ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Kerry បន្ទោស​ក្រុម​ជ្រុល​និយម​ដែល​ធ្វើ​ឲ្យ​តំបន់​មជ្ឈិម​បូពា៌​​រង​ទុក្ខ​វេទនា​

លោក​រដ្ឋ​មន្រ្តី​ការបរទេស​ស.រ.អា. John Kerry ​អង្គុយ​នៅ​ក្នុង​ចំណោម​គណៈ​ប្រតិភូ​អាមេរិក​ក្នុង​អំឡុង​ពេល​កិច្ច​ប្រជុំ​កំពូល​ការអភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​របស់​អង្គការ​សហប្រជាជាតិ​ បី​ថ្ងៃ​មុន​ពេល​ចាប់​ផ្តើម​នៃ​សម័យ​ប្រជុំ​លើក​ទី​៧០​នៃ​មហា​សន្និបាត​ នៅ​ទី​ស្នាក់​ការ​កណ្តាល​ក្នុង​ទីក្រុង​ញ៉ូយក​ សហរដ្ឋ​អាមេរិក​ កាល​ពី​ថ្ងៃ​ទី​២៧​ ខែ​កញ្ញា​ ឆ្នាំ​២០១៥។ (EPA/MATT CAMPBELL)

កាល​ពី​ថ្ងៃ​អាទិត្យ​លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​ John Kerry ​បាន​មាន​ប្រសាសន៍​ថា «អំពើ​ហិង្សាជ្រុល​និយម» ជា​ប្រភព​ធំ​មួយ​នៃ​ការរង​ទុក្ខ​វេទនា​របស់​ប្រជារាស្ត្រ​ក្នុង​ប្រទេស​ស៊ីរី ​និង​កន្លែង​ឯ​ទៀតៗ​ក្នុង​ភូមិ​ភាគ​មជ្ឈិម​បូព៌ា​ ដោយ​បាន​ធ្វើ​ឱ្យ​មនុស្ស​រាប់​ម៉ឺន​នាក់​ស្វះស្វែង​រក​កន្លែង​រស់​នៅ​ដោយ​សុខ​សាន្ត​ក្នុង​ទ្វីប​អឺរ៉ុប។​

អ្នកការទូត​កំពូល​រូប​នេះ​នៃ​ស.រ.អា.​បាន​មាន​ប្រសាសន៍​ប្រាប់​វេទិកា​សាកល​ប្រឆាំង​នឹង​ភេរវកម្ម​នៅ​ក្នុង​បូរី​ញ៉ូយក​ថា​ ក្រុម​បះបោរ​រដ្ឋ​ឥស្លាម​ជា «ប្រភព​ចម្បង​មួយ​នៃ​ការខឹង​សំបារ​យ៉ាង​ខ្លាំង»។

ប៉ុន្តែ​លោក​ក៏​បាន​កត់​សម្គាល់​ដែរ​ថា ​ក្រុម​ al-Qaida, al-Shabab, Boko Haram និង​ Lashkar-e Tayyiba ជា​ក្រុម​ភេរវជន​ដែល​ដាក់​ឱ្យ​មាន​ «បន្ទុក​ធ្ងន់​ធ្ងរ​មួយ​ទៅ​លើ​ក្រុម​រដ្ឋ​ជួរមុខ។»

លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិកាំង​បាន​និយាយ​ថា​ នៅ​ពេល​ដែល​ចំណុច​ក្តៅ​អាច​ប្លែក​ខុសៗ​គ្នា​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ទៀត​ក៏​ដោយ «ក៏​យើង​ត្រូវ​តែ​ធ្វើ​សកម្មភាព​ជា​សាកល​និង​ក្នុង​មូលដ្ឋាន​ ដើម្បី​យក​ជ័យជំនះ​លើ​ភេរវកម្ម។»

លោក​ Kerry បាន​មាន​ប្រសាសន៍​ថា ​ប្រទេស​ជាតិ​ក្នុង​ពិភពលោក​ត្រូវ​តែ​បង្ក្រាប​ការជ្រើសរើស​កេណ្ឌ​ភេរវជន។

លោក​ Kerry បាន​មាន​ប្រសាសន៍​ថា​ គំនិត​ផ្តួច​ផ្តើម​ថ្មី​មួយ​មាន​គោលដៅ​ផ្តល់​ឱ្យ​ «ក្រុម​រដ្ឋាភិបាល​ដែល​ងាយ​រងគ្រោះ​» ​ចេះអំពី​របៀប​បញ្ចៀស​កុំ​ឱ្យ​មាន​ «ការធ្វើ​ឱ្យ​មាន​ភាព​ជ្រុល​និយម​ចាប់​ពី​ដំបូង» និង​ការធ្វើ​ឱ្យ​មាន​ភាព​ជោគជ័យ​ក្នុង​ការបញ្ចូល​ក្រុម​ដែល​ក្លាយ​ជា​ក្រុម​ជ្រុល​និយម​ហើយ​នោះ ទៅ​ក្នុង​សហគមន៍​របស់​ពួក​គេ​វិញ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG