
លោកថ្លែងថា តំណាងរាស្រ្តជាប់ឆ្នោតនៃគណបក្សរបស់លោកនឹងចូលរួមប្រជុំសភាលើកដំបូង ទោះបីជាខាងគណបក្សសង្គ្រោះជាតិមិនចូលក៏ដោយ។
«ហើយការចូលរួមប្រជុំ ឬមិនចូលរួមប្រជុំគឺអាស្រ័យថា តើគណបក្សគោរពតាម ដង្ហែតាមព្រះមហាក្សត្រឬអត់»។
កាលពីថ្ងៃច័ន្ទ គណបក្សឈ្នះឆ្នោតទាំងពីរបានព្រមព្រៀងគ្នាធ្វើយ៉ាងណាបញ្ជៀសអំពើហិង្សាទាំងពីខាងក្រុមបាតុករនិងកងកម្លាំងមានសមត្ថកិច្ច និងការកែទម្រង់ការបោះឆ្នោត សម្រាប់អាណត្តិក្រោយៗទៀត។
គណបក្សទាំងពីរក៏បានឯកភាពបន្តការចរចាគ្នាតាមគ្រប់កម្រិតតទៅទៀត ដើម្បីស្វែងរកដំណោះស្រាយរួមមួយដែលភាគីទាំងសងខាងអាចទទួលយកបានដើម្បីដោះស្រាយបញ្ហាទាក់ទងនឹងការបោះឆ្នោតនេះ៕