ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក កឹម សុខា៖ អ្នក​នយោបាយ​មាន​ជំងឺ​តួឯក​នាំ​ស្រុក​ធ្លាក់​ទឹក​


លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន​​​ សែន​​​ កំពុង​​​ចាប់​​​ដៃ​​​គ្នា​​​ជាមួយ​​​លោក​​​​​​ សម​​​ រង្ស៊ី​​​ ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ បន្ទាប់​​​ពី​​​កិច្ច​​​ប្រជុំ​​​នៅ​​​មន្ទីរ​​​ព្រឹទ្ធ​​​សភា​​​​​​ នឹង​​​ឈាន​​​ដល់​​​ការ​​​បញ្ចប់​​​វិបត្តិ​​​ជាប់​​​គាំង​​​នយោបាយ​​​នៅ​​​កម្ពុជា​​​​​​ពី​​​ថ្ងៃ​​​ទី​ ២២​​​ ខែ​​​កក្កដា​​​ ឆ្នាំ​​​២០១៤​​​។​​​ REUTERS/Stringer
លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន​​​ សែន​​​ កំពុង​​​ចាប់​​​ដៃ​​​គ្នា​​​ជាមួយ​​​លោក​​​​​​ សម​​​ រង្ស៊ី​​​ ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ បន្ទាប់​​​ពី​​​កិច្ច​​​ប្រជុំ​​​នៅ​​​មន្ទីរ​​​ព្រឹទ្ធ​​​សភា​​​​​​ នឹង​​​ឈាន​​​ដល់​​​ការ​​​បញ្ចប់​​​វិបត្តិ​​​ជាប់​​​គាំង​​​នយោបាយ​​​នៅ​​​កម្ពុជា​​​​​​ពី​​​ថ្ងៃ​​​ទី​ ២២​​​ ខែ​​​កក្កដា​​​ ឆ្នាំ​​​២០១៤​​​។​​​ REUTERS/Stringer

ក្រោយ​ពី​ស្ងាត់​មួយ​រយៈ​លោក ​កឹម សុខា ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដាស់​តឿន​អ្នក​នយោបាយ​ខ្មែរ​ឲ្យ​ឈប់​ផ្តេកផ្តួល​ទៅ​លើ​បុគ្គល​និយម​ដែល​បាន​នាំ​ប្រទេស​កម្ពុជា​ឲ្យ​ធ្លាក់​ដុនដាប​ដូច​កាល​ពី​ពេល​កន្លង​មក។​

ថ្លែង​ទៅ​កាន់​អ្នកគាំទ្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​ពិធី​ជួបជុំ​គ្នា​មួយ​ក្នុង​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​ លោក​ កឹម សុខា ​អនុប្រធាន​ទី​មួយ​នៃ​រដ្ឋសភា​ជាតិ​ មើល​ឃើញ​ថា​ការ​ជឿ​ទុក​ចិត្ត​ទៅ​លើ​បុគ្គល​ពីរបី​នាក់​ជា​គ្រោះ​ថ្នាក់​មួយ​ដល់​សង្គម​កម្ពុជា។​

«ខ្ញុំ​អត់​ចង់​ឲ្យ​ខ្មែរ​យើង​ដើរ​ទៅ​រក​ជឿ​តួឯក​ទេ។ នេះ​ខ្ញុំ​ឃើញ​កន្លែង​នេះ​ហើយ​ដែល​ត្រូវ​ការ​អ្នក​តួ​ឯក​។ អាតួឯក​ហ្នឹង​ហើយ​ដែល​នាំ​ឲ្យ​ស្រុក​ធ្លាក់​ទឹក​ ចេះ​តែ​បញ្ចើច​បញ្ចើ​មេដឹក​នាំ​ហ្នឹង។ ​អា​ខុស​ក៏​ត្រូវ​តែ​ថា​ល្អ ​អាត្រូវ​ក៏នៅ​តែ​ថាល្អ។ ​ ដល់​តែ​ស្រឡាញ់​អ្នក​ដឹក​នាំ​ពេក​ អ្នក​ដឹក​នាំ​ធ្វើ​ខុស​នោះៗ​[បែរ​ជា​យល់​ថា]​អាហ្នឹង​ ល្បិច​របស់​គាត់​ យុទ្ធសាស្ត្រ​របស់​គាត់​ទេ។ ​ គាត់ឆ្លាត ​គាត់​ប៉ុណ្ណឹង​គាត់​មិន​មែន​ចាញ់​បោក​គេ​អាហ្នឹង​អ្ហេ​ដែល​យើង​ចេះ​និយម​តួឯក»។

លោក​កឹម​ សុខា​បន្ត​ថា៖

«ខ្ញុំ​អត់​ចង់​ ខ្លួន​ខ្ញុំ​ក៏​អត់​ចង់​ដើរ​ជា​តួឯក​ យើង​ចង់​ទាំង​អស់​គ្នា​ ខ្មែរទាំង​អស់​គ្នា​ជាតួ​ទាំង​អស់​គ្នា​មិនមែន​អ្នក​ណា​ម្នាក់​គ្រាន់បើ​ជាង​អ្នក​ណា​ពេក​ទេ។ កាល​ណា​យើង​ឲ្យ​តម្លៃ​ទៅ​លើ​មេដឹកនាំ​ពេក​គឺ​ជោ​ ជោ​ហ្នឹង​ហើយ​ដែល​អត់ជាតិ»។​

លោក​អនុប្រធាន​គណបក្ស​ជំទាស់​ ដែល​ពុំសូវ​រិៈ​គន់​រដ្ឋាភិបាល​ក្រោយ​មាន​វប្បធម៌​សន្ទនា​នេះ​ បាន​ថ្លែង​ដែរ​ថា​ អ្នក​នយោបាយ​ខ្មែរ​ត្រូវ​គិត​គូ​ពី​កម្លាំង​យុវជន​ដែល​ជា​អ្នក​បន្តវេន​ដឹកនាំ​ប្រទេស​កម្ពុជា។​

«សព្វ​ថ្ងៃនេះ​ អ្នក​ដែល​គ្រាន់​បើ​ ហើយដែល​យើង​ត្រូវ​កោត​សរសើរ​ ហើយត្រូវ​លើក​ទឹក​ចិត្ត​បន្ត​ទៀត​ដើម្បី​សង្គ្រោះ​ជាតិ​ ដើម្បី​ជួយ​ជាតិ​យើង​គឺ​យុវជន​ខ្មែរ។ ត្រូវ​គិត​ពី​យុវជន​តែ​ម្តង ​បើ​គិត​យុវជន​ត្រូវ​ យើង​គាំទ្រ​យុវជន​ត្រូវ​ជាតិ​យើង​អត់​រលាយ​ទេ»។​

ការ​លើក​ឡើង​របស់​លោក​កឹម សុខា​គឺ​ធ្វើឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយពីជំនួប​អាហារ​ពេល​ល្ងាច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ និង​លោក​សម រង្សី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​លក្ខណៈ​គ្រួសារ​ដើម្បី​បង្កើន​ភាព​កក់​ក្តៅ​និង​ពង្រីក​វប្បធម៌​សន្ទនា​រវាង​គណបក្ស​ទាំង​ពីរ។ ជំនួប​អាហារ​នា​លា្ងច​ថ្ងៃសៅរ៍​កន្លងមក​ ពុំ​មាន​វត្តមាន​លោក​ កឹម​ សុខា​ទេ។​

នៅ​ក្នុង​សារ​មួយ​ផ្ញើ​មក​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​លោក​សម រង្ស៊ី​ប្រធាន​គណបក្ស​បាន​ពន្យល់​បន្ថែម​ពី​វប្បធម៌​សន្ទនា​ថា​វា​ដូច​គ្នា​ទៅ​កីឡា​ដែល​អ្នក​ចូលរួម​ប្រកួត​មិន​មែន​ជា​សត្រូវ​ស្លាប់​រស់​នឹង​គ្នា​ទេ​គឺ​តែងតែ​មាន​ការ​រាក់​ទាក់​គ្នា​នៅ​មុន​ពេល​ប្រកួត​និង​ក្រោយ​ពេល​ប្រកួត។ លោក​បាន​បន្ថែម​ថា​៖

«គណបក្ស​សង្គ្រោះជាតិ​និង​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​បន្ត​ប្រឈម​មុខ​ដាក់​គ្នា​លើ​គោល​នយោបាយ​រៀងៗ​ខ្លួន​ហើយ​គណបក្ស​និមួយៗ​នឹង​នៅ​តែ មាន​គោល​បំណង​ឈាន​ទៅ សម្រេច​ជោគជ័យ​ក្នុង​ការ​បោះឆ្នោត​ដែល​នឹង​ឈាន​មក​ដល់​ក្នុង​ពេល​ខាង​មុខ‍»។​

លោក សុខ ឥសាន្ត​ អ្នក​នាំ​ពាក្យ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​មាន​ប្រសាសន៍​ប្រាប់​វីអូអេ​ថា​ គណ​បក្ស​ប្រជាជន​កម្ពុជា​បាន​ផ្តល់​ទៅ​កម្លាំង​យុវជន​ដោយ​បាន​ដាក់​ឲ្យ​ពួក​គេ​ចូល​ប្រឡូក​ក្នុង​កិច្ចការ​នយោបាយ​ ដែល​ជា​ការត្រួសត្រាយ​ផ្លូវ​មួយ​ឲ្យ​ពួក​គេ​ឡើង​បន្ត​វេន​ពី​អ្នក​នយោបាយ​ចាស់ទុំ​នៅ​ក្នុង​គណបក្ស។

«អា​ហ្នឹង​យើង​ដឹង​ហើយ​ការ​កសាង​យុវជន​ជា​ទំពាំង​ស្នង​ឫស្សី​ដើម្បី​បន្ត​វេន។ ក៏ប៉ុន្តែ​ការ​កសាង​យុវជន​គឺ​យើង​ឃើញ​ថា​ តាម​លក្ខការណ៍ ​គឺថា​គណបក្ស​ប្រជាជន​ដែល​ជា​គណបក្ស​កាន់​អំណាច​ កសាង​យុវជន​ដើម្បី​ឲ្យ​បន្ត​អំណាច​តទៅ​ទៀត​ក្នុង​ស្រទាប់​យុវជន។ ហើយ​ចំពោះ​គណបក្ស​ប្រឆាំង​គាត់​កសាង​យុវជន​ខ្សែ​គាត់​ជា​យុវជនគណបក្ស​ប្រឆាំង​អញ្ចឹង​ទៅ។ អាហ្នឹង​វា​មាន​លក្ខណៈ​គ្នា​អញ្ចឹង​មិនអាច​ច្របល់​គ្នា​បាន​ទេ​ទៅ​តាម​ជួរ»​។

លោក​បណ្ឌិត​សុខ ទូច​សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ខេមរៈ​ ឲ្យដឹង​ថា​គណបក្ស​ទាំង​ពីរ​បាន​គិតគូរ​លើ​កម្លាំង​យុវជន​ដូចគ្នា​តែ​កម្លាំង​យុវជន​មក​ពី​គណបក្ស​ប្រជា​ជន​កម្ពុជា​មាន​ឱកាស​ចូលរួម​អនុវត្ត​ការងារ​នយោបាយ​ច្រើន​ជាង​គណបក្ស​សង្គ្រោះ​ជាតិ។​

«យើង​ឃើញ​ហើយ​ឃោសនា​ម្តងៗ​ យុវជន​ចូលរួម​ច្រើន​ទោះ​មាន​លុយ​គ្មាន​លុយ​គ្មាន​អីក៏ដោយ ប៉ុន្តែ​ យុវជន​បាន​ចំណាយ​លុយ​ខ្លួនឯង​កម្លាំង​ខ្លួន​ឯង​ចូលរួម​ឃោសនា​ហ្នឹង។ វា​ស្មើ​នឹង​ការ​ចូល​ឃោសនា​របស់​គណបក្ស​ប្រជា​ជន​ដែរ ​ប៉ុន្តែ​ដល់​ពេល​បាន​ផល​ប្រយោជន៍​អត់មាន​យុវជន​ទេ​ គឺ​យុវចាស់​ទាំង​អស់»។​

ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០១៣​ គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ចូល​កម្លាំង​យុវជន​ទៅ​កាន់​តំណែង​ក្នុង​រដ្ឋាភិបាល​ និង​ធ្វើជា​អ្នក​តំណាងរាស្រ្ត​នៅ​ក្នុង​រដ្ឋ​សភាជាតិ។​ ប៉ុន្តែ​ពួកគេ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​មេ​ដឹកនាំ​គណបក្ស​ប្រជា​ជន​កម្ពុជា​ដែល​កាន់​តំណែង​គ្រាក់ៗ​ក្នុង​ជួរ​រដ្ឋាភិបាល៕

XS
SM
MD
LG