ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហភាព​អ៊ឺរ៉ុប​សុំ​ឱ្យ​គ.ជ.ប​កុំ​ដាក់​ទោស​បក្ស​នយោបាយ​ដោយសារ​កំហុស​បុគ្គល


សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ជួយ​ជាមួយ​មន្ត្រី​ទូត​របស់​សហគមន៍​អឺរ៉ុប​និង​ជប៉ុន​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៥​ កន្លង​ទៅ​នេះ។ (នៅ វណ្ណារិន/VOA)
សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ជួយ​ជាមួយ​មន្ត្រី​ទូត​របស់​សហគមន៍​អឺរ៉ុប​និង​ជប៉ុន​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៥​ កន្លង​ទៅ​នេះ។ (នៅ វណ្ណារិន/VOA)

សហភាព​អឺរ៉ុប​បាន​ស្នើ​សុំ​ឱ្យគណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ធានា​ថា​ ច្បាប់​បោះឆ្នោត​ថ្មីនឹង​មិន​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ ដើម្បី​ដាក់​ទោស​ទណ្ឌ​គណបក្ស​នយោបាយ និង​រឹតត្បិត​ប្រតិបត្តិការ​របស់​អង្គការ​សង្គម​ស៊ីវិល​ទេ។

លោក Silvio Gonzato ប្រធាន​ក្រុម​បេសកកម្មការងារ​រ​បស់​សហភាព​អឺរ៉ុបបានបញ្ជាក់​ក្នុង​សន្និសីទ​កាសែត​ពេល​បញ្ចប់​បេសកកម្មនៅ​ថ្ងៃសុក្រ​នេះ​ថា នៅក្នុង​ជំនួប​ជា​មួយ គ​.​ជ​.​ប នា​ពេលកន្លងមក លោក​បានសុំ​ឱ្យ​ស្ថាប័ន​បោះឆ្នោត​នេះ​ធានា​ថា ​ច្បាប់នេះ​នឹង​មិន​ប្រើ​ប្រាស់​នាំ​ឱ្យ​មាន​ការរឹតត្បិត​លើ​ប្រតិបត្តិ​ការ​របស់​អង្គកា​រសង្គម​ស៊ីវិល​ក្នុង​ការ​ទទួលបាន​ព័ត៌មាន​អ្នក​បោះឆ្នោត ​និង​ការសង្កេត​មើល​ដំណើរការ​បោះឆ្នោត​ទេ។

លោក Silvio Gonzato ក៏​សុំ​ឱ្យគ.ជ.​ប​ ​ធានា​ថា ​គេមិន​ត្រូវ​ប្រើច្បាប់នេះ ​ដើម្បី​ដាក់​ទោសទណ្ឌ​លើ​គណបក្ស​ទាំងមូល​ ដោយសារ​តែ​ទង្វើ​មិន​ល្អ​របស់​បុគ្គលម្នាក់នោះ​ទេ។​

«យើង​សុំ​ឱ្យ​មានការធានា​ថា​ បើសិន​ជា​កំហុស​អាកប្បកិរិយា​របស់​សមាជិក​ម្នាក់នៃ​គណបក្ស​មួយមិនគួរ​ត្រូវ​បាន​គេយក​ទៅ​ប្រើ​ប្រាស់​ដាក់​ទោសគណបក្ស​មួយ​ទាំងមូលទេ​។ គណបក្ស​មួយ​មិន​អាច​ទៅ​ទទួល​ខុសត្រូវទាំងស្រុងលើ​ទង្វើ​របស់​បុគ្គល​មួយ ​ដែល​ស្ថិតនៅ​ក្នុង​គណបក្សនោះ​ឡើយ‍»។

​គ.ជ.ប​បាន​ធានា​ថា​ អ្វី​ដែល​ជា​ការ​ព្រួយ​បារម្ភ​របស់​សហគមន៍​អឺរ៉ុប​នឹង​មិន​កើត​មាន​ឡើង​ទេ។ នេះ​បើតាមការ​បញ្ជាក់​របស់​លោក​ Silvio Gonzato ​ប៉ុន្តែ​លោក​ថា៖

«ប៉ុន្តែ​បញ្ហា​ពិស្តានោះ​គឺ​អាស្រ័យ​ទៅលើ​ការ​សរសេរ​អត្ថបទ​ជាក់​ស្តែង​នៅ​ក្នុង​បទបញ្ជា​របស់ ​គ.ជ.​ប ​ក៏ដូចជា​ការ​អនុវត្ត​បទបញ្ជារ​បស់ ​គ.ជ.ប ​ដែល​នឹង​អនុម័ត​ក្នុង​ពេល​ខាងមុខ»។​

ក្នុង​ពេល​កន្លង​មក​អ្នក​ឃ្លាំមើល​ការបោះឆ្នោត​បាន​ទាមទារឱ្យ ​លុបចោល​មាត្រាមួយ​ចំនួន​ក្នុងច្បាប់​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ដោយ​អះអាង​ថា ​ប៉ះពាល់​ដល់សិទ្ធិ​ជា​មូលដ្ឋាន​ដែលមាន​ចែង​ក្នុងរដ្ឋធម្មនុញ្ញ៕

XS
SM
MD
LG